ទាន់ហេតុការណ៍
ប្រមុខ​រដ្ឋាភិបាល កម្ពុជា -​វៀតណាម​- ឡាវ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​បី សម្រាប់​ការអភិវឌ្ឍ និង​ការរក្សា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ធ្វើ​បច្ចុប្បន្នភាព និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​រដ្ឋ​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា - សមត្ថកិច្ច​ជលផល​ខេត្ត​កំពង់ចាម ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ ២​ករណី​ក្នុង​ស្រុក​កំពង់សៀម និង​ស្រុក​ស្ទឹងត្រង់ - កម្ពុជា​-​ប៉ា​គី​ស្ថាន ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ - ឯកឧត្តម រដ្ឋមន្ត្រី បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​លើកកម្ពស់​អភិបាលកិច្ច​ក្រសួងបរិស្ថាន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​លើ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​វិមជ្ឈការ និង​សហវិមជ្ឈការ​ក្រសួង​បរិស្ថាន​ - ទស្សនិកជន​ជាទី​មេត្រី​! បើក​ហើយ​ចាប់ផ្ដើម​បើក​ហើយ !​ខែ​ថ្មី ដើម​ឆ្នាំ​ថ្មី ! ទីកន្លែង​ចាស់​ជួសជុល​ថ្មី​! ​នៅលើ​ផ្សារ​សូរិយា​ជាន់​ទី 5 សំបុក​ល្បែងស៊ីសង​ចាប់ផ្ដើម​បើក​ហើយ​នៅ​ដើមឆ្នាំ 2026 នេះ ! សំបុក​ល្បែងស៊ីសង ! ហ្គេម​បាញ់​ត្រី​! បៀរ​ការ​រ៉ាត់​! និង​ប្រភេទ​ល្បែងស៊ីសង​ជា​ច្រើន​មុខ​ទៀត ! មាន​នៅ​លើ​ផ្សារ​សូរិយា​ជាន់​ទី 5 ! - កម្ពុជា​សូម​ស្វាគមន៍​ឯកឧត្តម ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​សា ហ្គី​ឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​បន្ត របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម
0

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ជូន​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ជូន​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ពុធ ១១​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ជូន​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លោក​ស្រី Tania Meyer ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា និង​បាន​ជម្រាបជូន​លោក​ស្រី និង​សហការី អំពី​ចក្ខុវិស័យ និង​គោលដៅ​យុទ្ធសាស្ត្រ​អាទិភាព​ទាក់ទង នឹង​វិស័យ​អភិវឌ្ឍន៍​ជនបទ​នៅ​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ប៉ិនប្រសប់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​មាន​បាវចនា​ចំនួន ៥​គឺ​៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព និង​មាន​គន្លឹះ​អាទិភាព​ចំនួន ៥​ទៀត​រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌីជីថល សំដៅ​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បន្ត​លើកឡើង​អំពី​ទិដ្ឋភាព​ទូទៅ​នៅ​តំបន់​ជនបទ និង​ការចូលរួម​របស់​ក្រសួង ដើម្បី​ប្រែក្លាយ​ជនបទ​ឱ្យមាន​ភាព​រីកចម្រើន មាន​កំណើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​កាត់បន្ថយ​គម្លាត​រវាង​ជនបទ​និង​ទីក្រុង តាមរយៈ​ការ​កំណត់​យក​ចក្ខុវិស័យ ៥​ឆ្នាំ​របស់​ខ្លួន​គឺ “​ការកសាង​តំបន់​ជនបទ​កម្ពុជា​ប្រកប​ដោយ​វិបុលភាព​, បរិ​យាប​ន្ន​, នវានុវត្តន៍​, ឌីជីថល និង​ភាព​ធន់ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​”​ធានា​បាន​កំណើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ប្រកបដោយ​ចីរភាព និង​មាន​សុខុមាលភាព​កាន់តែ​ល្អប្រសើរ​ឡើង តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន ៥​រួមមានៈ (​ទី​១)​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​ជនបទ​ប្រកប​ដោយ​ភាព​ធន់​, (​ទី​២)​ការលើកកម្ពស់​សុខភាព អនាម័យ និង​បរិស្ថាន​រស់នៅ​របស់​ស​ហគ​មន៍​ជនបទ​,(​ទី​៣) ការអភិវឌ្ឍ​សហគមន៍​ជនបទ (​ទី​៤)​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជនបទ និង​នវានុវត្តន៍​ការងារ និង​(​ទី​៥)​ការពង្រឹង​ស្ថាប័ន​តាម​រយៈ​ការរៀបចំ​គោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និង​សហប្រតិបត្តិការ​។ បន្ថែម​ពី​នេះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ការប្តេជ្ញាចិត្ត​ក្នុង​ការអភិវឌ្ឍ​នៅ​តំបន់​ជនបទ តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ស្ថាប័ន អង្គការ​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​ផង​ដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​អំពី​បញ្ហា​ប្រឈម​ដែល​កើតមាន​នៅ​តំបន់​ជនបទ និង​ទិសដៅ​បន្ត​ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ​កុំ​ពុង​យកចិត្តទុកដាក់​ក្នុង​ការអនុវត្ត ព្រមទាំង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ តាមរយៈ​ការអនុវត្ត​គម្រោង​ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក​។​

​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យ​លោកស្រី ព្រមទាំង​សហការី​បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នាពេលនេះ​។ លោកស្រី​បាន​មានប្រសាសន៍​ថា​ធនាគារ​ពិភពលោក បាន​ធ្វើ​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​អភិវឌ្ឍន៍ជនបទ​ក្នុងការ​ប្រែក្លាយ​ទី​ជនបទ​នៅ​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន​។ លោកស្រី​បាន​សម្តែង​ការ​កោត​ស​សើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជាពិសេស ឯកឧត្តម​រដ្ឋមន្ត្រី ផ្ទាល់​ដែល​មាន​ការ​តាំងចិត្ត​ខ្ពស់ និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បី​ប្រែក្លាយ​ជនបទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ស៊ីវិល័យ ស្រប​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ បន្ថែម​ពី​នេះ​លោកស្រី​បាន​ប្រកាស​គាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ឱ្យ​កាន់តែ​មាន​ភាពស្អិតល្មួត​បន្ថែមទៀត​។​

​ជា​ចុងបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ស្រី ប្រធាន​ធនាគារ​ពិភពលោក និង​សហការី​ដែល​អញ្ជើញ​មក​នា​ពេល​នេះ ក៏ដូចជា​ថ្លែងអំណរគុណ​ចំពោះ​ធនាគារពិភពលោក​ដែល​បន្ត​គាំទ្រ​នៅ​រាល់​គម្រោង​នានា ដែល​កំពុង​អនុវត្ត​ជាមួយ​ក្រសួង​នា​ពេលកន្លងមក និង​សង្ឃឹម​ចំពោះ​កិច្ច​គាំទ្រ​លើ​គម្រោង​ផ្សេង​ទៀត​ដែល​កំពុង​សិក្សា និង​ចាប់​អនុវត្ត​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល