កណ្តាល ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២១ ដើម្បីលើកទិសដៅបន្តអនុវត្ត សម្រាប់ខែមិថុនា ដោយសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ-អង្គភាពជុំវិញខេត្ត ពិសេសអាជ្ញាធរមានសមត្ថកិច្ចក្រុង-ស្រុកដែលសហការគ្នាបានល្អប្រសើរ ក្នុងការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ខេត្ត កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ នៅសាលាខេត្តកណ្តាល ៕