ខេត្តកំពង់ស្ពឺ÷ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានចុះល្បាតនឹងធ្វើការស្រាវជ្រាវឈឿនទៅឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាមុខសញ្ញាជួញដូរនិងរក្សាទុក្ខគ្រឿងញៀន និងដកហូតគ្រឿងញៀនចំនួន ៤កញ្ចប់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នេះបើតាមការបញ្ជាក់ពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថាដោយអនុវត្ដតាមបទបញ្ជានិងការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះល្បាតស៊េីបអង្កេតនឹងស្រាវជ្រាវឃាត់ជនសង្ស័យជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤នាក់ នៅចំណុចភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថាជនសង្ស័យជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀននោះរួមមាន÷
១-ឈ្មោះ រិន ម៉េងហុង ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២-ឈ្មោះ ឌីម រាជ (ហៅ រឹក) ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដកហូតវត្ថុតាង: គ្រឿងញៀនចំនួន ២កញ្ចប់តូច ទូរស័ព្ទដៃ ១គ្រឿង ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង សូមបញ្ជាក់ផងដែរថាឈ្មោះ ឌីម រាជ មានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ២១១ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ចេញដោយលោក អ៉ី ឋាវរៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។
៣-ឈ្មោះ ឈីន ស៊ីមិន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងលាប ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាង: គ្រឿងញៀនចំនួន ២ កញ្ចប់តូច ទូរស័ព្ទដៃ ១គ្រឿង ។
៤-ឈ្មោះ អ៊ុំ ឆារ៉ាន់ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិក្រាំងមេត្រី ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបន្ថែមទៀតថាក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ប្រុស និងធ្វើការដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់តូច ទូរស័ព្ទដៃចំនួន ២គ្រឿង និងជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕