នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតី ជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណគណៈអភិបាលខេត្តកណ្តាល ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ស្តីពី«ការទប់ស្កាត់និងការកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ» ។ ក្នុងឱកាសនោះ ក៏មានប្រារព្ធពិធីប្រគល់រថយន្តដឹកសំរាមជូន ដល់មន្ទីរបរិស្ថានចំនួន ០៩ នៅទីស្តីការក្រសួងបរិស្ថាន ៕