ទាន់ហេតុការណ៍
ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជេីញ​ជាអធិបតី​ក្នុង​វេទិកា​សាធារណៈ​ ក្នុង​សង្កាត់​ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ​ - ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្ដេជ្ញា​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កូរ៉េ​-​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំងក្លា​ទៀត - ធនាគារពិភពលោក ប្ដេជ្ញា​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច កម្ពុជា - កិច្ចប្រជុំ​ត្រួតពិនិត្យ ពិភាក្សា​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ដង​ផ្លូវជាតិ​លេខ​១ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ពី​ព្រំប្រទល់​រាជធានី​ភ្នំពេញ រហូត​ដល់​ព្រំប្រទល់ ខេត្ត​ព្រៃវែង​ - ឯកឧត្តម នេត្រ ភ​ក្ត្រា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​កោះ​ទ្រង់ ខេត្ត​ក្រចេះ ឱ្យ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​ពូជ​ក្រូចថ្លុង ដែល​ជា​ដំណាំ​សម្គាល់​ភូមិសាស្ត្រ GI ដ៏​មាន​តម្លៃ​របស់​តំបន់​នេះ​ - បើកសម្ពោធ​ការអនុវត្ត​គម្រោង​មេគង្គ​-​ឡាន​ឆាង នៃ​ក្រសួង​ព័ត៌មាន យុទ្ធនាការ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​៖ ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​បំភ្លៃ - អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មីនា លេីក​ទី​១១៥ បន្ដ​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធានបទ​«​ស្ត្រីដេ​ី​ម្បី​បរិស្ថាន​ស្អាត​» ក្នុង​ស្រុក​អូររាំងឪ​ - សង្ស័យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​លេងល្បែង​សង​មួយ​កន្លែង​នេះ​ទេ​ដឹង​.! - ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ
0

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ថ្លែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ​កម្លាំងចម្រុះ បើក​ប្រតិបត្តិការ​គៀង​ចាប់​ហ្វូង​សត្វ​ទន្សោង ដែល​បាន​បម្លាស់​ទី​ពី​ដែន​ជម្រក​សត្វ​សៀម​ប៉ាង មកដល់​ចំនុច​ដែល​មាន​ការ​គម្រាមកំហែង​ពី​ការ​បរបាញ់​របស់​ពួក​ជន​ខិលខូច ដើម្បី​យកទៅ​រក្សាទុក និង​អភិរក្ស​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ​

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ថ្លែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ​កម្លាំងចម្រុះ បើក​ប្រតិបត្តិការ​គៀង​ចាប់​ហ្វូង​សត្វ​ទន្សោង ដែល​បាន​បម្លាស់​ទី​ពី​ដែន​ជម្រក​សត្វ​សៀម​ប៉ាង មកដល់​ចំនុច​ដែល​មាន​ការ​គម្រាមកំហែង​ពី​ការ​បរបាញ់​របស់​ពួក​ជន​ខិលខូច ដើម្បី​យកទៅ​រក្សាទុក និង​អភិរក្ស​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ស្ទឹងត្រែង ៖ នា​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០២៥ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​សម្តែង​នូវ​សេចក្តី​រីករាយ ត្រេកអរ និង សូម​ថ្លែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ​កម្លាំងចម្រុះ រួមមាន​៖ កម្លាំង​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​, មន្ទីរ​បរិស្ថាន​ខេត្ត​, កងរាជអាវុធហត្ថ​ខេត្ត​, គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ និង​ស្រុក​សៀម​ប៉ាង ដោយមាន​កិច្ចសហការ​គាំទ្រ​ពី​អង្គការ​អភិរក្ស​សៀម​ប៉ាង និង​ក្រុមហ៊ុន​រ៉ា​យ​ហ្សីង​ហ្វូ​និក បាន​បើក​ប្រតិបត្តិការ​គៀង​ចាប់​ហ្វូង​សត្វ​ទន្សោង ដែល​បាន​បម្លាស់​ទី​ពី​ដែន​ជម្រក​សត្វ​សៀម​ប៉ាង មកដល់​ចំនុច​ដែល​មាន​ការ​គម្រាមកំហែង​ពី​ការ​បរបាញ់​របស់​ពួក​ជន​ខិលខូច ដើម្បី​យកទៅ​រក្សាទុក និង​អភិរក្ស​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ ប្រកបដោយ​ជោគជ័យ​។

​សូមបញ្ជាក់​ថា តាម​ការ​រយៈ​កិច្ចខិតខំ​ប្រឹងប្រែង និង​ប្រតិបត្តិការ​រយៈពេល​៣​ថ្ងៃ (១៣-១៥ ឧសភា ២០២៥) ក្រុម​ការងារ​ចម្រុះ​បាន​គៀង​ចាប់​បាន​សត្វ​ទន្សោង​ចំនួន ១៦ ក្បាល ដែល​ក្នុងនោះ ញី​ចំនួន ១១​ក្បាល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល