ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោកជំទាវ មាស ច័ន្ទ​ធីតា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី ការកែសម្រួល​បញ្ចប់​លក្ខណៈវិនិច្ឆ័យ សូចនាករ និង​មធ្យោបាយ​ផ្ទៀងផ្ទាត់ សម្រាប់​វាយតម្លៃ​គុណវុឌ្ឍិ​ប្រតិបត្តិ​មេត្រី​បរិស្ថាន រោងចក្រ និង​សិប្បកម្ម​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកាសាធារណៈ ក្នុង​សង្កាត់​ព្រះ​ស្រែ​ - រោងចក្រ​របស់​ក្រុមហ៊ុន​កាង​ស៊ីន​ឡុង ហ្វូត កែច្នៃ​ដំណាប់​ស្វាយ​នៅ​ខេត្ត​ប៉ៃលិន ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បញ្ជា​ឱ្យ បញ្ឈប់​បង្ហូរ​សំណល់​រាវ​ចូល​តំបន់​ទឹក​សាធារណៈ​និង​ស្តារ​បរិស្ថាន​ប្រព័ន្ធ​អូរ​ក្បាល​ឡាន​ឡើងវិញ​ - ឯកឧត្ដម ង៉ូវ បូរី​ណា ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​ឃុំ​ព្រះ​ធាតុ និង​ឃុំ​ដំរិល​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​ក្រុង​ពាលី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ ២០២៥ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវ​ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥» - ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់ online» ១​កន្លែង ស្ថិតនៅ​ក្រុម​ទី 6 ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ - ល្បែងស៊ីសង តាម​អន​ឡា​ញ នៅក្នុង​ភូមិ​តា​ព្រៃ ឃុំ​ពង្រ ស្រុក​តាំងគោក បើក​លេង​យ៉ាង​អនាធិបតេយ្យ​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ព្យាបាល​ដោយ​វះកាត់​ដុំ​គីស​ខ្នង​នៅ​មន្ទីរពេទ្យ​!
0

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកាសាធារណៈ ក្នុង​សង្កាត់​ព្រះ​ស្រែ​

ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកាសាធារណៈ ក្នុង​សង្កាត់​ព្រះ​ស្រែ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ស្ពឺ​៖ ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​សង្កាត់​ព្រះ​ស្រែ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​វេទិកា​សាធារណៈ ដេ​ី​ម្បី​ត្រួតពិនិត្យ គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ជ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រះ​ស្រែ ក្រុង​ឧត្ដុង្គ​ម៉ែ​ជ័យ ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៥ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី អភិបាលរងក្រុង មន្ដ្រី​ជំនាញ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ក្រុង និង​ប្រជាពលរដ្ឋ​សរុប​ជាង ៣០០​នាក់​។

​ក្នុងឱកាស​វេទិកាសាធារណៈ ឯកឧត្ដម ង៉ូវ បូរី​ណា បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ចូលរួម​ជួយ​ដោះស្រាយ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាំង​៥ នៃ​សង្កាត់​ព្រះ​ស្រែ​។

​ឯកឧត្ដម បាន​បន្ដថា បញ្ហា​នានា សូមឱ្យ​ប្រជាពលរដ្ឋ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដេ​ី​ម្បី​ស្វែងរក​ដំណោះស្រាយ ហើយ​សុំ​ឱ្យ​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​លេីប​ញ្ហា សុខភាព បរិស្ថាន​រស់នៅ ការ​ទុកដាក់​សំរាម និង​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក និង​ចូលរួម​កាត់បន្ថយ​ឱ្យបាន​នូវ​ផលប៉ះពាល់ នៃ​ការដុត​សំណល់​ប្លា​ស្ទិក​។

​ឯកឧត្ដម បាន​គូសបញ្ជាក់​ទៀត​ថា អាជ្ញាធរ​ក្នុង​មូលដ្ឋាន ត្រូវតែ​ធ្វើ​ឱ្យបាន និង​អនុវត្ត​ឱ្យ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ទទួល​បាន​សុខ​សុវត្ថិភាព និង​គ្មាន​បញ្ហា​គ្រឿងញៀន ដែល​បំផ្លាញ​សង្គមជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល