ថ្ងៃច័ន្ទ ទី១៧ ខែមីនា ឆ្នាំ2025
ទាន់ហេតុការណ៍
ឯកឧត្ដម ង៉ូវ បូរី​ណា ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​ឃុំ​ព្រះ​ធាតុ និង​ឃុំ​ដំរិល​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​ក្រុង​ពាលី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ ២០២៥ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវ​ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥» - ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់ online» ១​កន្លែង ស្ថិតនៅ​ក្រុម​ទី 6 ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ - ល្បែងស៊ីសង តាម​អន​ឡា​ញ នៅក្នុង​ភូមិ​តា​ព្រៃ ឃុំ​ពង្រ ស្រុក​តាំងគោក បើក​លេង​យ៉ាង​អនាធិបតេយ្យ​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ព្យាបាល​ដោយ​វះកាត់​ដុំ​គីស​ខ្នង​នៅ​មន្ទីរពេទ្យ​! - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍ រត់​ម៉ា​រ៉ា​តុង​ដើម្បី​មនុស្សធម៌ - ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជា​រឿង​ដ៏​ចាំបាច់​ដើម្បី​ធានា​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​ - ឯកឧត្ដម​បណ្ឌិត សុខ ចាន់​ភក្ដី អនុញ្ញាត​ឱ្យ លោក​បណ្ឌិត ហោ គន្ធា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​
0

មន្ដ្រី​ជំនាញ​សហការ​គ្នា​ចុះ​ធ្វើ​កិច្ចសន្យា និង​ណែនាំ​អាហា​រដ្ឋា​ន ម៉ាក់ ឈូ​ឈូ ដែល​បង្ហូរទឹក​កខ្វក់​ចូល​ប្រព័ន្ធ​ទឹក​សាធារណៈ នៅរ​ម្ម​ណីយ៍ដ្ឋាន​ទឹកឈូ ខត្ត​កំពត​

មន្ដ្រី​ជំនាញ​សហការ​គ្នា​ចុះ​ធ្វើ​កិច្ចសន្យា និង​ណែនាំ​អាហា​រដ្ឋា​ន ម៉ាក់ ឈូ​ឈូ ដែល​បង្ហូរទឹក​កខ្វក់​ចូល​ប្រព័ន្ធ​ទឹក​សាធារណៈ នៅរ​ម្ម​ណីយ៍ដ្ឋាន​ទឹកឈូ ខត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពត ៖ ក្រោយពី​ទទួលបាន​បទបញ្ជា​ពី ឯកឧត្ដម អ៊ាង សុផ្លែត រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថាន​ខេត្តកំពត នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​កុម្ភះ ឆ្នាំ​២០២៥ ក្រុម​ការងារ​ជំនាញ​មន្ទីរ​បរិស្ថាន​ខេត្តកំពត សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ទឹកឈូ មន្ទីរ​ទេសចរណ៍​ខេត្ត និង​អាជ្ញាធរ​ភូមិ​-​ឃុំ បាន​ចុះ​ត្រួតពិនិត្យ​ករណី​បង្ហូរ​សំណល់​រាវ ទឹក​កខ្វក់ ចេញ​ពី​ទីតាំង​អាហា​រដ្ឋា​ន មានឈ្មោះ​ថា ម៉ាក់​ឈូ​ឈូ ចូល​ក្នុង​ព្រែក​ទឹកឈូ ស្ថិតក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត​។

​ក្រោយពី​ធ្វើ​ការត្រួតពិនិត្យ​តាម​បច្ចេកទេស ជា​លទ្ធផល ក្រុម​ការងារ​ពិនិត្យ​ឃើញថា លូ​បង្គន់​បន្ទប់ទឹក​អាហា​រដ្ឋា​ន​ខាងលើ មាន​បរិមាណ​សំណល់​រាវ ទឹក​កខ្វក់​ពេញ​ហៀរ​ចេញ ហូរ​ចូល​ក្នុង​ព្រែក​ទឹកឈូ និង​មាន​ធុង​សិបទិក​ចំនួួន​០១​ធុង ប៉ុន្តែ​មិន​ដំណើរការ​។

​បន្ដ​មក​ក្រុម​ការងារ​ដាក់​ចេញ​នូវ​វិធានការណ៍​ចំពោះ​អាហា​រដ្ឋា​ន​ម៉ាក់​ឈូ​ឈូ ដូចខាងក្រោម​៖
១.​តម្រូវឱ្យ​ម្ចាស់​អាហា​រដ្ឋា​ន ម៉ាក់​ឈូ​ឈូ បញ្ឈប់​ការបង្ហូរ​សំណល់​រាវ ទឹក​កខ្វក់​ចូល​ព្រែក​ទឹកឈូ និង​ធ្វើការ​បូម​លូ​ស្តុក​សំណល់​រាវ ទឹក​កខ្វក់ ចេញពី​លូ​បង្គន់​បន្ទប់ទឹក​ឱ្យបាន​រួចរាល់ នៅ​ល្ងាច​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ​
២.​បញ្ឈប់​ជា​បន្ទាន់​នូវ​ការបង្ហូរ​សំណល់​រាវ ទឹក​កខ្វក់ ចូល​ក្នុង​ព្រែក​ទឹកឈូ ចាប់​ពី​ល្ងាច​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ
៣.​ត្រូវ​រៀបចំ​អាង​ចម្រោះ ឬ​ធុង​សិប​ទិកតា​មលក្ខណៈបច្ចេកទេស​ចាប់ពី​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ និង​ឱ្យ​រួចរាល់​យ៉ាងយូរ​ត្រឹម​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០២៥ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល