ស្រុកកៀនស្វាយ ៖ នៅរសៀលថ្ងៃទី 7 ខែមិថុនាឆ្នាំ 2025ត្រូវនឹងថ្ងៃនៅថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៥:០០នាទី នៅអធិការដ្ឋាននគរបាលស្រុក មានកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដឹកនាំប្រជុំដោយ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកអធិការរង គ្រប់រូប លោកនាយផ្នែក គ្រប់ផ្នែក លោកនាយប៉ុស្តិ៍ គ្រប់ប៉ុស្តិ៍ សរុបវត្តមានចូលរួមចំនួន ៣០ នាក់ ៕