ថ្ងៃច័ន្ទ ទី១៧ ខែមីនា ឆ្នាំ2025
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ព្យាបាល​ដោយ​វះកាត់​ដុំ​គីស​ខ្នង​នៅ​មន្ទីរពេទ្យ​! - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍ រត់​ម៉ា​រ៉ា​តុង​ដើម្បី​មនុស្សធម៌ - ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជា​រឿង​ដ៏​ចាំបាច់​ដើម្បី​ធានា​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​ - ឯកឧត្ដម​បណ្ឌិត សុខ ចាន់​ភក្ដី អនុញ្ញាត​ឱ្យ លោក​បណ្ឌិត ហោ គន្ធា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​, រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​អភិបាលខេត្ត​កំពង់ស្ពឺ ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​លើ​ងំ​បន់​ខ្នងភ្នំ​ខ្នង​ផ្សា ក្នុង​ជួរ​ឧទ្យាន​ជាតិ​ភ្នំក្រវាញ ដើម្បី​ពិនិត្យ​ទៅ​លើ​ផែនការ​ជំរុញ​គោលដៅ​លំហែ​បៃតង​ - ពិធី​ប្រកាស​តែងតាំង​ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ និង​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ លើ​ទិសដៅ​ឆ្នាំ​២០២៥ របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ថ្នាក់​ស្រុក​ - ល្បែងស៊ីសង​អន​ឡាញ​ជាច្រើន​កន្លែង ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ កំពុងបើក​លេង​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ - ចាប់​បាន​ជនសង្ស័យ ម្នាក់​ហើយ នៅ​បក្ខពួក​ច្រើន​នាក់​កំពុង​គេចខ្លួន ពាក់ព័ន្ធ​ករណី​ចាប់​ជនជាតិ​ចិន រហូត​លោត ចេញពី​រថយន្ដ ម៉ាក​ព្រុស​ព័ណ៌​ក្រហម - ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​ប្រចាំ​ខែ​កុម្ភៈ ទិសដៅ​ការងារ​ខែ​មីនា ឆ្នាំ​២០២៥ និង​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខតំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​! - ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចូលរួម​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១១៤!
0

សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង

សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ធំ​÷​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖ «​ឆ្លៀត​ឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង ដែល​ផ្តោត​លើ​ដំណាំ​ស្វាយចន្ទី ស្ថិតនៅក្នុង​ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​។​

​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង គឺ​ជា​សហគមន៍​ទំនើប​មួយ ក្នុងចំណោម​សហគមន៍​ទំនើប​ទាំង​៣ (​សហគមន៍​កសិកម្ម​ទំនើប​កំពង់ធំ​សាលា​វិស័យ និង​សហគមន៍​កសិកម្ម​ទំនើប​ទំរីង​កំពង់ធំ​) ដែល​ផ្តោត​លើ​ដំណាំ​ស្វាយចន្ទី នៅក្នុង​ខេត្ត​កំពង់ធំ ដោយ​មាន​សមាជិក​សរុប​ចំនួន ១៥៣​គ្រួសារ និង​មាន​ផ្ទៃ​ដី​ផលិតកម្ម ចំនួន ៦៤៤​ហិកតា ដោយ​រំពឹង​បរិមាណ​ផល​គ្រាប់ស្វាយចន្ទី​សើម​ប្រមាណ ១០០០​តោន​។​

​សូម​កោតសរសើរ​ដល់​សហគម​ន៍ ក្នុង​ការរៀបចំ​ផែនការ​បាន​យ៉ាង​ល្អ ដោយ​មាន​យុទ្ធសាស្ត្រ​ក្នុង​ការលក់​គ្រាប់ស្វាយចន្ទី​សើម ៧០% និង​គ្រាប់ស្វាយចន្ទី​ស្ងួត ៣០% ជាមួយ​នឹង​ការរៀបចំ​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ថ្លៃ​ល្អ​ជាង​មុន ១០-១៥%​។​

​បន្ថែម​ពី​នេះ ក៏​សូម​វាយតម្លៃ​ខ្ពស់​ដល់​ការជួយ​សម្របសម្រួល និង​ជ្រោមជ្រែង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៦ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្នុង​គោលដៅ​ប្រែក្លាយ​ការ​ធ្វើ​កសិកម្ម​បែប​គ្រួសារ ឱ្យទៅ​ជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្ម​ដ៏​រឹងមាំ មាន​សមាហរណកម្ម​ខ្ពស់ មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ទាំង​បរិមាណ និង​គុណភាព ។ បន្ថែម​ពី​នេះ​ទៀត ការ​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប ប្រជាកសិករ ក៏​អាច​ទទួលបាន​នូវ​យន្តការ​គាំទ្រ​ចំនួន​ពីរ ដូចជា​៖ ១/. ក្រុមប្រឹក្សា​គោលនយោបាយ​សហគមន៍​កសិកម្ម និង​ទី​២/. មូលនិធិ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​។​

​ជា​លទ្ធផល​ដ៏​វិជ្ជមាន​មួយ​ក្នុង​ការកែប្រែ​ការ​ធ្វើ​កសិកម្ម​បែប​គ្រួសារ មក​ក្លាយ​ជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្ម​រឹងមាំ​។ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​សេនាធិការ បាន​រៀបចំ​បង្កើត​ជាស​ហគ​មន៍​កសិកម្ម​ទំនើប​បាន​ចំនួន ៩ មានដូចជា​៖ សហគមន៍​កសិកម្ម​ទំនើប​ស្រូវ​នាង​អំ​, បន្លែ​ស​រសី​, ទំរឹង​កំពង់ធំ​, ប្រាសាទ​សំបូរ​រុងរឿង​, កំពង់ធំ​សាលា​វិស័យ​, បន្លែ​ផ្ទះ​សំណាញ់​ត្រាំកក់​, ស្រូវ​ផ្ការំដួល​ខ្នារ​ឆ្មារ​, បន្លែ​កោះ​ខ្សាច់​ទន្លេ និង សហគមន៍​កសិកម្ម​ទំនើប​ម្រេច​មេមត់​ត្បូងឃ្មុំ ព្រម​ទាំង​កំពុង​សម្របសម្រួល និង​ជ្រោមជ្រែង​ក្នុង​ការបង្កើត​សហគមន៍​ថ្មី​មួយទៀត​ក្នុង​ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ដែល​នឹង​លេច​ជា​រូបរាង​ឆាប់ៗ​នាពេលខាងមុខ ហើយ​សហគមន៍​ថ្មី​នេះ គឺ​ផ្តោតលើ​ការ​ដាំ​ស្រូវ​សែន​ក្រអូប​០១ ដែល​ជា​ដំណាំ​យុទ្ធសាស្ត្រ​មួយ​របស់​កម្ពុជា​»៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល