ទាន់ហេតុការណ៍
ប្រមុខ​រដ្ឋាភិបាល កម្ពុជា -​វៀតណាម​- ឡាវ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​បី សម្រាប់​ការអភិវឌ្ឍ និង​ការរក្សា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ធ្វើ​បច្ចុប្បន្នភាព និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​រដ្ឋ​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា - សមត្ថកិច្ច​ជលផល​ខេត្ត​កំពង់ចាម ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ២​ករណី​ក្នុង​ស្រុក​កំពង់សៀម និង​ស្រុក​ស្ទឹងត្រង់ - កម្ពុជា​-​ប៉ា​គី​ស្ថាន ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ - ឯកឧត្តម រដ្ឋមន្ត្រី បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​លើកកម្ពស់​អភិបាលកិច្ច​ក្រសួងបរិស្ថាន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​លើ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​វិមជ្ឈការ និង​សហវិមជ្ឈការ​ក្រសួង​បរិស្ថាន​ - ទស្សនិកជន​ជាទី​មេត្រី​! បើក​ហើយ​ចាប់ផ្ដើម​បើក​ហើយ !​ខែ​ថ្មី ដើម​ឆ្នាំ​ថ្មី ! ទីកន្លែង​ចាស់​ជួសជុល​ថ្មី​! ​នៅលើ​ផ្សារ​សូរិយា​ជាន់​ទី 5 សំបុក​ល្បែងស៊ីសង​ចាប់ផ្ដើម​បើក​ហើយ​នៅ​ដើមឆ្នាំ 2026 នេះ ! សំបុក​ល្បែងស៊ីសង ! ហ្គេម​បាញ់​ត្រី​! បៀរ​ការ​រ៉ាត់​! និង​ប្រភេទ​ល្បែងស៊ីសង​ជា​ច្រើន​មុខ​ទៀត ! មាន​នៅ​លើ​ផ្សារ​សូរិយា​ជាន់​ទី 5 ! - កម្ពុជា​សូម​ស្វាគមន៍​ឯកឧត្តម ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​សា ហ្គី​ឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​បន្ត របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម
0

សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​

សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ហ័ង​សាន​-​ចិន​)៖ សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន ដែល​មាន​លោក ចាន់ រតនា ជា​ប្រធាន រួម​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​សមាគម​កម្ពុជា និង​ចិន នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៥ បាន​រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ខេត្ត​អាន​ហ៊ួយ សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ខេត្ត​អាន​ហ៊ួយ គឺ​មាន​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​ការទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​អាន​ហ៊ួយ ព្រមទាំង​ស្វែងរក​ដៃគូ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូន និង​វិស័យ​មួយចំនួនទៀត​ដែល​មាន​សក្តានុពល​។

​ពិធី​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ម៉ា​ង ស៊ី​ណេត អភិបាលខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​លេខាធិការដ្ឋាន​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ លេខាធិការដ្ឋាន​ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង​សម្របសម្រួល​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ សមាជិកសមាគម​អភិវឌ្ឍន៍​សហគ្រិន​កម្ពុ​ជា​-​អាស៊ាន ក្នុង​ប្រទេស​ចិន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយក​ក្រុមហ៊ុន អ្នក​គ្រប់គ្រង​រោងចក្រ សហគ្រាស និង​សមាជិក សមាជិកា​ទាំងអស់​ប្រមាណ​ជាង​២០០​នាក់ ដែលមាន ចំនួន​៦៥ ក្រុមហ៊ុន នៅ​ទីក្រុង​ហ័ង​សាន ខេត្ត​អាន​ហ៊ួយ សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ថ្លែង​បើក​វេទិកា​នេះ លោក​អភិបាលខេត្ត​បាន​បង្ហាញ​ឱ្យឃើញ​កាន់តែច្បាស់​អំពី​ការបន្ត​ពូន​ជ្រុំ​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព ជា «​មិត្ត​ដែកថែប និង​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» របស់​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន ដែល​ជា​លទ្ធផល​នៃ​ភាពស៊ីសង្វាក់​គ្នា​រវាង​យុទ្ធសាស្ត្រ​ចតុកោណ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោលនយោបាយ គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង​។​

​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​មិត្តភាព​ជា​មួយ​ប្រទេស​ចិន ខេត្ត​ព្រះសីហនុ​បាន​បង្កើត​សម្ព័ន្ធមេត្រីភាព​ខេត្ត​-​ក្រុង បងប្អូន​ជាមួយ​បណ្តា​ខេត្ត​-​ក្រុង នៃ​ប្រទេស​ចិន​ចំនួន​២០ រួម​ទាំង​ខេត្ត​អាន​ហ៊ួយ ដែល​ទើបតែ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី ៥ ខែមិថុនា ឆ្នាំ​២០២៥ កន្លងមកនេះ​។

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​បាន​ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​វិនិយោគិន​ទាំងអស់ ដែល​មាន​បំណង​ជ្រើសរើស​ខេត្ត​ព្រះសីហនុ ជា​គោលដៅ​វិនិយោគ ព្រមទាំង​អញ្ជើញ​ធុរជន និង​វិនិយោគិន ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។​

​លោក​អភិបាលខេត្ត បាន​គូសបញ្ជាក់ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ សូម​ធានា​ជូន​អ្នក​វិនិយោគិន​ទាំងអស់ នូវ​ការផ្តល់​លើកទឹកចិត្ត តាមរយៈ​កម្មវិធី ជំរុញ​ការវិនិយោគ​ពិសេស ព្រមទាំង​ផ្តល់​សេវាកម្ម​ឆាប់រហ័ស ប្រកប​ដោយ​ទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​ការសម្របសម្រួល ការលើកទឹកចិត្ត និង​ធានា​សន្តិសុខ សុវត្ថិភាព​ដល់​អ្នកវិនិយោគ​គ្រប់រូប និង​មាន​សុទិដ្ឋិនិយម​តាមរយៈ​វេទិកា​នេះ អ្នកវិនិយោគ​នឹង​ទទួលបាន​ព័ត៌មាន​ពិត និង​ច្បាស់លាស់ ដើម្បី​ធ្វើ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុង​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។​

​បន្ថែម​ពីលើ​នេះ លោក​អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​លើកឡើង​អំពី​ព័ត៌មាន​មិន​ពិត​ពី​ខេត្ត​ព្រះសីហនុ ដើម្បី​វាយប្រហារ អុច​អាល ញុះញង់ ឱ្យ​អ្នកវិនិយោគ​មាន​ការភ័យខ្លាច​។ ក្នុង​នាម​រដ្ឋបាល​ខេត្ត ឯកឧត្តម​សូមបញ្ជាក់ថា ព័ត៌មាន​ទាំងនោះ​គឺជា​ព័ត៌មាន​មិន​ពិតប្រាកដ​ទេ ឯកឧត្តម​ធានា​អះអាង​ការពារ សន្តិសុខ សុវត្ថិភាព​ជូន​ដល់​អ្នកវិនិយោគ​ឱ្យបាន​ល្អ​ប្រសើរ​។ ព្រោះថា​បេសកកម្ម​របស់​រដ្ឋបាល​ខេត្ត​គឺ​៖ «​សុខ​សុវត្ថិភាព​របស់​អ្នកវិនិយោគ គឺជា​កាតព្វកិច្ច​របស់​យើងខ្ញុំ​» ហើយ «​ភាព​ជោគជ័យ​លើ​អាជីវកម្ម​របស់​អ្នកវិនិយោគ គឺជា​ភាព​រីករាយ​របស់​យើងខ្ញុំ​»​។​

​ក្នុង​នោះ​ផង​ដែរ​ប្រធាន​សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន ក៏​បាន​លើក​បង្ហាញ​អំពី​លទ្ធភាព​សមាជិក​របស់​សមាគម ដែល​បាន​ចូលរួមចំណែក​ក្នុង​ការ​អភិឌ្ឍន៍​ខេត្ត​ព្រះសីហនុ ក្នុងនោះ​មាន​ជាអាទ៍ សួនឧ​ស្សហកម្ម ជៀន ហ័​រ ដែល​មាន​ទំហំ ១៣០​ហិកតា ដែល​បាន​នឹង​កំពុង​អភិវឌ្ឍ​គម្រោង​ទី​១ លើ​ផ្ទៃដី ៥០​ហិកតា ក្នុង​ស្រុក​ព្រៃនប់ សម្រាប់​បំពេញ​វិស័យ​ឧស្សាហកម្ម​ពហុ​បំណង​។ ចំពោះ​វិស័យ​ទេសចរណ៍ សមាគម​ក៏​បាន​បង្ហាញ នូវ​ទីតាំង​ផ្សេងៗ​ពីគ្នា ដូច​ជា​ទីតាំង​អភិវឌ្ឍន៍​អេកូ​ទេសចរណ៍ វប្បធម៌​ធម្មជាតិ ប្រាសាទ​ព្រលឹង​បន្ទាយទ័ព និង​ទីតាំង​អេកូ​ទេសចរណ៍ ឆ្នេរសមុទ្រ ធម្មជាតិ​ព្រៃកោងកាង ។​ល​។

​ក្នុង​វេទិកា​នេះ​ក៏​មាន​បទ​បង្ហាញ​របស់​វាគ្មិន​ពាក់ព័ន្ធ​នឹង​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ព្រមទាំង​ផ្តល់​ពេលវេលា​សម្រាប់​កម្មវិធី​សំណួរ ចម្លើយ ដោយ​បាន​ធ្វើ​ការបកស្រាយ​យ៉ាង​ក្បោះក្បាយ​ជូន​វិនិយោគិន និង​ធុរជន​ផងដែរ​៕

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល