ទាន់ហេតុការណ៍
សង្ក្រាន្ត​អូររាំងឪ សូម​ស្វាគមន៍​ភ្ញៀវទេសចរ​មកពី​ទី​ជិត​ទី​ឆ្ងាយ​រីករាយ​សប្បាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​” - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - ពលរដ្ឋ៣ក្បាលដីមានចំនួន១០គ្រួសារ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ស្នើសុំអាជ្ញាធរពាក់ពន្ធ ជួយ អន្តរាគមន៍ដកបង្គោលថ្ម៥ដើម ចេញពីលើផ្លូវ សាធារណៈ ឱ្យពួកគាត់ធ្វើដំណើរផង - ប្រជាពលរដ្ឋ​៣​ក្បាល​ដី​មាន​ចំនួន​១០​គ្រួសារ រស់នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ស្នើសុំ​អាជ្ញាធរ​ពាក់​ពន្ធ ជួយ អន្តរាគមន៍​ដក​បង្គោល​ថ្ម​៥​ដើម ចេញ​ពីលើ​ផ្លូវ សាធារណៈ ឱ្យ​ពួកគាត់​ធ្វើដំណើរ​ផង​..! - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ ចូលរួម​ពិធី ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធី​ពរជ័យ សិរី​មង្គល ជា​កិច្ច​ជូន​ដំណើរ​ឆ្នាំ​ចាស់ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦ - លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​សំភារៈ​ជា​ស្បៀងអាហារ​ឧបត្ថម្ភ ដល់​ស្ត្រី​ដែរ​ជួប​ការលំបាក​និង​ពិការភាព​ពី​កំណើត​នៅ​ស្រុក​កំពង់​ត្របែក​ - លោក​វរ​សេនីយ៏ឯ​ក​ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ ណែនាំកម្លាំង​អន្តរា​គម​ន៏ និង​ប៉ុស្ដិ​រដ្ឋ​ទាំង​៨ ត្រូវ​ពង្រឹង​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ នា​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​ - ​លោក​បណ្ឌិត ឃីម រដ្ឋា តំណាង​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​បញ្ជី​វៈ​សារព័ត៌មាន​កម្ពុជា ​បាន​ដឹកនាំ​សមាជិក សមាជិកា ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​តំបន់ និង​ពិភពលោក និង​ព័ត៌មាន​ក្លែងក្លាយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ - លោក​ទូច សុភ័ក្ត្រ អគ្គលេខាធិការរង​សមាគម​សារព័ត៌មាន​សុក្រឹត អញ្ជើញ​ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​តំបន់ និង​ពិភពលោក ដែល​មាន​ភាពមិនប្រាកដ​ប្រជា និង​ព័ត៌មាន​ក្លែងក្លាយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ - ឯកឧត្តម ហួត ហាក់ និង​ឯកឧត្តម វ៉ា ថន ជួប​សំណេះសំណាល និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត ប្រគល់ជូន​ចាស់ជរា និង​គ្រួសារ​ជួប​ការលំបាក​ចំនួន ៥០​គ្រួសារ ក្នុង​បរិវេណ​រដ្ឋបាលខេត្ត​
0

​ឯកឧត្តម គួច ចំរើន ថ្លែងថា​៖ សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ម្សាញ់ ឆ្នាំនេះ រដ្ឋបាល​ខេត្ត​កណ្ដាល និង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កណ្តាល នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ

​ឯកឧត្តម គួច ចំរើន ថ្លែងថា​៖ សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ម្សាញ់ ឆ្នាំនេះ រដ្ឋបាល​ខេត្ត​កណ្ដាល និង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កណ្តាល នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ÷ ឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ថ្លៃ​បែបនេះ ក្នុងឱកាស​ដែល ឯកឧត្តម អញ្ជើញ​ជា​អធិបតីភាព ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​លើក​ទិ​ដៅកា​រងារ ខែ​កុម្ភៈ ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្ដាល​។​

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងបន្តថា​៖ សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥​នេះ អនុគណៈ​កម្ម​ធិ​ការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​រៀបចំ តុបតែង និង​បង្កើត​កម្មវិធី​សប្បាយរីករាយ ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស​រៀបចំ​នូវ​ការ​លេងល្បែង​ប្រជាប្រិយ ដែល​ជា​ល្បែង​កំសាន្ត​របស់​ប្រជាជន​ខ្មែរ​យើង ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ មក​លេង​កំសាន្ត​សប្បាយ​។ ទន្ទឹម​នឹង​នេះ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​រៀបចំ​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​របៀបរៀបរយ ក្នុង​ពិធី​សង្ក្រាន្ត​ខេត្តកណ្ដាល​ខាងមុខនេះ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អភិបាលក្រុង​-​ស្រុក​ទាំងអស់ ពិសេស​មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ​គ្នា​ឱ្យបាន​ល្អ ក្នុង​ការបន្ត​តាមដាន​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ស្រូវប្រាំង​របស់​ប្រជា​កសិករ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

​អ្វី​ដែល​ពិសេស​ជាងនេះទៀត ស្រុក​-​ក្រុង​ណា​ដែល​កំពុង​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ ត្រូវ​បូមទឹក​ជាប់​ជានិច្ច​ដោយ​ធានាបាន​ថា ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ទទួលបាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ និង​មិន​ត្រូវ​ឱ្យមាន​ស្រូវ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ខូចខាត​ដោយ​ការខ្វះ​ទឹក​នោះឡើយ​។​

​បន្ថែម​ពី​នេះ​ទៀត ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបង្ក្រាប​បទល្មើស​នានា​នៅក្នុង​មូលដ្ឋាន ពិសេស​បញ្ហា​ក្មេង​ទំនើ​ង ត្រូវ​បង្ក្រាប​ឱ្យបាន ក្នុងករណី​មាន​ក្មេង​ទំនើង​កើត​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

​ឯកឧត្តម​ក៏បាន​ក្រើនរំលឹក​បន្ថែមថា បញ្ហា​ក្មេង​ទំនើ​ង គឺជា​បទល្មើស​មួយ​ដែល​កើតចេញ​ពី​មូលដ្ឋាន​ផ្ទាល់ ព្រោះ​ថា​ក្មេង​ទំនើង​តែងតែ​បញ្ចេញ​រិទ្ធិ និង​បង្ក​ភាព​អាណាធិបតេយ្យ​នៅ​មូលដ្ឋាន ក្មេង​ទំនើង​មិន​មាន​មក​ពី​មូលដ្ឋាន​ផ្សេង​ក្រៅពី​មូលដ្ឋាន​របស់​ខ្លួន​ទេ ដូច្នេះ​ការកំណត់​មុខសញ្ញា ការបង្ក្រាប​ក្មេង​ទំនើ​ង ពិត​ណាស់​មាន​ភាពងាយស្រួល​ជាង​បទល្មើស​ដទៃ​ទៀត ដូចនេះ​ក្នុងករណី​មាន​ក្មេង​ទំនើង​កើតឡើង​នៅ​មូលដ្ឋាន​ណា កងកម្លាំង​នៅ​មូលដ្ឋាន​នោះ​ត្រូវ​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា និង​មិន​ត្រូវឱ្យ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បង្ក​ភាព​អាណាធិបតេយ្យ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល