ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ2025
ទាន់ហេតុការណ៍
រោងចក្រ​របស់​ក្រុមហ៊ុន​កាង​ស៊ីន​ឡុង ហ្វូត កែច្នៃ​ដំណាប់​ស្វាយ​នៅ​ខេត្ត​ប៉ៃលិន ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បញ្ជា​ឱ្យ បញ្ឈប់​បង្ហូរ​សំណល់​រាវ​ចូល​តំបន់​ទឹក​សាធារណៈ​និង​ស្តារ​បរិស្ថាន​ប្រព័ន្ធ​អូរ​ក្បាល​ឡាន​ឡើងវិញ​ - ឯកឧត្ដម ង៉ូវ បូរី​ណា ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ ដោយសារ​ខ្យល់​កន្ត្រាក់ ក្នុង​ឃុំ​ព្រះ​ធាតុ និង​ឃុំ​ដំរិល​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​ក្រុង​ពាលី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ ២០២៥ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវ​ព្រះមហាក្សត្រ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥» - ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់ online» ១​កន្លែង ស្ថិតនៅ​ក្រុម​ទី 6 ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ - ល្បែងស៊ីសង តាម​អន​ឡា​ញ នៅក្នុង​ភូមិ​តា​ព្រៃ ឃុំ​ពង្រ ស្រុក​តាំងគោក បើក​លេង​យ៉ាង​អនាធិបតេយ្យ​ផ្ទុយ​ពី​ច្បាប់ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ អញ្ជើញ​ចុះ​សួរសុខទុក្ខ លោក​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ព្យាបាល​ដោយ​វះកាត់​ដុំ​គីស​ខ្នង​នៅ​មន្ទីរពេទ្យ​! - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍ រត់​ម៉ា​រ៉ា​តុង​ដើម្បី​មនុស្សធម៌ - ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ ការពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជា​រឿង​ដ៏​ចាំបាច់​ដើម្បី​ធានា​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត មាន​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​
0

​អភិបាល​ស្រុក​តាំងគោក នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​៣១​គ្រួសារ​

​អភិបាល​ស្រុក​តាំងគោក នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​៣១​គ្រួសារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ធំ​)÷ ហាក់ ម៉ុង​ហួត អភិបាល​ស្រុក​តាំងគោក និង​ជា​ប្រធាន​អនុសាខា​កាកបាទ​ក្រហម​ស្រុក​តាំងគោក នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៥ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន​៣១​គ្រួសារ នៅ​៤​ទីតាំង លើ​ពីរ​ឃុំ​គឺ​ឃុំ​អណ្តូង​ពោធិ៍ និង​ឃុំ​សូ​យោង ក្នុង​ស្រុក​តាំងគោក ខេត្ត​កំពង់ធំ​។​

​លោក ហាក់ ម៉ុង​ហួត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​គ្រួសារ​ទាំងអស់​ដោយ​ក្តី​នឹករឭក​។ កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន សម្ដេច​តែងតែ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ ទោះបី​ស្ថិតនៅ​ស្ថានភាព​បែប​ណា​ក៏​ដោយ គឺ​តែង​បាន​ផ្តល់​ភាព​កក់ក្តៅ ដល់​បងប្អូន​ជានិច្ច​ក្នុង​គ្រា​លំបាក​នានា ពោល​គឺ​ទីណា​មាន​ការលំបាក ទីនោះ​មាន​កាក​ក្រហម​កម្ពុជា ហើយ​ការជួយ​គឺ​ធ្វើឡើង​ដោយ មិន​ប្រកាន់​បក្សពួក និន្នាការ​នយោបាយ និង​សាសនា​អ្វី​ឡើយ​។​

​លោក​ក៏​បាន​ថ្លែងអំណរគុណ​អាជ្ញាធរ​ភូមិ​/​ឃុំ ដែល​បាន​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ ព្រមទាំង​បាន​រាយការណ៍​មក​ស្រុក​អំពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ទាន់ពេលវេលា​។ លោក​អភិបាល​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព ពិសេស​ចាស់ៗ ព្រោះ​រដូវ​នេះ​អាកាសធាតុ​ចុះ​ត្រជាក់​។ ​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​បាន​ទទួល​អំណោយ​ទាំង​៣១​គ្រួសារ ក្នុង​១​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១​យួរ​ផងដែរ​៕ អត្ថបទ​រដ្ឋបាល​ស្រុក​តាំងគោក​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល