ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ឯកឧត្ដម ង៉ូវ បូរី​ណា ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​ឃុំ​ព្រះ​ធាតុ និង​ឃុំ​ដំរិល​

ឯកឧត្ដម ង៉ូវ បូរី​ណា ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​ឃុំ​ព្រះ​ធាតុ និង​ឃុំ​ដំរិល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ជា​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ រួមទាំង ឯកឧត្ដម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត​ត្បូងឃ្មុំ លោក ជា ណារ៉ុន អភិបាល​ស្រុក​អូររាំងឪ និង​ក្រុមការងារ បាន​ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅ​ឃុំ​ព្រះ​ធាតុ និង​ឃុំ​ដំរិល ស្រុក​អូររាំងឪ ដែល​រងគ្រោះ​ដោយសារ ខ្យល់​កន្ត្រាក់ លាយ​លំនឹង​ទឹកភ្លៀង កាលពី​ម៉ោង ២:០០​នាទី ព្រឹក រម្លង​អា​ត្រាធ ចូល​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២៥​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ប្រជាពលរដ្ឋ​ទាំង​២​ឃុំ ខាង​លេីស​រុបចំនួន ៦​គ្រួសារ ដែល​ត្រូវបាន​ខូចខាត ផ្ទះ​សរុប ៦​ខ្នង និង​រងរបួស​បាក់ជេីង​ម្នាក់ ត្រូវបាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អូររាំងឪ​។

​ក្នុងឱកាស​ចុះ​សួរសុខទុក្ខ ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ធម្មជាតិ ដោយ​ខ្យល់​កន្ត្រាក់ ឯកឧត្ដម ង៉ូវ បូរី​ណា បាន​សម្ដែង​នូវ​ភាព​សោកស្តាយ​យ៉ាង​ពន់ពេក ហេ​ី​យ​ឯកឧត្ដម បាន​យក​ការ​ផ្ដាំ​សួរ​សុខទុក្ខ​របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ ស្រុក​ពញាក្រែក និង​ស្រុក​ត្បូងឃ្មុំ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះធម្មជាតិ​។

​ឯកឧត្ដម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត​ត្បូងឃ្មុំ និង​លោក ជា ណារ៉ុន ក៏​បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ឧបទ្ទវហេតុ គ្រោះធម្មជាតិ ដែល​បានកេី​ត​ឡេីង​ចំពោះ​ក្រុម​គ្រួសារ បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ទាំង​ពីរ​ផង​ដែរ និង​បាន​សហការ​ជាមួយ​កាកបាទ​ក្រហម​ខេត្ដ និង​ស្រុក ដេ​ី​ម្បី​ចូលរួម​ជួយ​ដល់​គ្រួសារ​រងគ្រោះ​ទាំងអស់​នោះ​ផងដែ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល