ទាន់ហេតុការណ៍
រដ្ឋបាល​ស្រុក​អូររាំងឪ ធ្វើ​ពិធី​ក្រុង​ពាលី ដើ​ម្បី​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អេ​ឡិច​សិន​ដឺ មី​ខូវ​ស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាគី ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ និង​លើកទឹកចិត្ត​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង បន្ត​បេសកកម្ម​មនុស្សធម៌​ឱ្យ​កាន់តែ​សកម្ម​ - ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជេីញ​ជាអធិបតី​ក្នុង​វេទិកា​សាធារណៈ​ ក្នុង​សង្កាត់​ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ​ - ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្ដេជ្ញា​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កូរ៉េ​-​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំងក្លា​ទៀត - ធនាគារពិភពលោក ប្ដេជ្ញា​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច កម្ពុជា - កិច្ចប្រជុំ​ត្រួតពិនិត្យ ពិភាក្សា​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ដង​ផ្លូវជាតិ​លេខ​១ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ពី​ព្រំប្រទល់​រាជធានី​ភ្នំពេញ រហូត​ដល់​ព្រំប្រទល់ ខេត្ត​ព្រៃវែង​ - ឯកឧត្តម នេត្រ ភ​ក្ត្រា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​កោះ​ទ្រង់ ខេត្ត​ក្រចេះ ឱ្យ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​ពូជ​ក្រូចថ្លុង ដែល​ជា​ដំណាំ​សម្គាល់​ភូមិសាស្ត្រ GI ដ៏​មាន​តម្លៃ​របស់​តំបន់​នេះ​ - បើកសម្ពោធ​ការអនុវត្ត​គម្រោង​មេគង្គ​-​ឡាន​ឆាង នៃ​ក្រសួង​ព័ត៌មាន យុទ្ធនាការ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​៖ ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​បំភ្លៃ - អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មីនា លេីក​ទី​១១៥ បន្ដ​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធានបទ​«​ស្ត្រីដេ​ី​ម្បី​បរិស្ថាន​ស្អាត​» ក្នុង​ស្រុក​អូររាំងឪ​
0

អធិការនគរបាល​ស្រុក​កៀនស្វាយ​សូម​បំភ្លឺ​ព័ត៌មាន​ជូន​មហា​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន វុទ្ធី ព័ត៌មាន

អធិការនគរបាល​ស្រុក​កៀនស្វាយ​សូម​បំភ្លឺ​ព័ត៌មាន​ជូន​មហា​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន វុទ្ធី ព័ត៌មាន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ចំពោះផេ​កសារ​ព័ត៍មាន​(​វុទ្ធី ព័ត៌មាន​) បាន​សរសេរ​និង​ឡាយ​វីដេអូ (live video) បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ថា ប្រជាពលរដ្ឋ​ឆ្ងល់ អរគុណ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខេត្ត​កណ្ដាល ដែល​បាន​អនុវត្ត ខំ​យ៉ាង​ខ្នះខ្នែង​ចាប់​បាន​កូន​កន្ទុយលេខ​មួយ​ដាក់គុក​បាន​សម្រច ប៉ុន្តែ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា ហេតុ​អ្វី​មាន់​ជ​ល់អន​ឡាញ​នៅក្បែរនោះ លោក​ព្រហ្មទណ្ឌ​មិន​ចាប់ ។​

​អធិការនគរបាល​ស្រុក​កៀនស្វាយ សូម​ធ្វើ​ការបំភ្លឺ​ជូន​មហាជន​មេត្តា​ជ្រាប​ថា​៖ កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៥:១០​នាទី កម្លាំង​ផ្នែក​ព្រហ្ម​នគរបាល​យុត្តិធម៌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៉ា ច័ន្ទ​វិសាល អធិការរង​ទទួល​ផែន​ការងារ​នគរបាល​យុត្តិធម៌ ពិតជា​បាន​ចុះ បង្ក្រាប​ទីតាំង​ភ្នាក់ងារ ចាត់ចែង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​កត់​ឆ្នោត​វៀតណាម​) ប្រាកដ​មែន ដែល​មាន​ទីតាំង​ស្ថិតនៅ ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ក្នុងនោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​ឈ្មោះ រឿន ស្រីរ័ត្ន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កត់​ឆ្នោត មាន​ទីលំនៅ​ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ហើយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ។​

​សកម្មភាព ចុះបង្ក្រាប​ទីតាំង​ភ្នាក់ងារ ចាត់ចែង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​កត់​ឆ្នោត​វៀតណាម​) គឺ​ផ្អែក​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្តីពី ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ក៏ដូចជា​គោរព​តាម​បទបញ្ជា​ពី ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង លោក​ឧត្តសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ។​

​ចំពោះ​ចម្ងល់​ប្រជាពលរដ្ឋ និង​ការផ្សាយ​ព័ត៌មាន​របស់ វុទ្ធី ព័ត៌មាន ថា មាន​មាន់​ជ​ល់អន​ឡាញ​នៅក្បែរនោះ គឺ​ពុំ​មាន​ទេ ៕

​សូម​បងប្អូន​សាធារណៈជន និង​សារព័ត៌មាន វុទ្ធី ព័ត៌មាន ជ្រាប​ជា​ព័ត៌មាន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល