ទាន់ហេតុការណ៍
បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​)
0

រដ្ឋបាល​ខេត្ត​កណ្តាល រៀបចំ​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព នៃ​ការអនុវត្ត​កិច្ចការងារ សេវា​សង្គម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ រដ្ឋបាល​ខេត្ត​កណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព នៃ​ការអនុវត្ត​កិច្ចការងារ សេវា​សង្គម​នានា ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី អជ្ញាធរ​ក្រុង​-​ស្រុក មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោកជំទាវ ហ៊ុន កុស​នី បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​វត្តមាន នៃ​ការចូលរួម​របស់​លោក​-​លោកស្រី ដែល​បាន​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ទៅ​តាម​តួនាទី​ភារកិច្ច របស់ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​គោរព​តាម​គោលការណ៍ បែបបទ នីតិវិធី​បាន​យ៉ាង​ល្អប្រសើរ​នា​ពេលកន្លងមក​។ លោកជំទាវ​អភិបាលរង​ខេត្ត ក៏​បាន​លើកទឹកចិត្ត ដល់​មន្ត្រី​ពាក់ព័ន្ធ និង​អជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​បន្ត​ខិតខំ​បំពេញ​ការងារ ក្នុង​ការអនុវត្ត​កិច្ចការងារ សេវា​សង្គម​នានា​ឱ្យ​បានល្អ​បន្ថែមទៀត ហើយ​រដ្ឋបាល​ខេត្ត ក៏​ដូចជា​ថ្នាក់​ជាតិ នៅ​ចាំ​ជួយ​គាំទ្រ​ជាប់​ជាប្រចាំ​។​

​លោកជំទាវ​បានបញ្ជាក់​ថា យោង​តាម​ការរាយការណ៍ និង​ការពិភាក្សា​គ្នា​រួចមក ឃើញថា បញ្ហា​ប្រឈម​នៅតាម​រដ្ឋបាល​នីមួយៗ គឺ​សុទ្ធតែ​មាន​រាងៗ​ខ្លួន ដូច្នេះ​ការបំពេញ​នូវ​មុខងារ​ដែល​បាន​ផ្ទេរ​ទៅឱ្យ​អនុវត្ត​នៅ​ថ្នាក់មូលដ្ឋាន វា​ស្ថិត​លើ​ភាពប៉ិនប្រសព្វ របស់​រដ្ឋបាល​ក្រុង​-​ស្រុក ក្នុង​ការគ្រប់គ្រង ការចាត់ចែង ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ទាន់ពេលវេលា និង​ស្រម​ទៅតាម​នីតិវិធី​ណែនាំ​ដែល​មាន​ជា​ធរមាន​។​

​លោកជំទាវ បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​១១ សូម​ត្រៀម​ទទួល​នូវ​វគ្គ​បណ្តុះបណ្តាល​ពី​ថ្នាក់​ខេត្ត​លើ​ប្រធានបទ ស្តីពី​«​ការអនុវត្ត​សេចក្តីណែនាំ ស្តីពី ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការរៀបចំ និង​ការអនុម័ត​ថវិកា​របស់​រដ្ឋបាល​ឃុំ​សង្កាត់​តាមរយៈ​ប្រព័ន្ធ អន​ឡាញ Zoom នៅក្នុង​អំឡុង​ខែ​តុលា​នេះ​។​

​ជាពិសេស រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​ត្រៀម​ចូលរួម ក្នុង​ការប្រកួត “​កម្មវិធី​ពានរង្វាន់​សេវា​សង្គម​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​” ទោះ​បី​មក​ដល់ពេលនេះ នៅ​មាន​ស្រុក និង​ឃុំ​សង្កាត់​មួយចំនួន នៅ​មិន​បាន​ចូលរួម​ប្រកួតប្រជែង​ក៏ដោយ តែ​ថ្នាក់​ដឹកនាំ​មាន បំណង​ឱ្យ​គ្រប់​រដ្ឋបាល​ទាំងអស់​ត្រូវតែ​ចូលរួម​ប្រកួតប្រជែង​គ្នា​ឱ្យ បាន​ផុលផុស រដ្ឋបាល​ខេត្ត​ក៏​បាន ចេញ​នូវ​លិខិត​លេខ​៨៤៧ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ ជម្រាប​ជូន​ដល់​រដ្ឋបាល​ក្រុង​ស្រុក ទាំង​១១ និង​រដ្ឋបាល​ឃុំ​សង្កាត់​ទាំង​១២៧ ស្តីពី​ការអនុវត្ត​កម្មវិធី​ពានរង្វាន់​សេវា​សង្គម​សម្រាប់​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​» រួច​ហើយ​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល