ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់ ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​! ចេញផ្សាយ​ថ្ងៃ​អង្គារ៍ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់ ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​! ចេញផ្សាយ​ថ្ងៃ​អង្គារ៍ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ ÷ ក្នុងនាម​ជា​ប្រធាន​គណ​:​កម្មាធិការជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោ​ក ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ខ្វាយខ្វល់​ចំពោះ​សេចក្តីសុខ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ដែល​បាន​រងរបួស និង​បាត់បង់​អាយុជីវិត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ជាប្រចាំ​។​

​ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រយៈពេល ៩​ខែ ឆ្នាំ​២០២៤ របស់ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានកត់សម្គាល់​កត្តា​ចម្បង​ដែល​នាំឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ២ គឺ កត្តា​មនុស្ស និង​កត្តា​យានយន្ត​។​

​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​និង​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ អាជ្ញា​ធរមាន​សមត្ថកិច្ច​ទូទាំង​ប្រទេស បង្កើន​ការអប់រំ​ផ្សព្វផ្សាយ ការត្រួតពិនិត្យ​គុណភាព​បច្ចេកទេស​យានយន្ត និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​គ្រប់​ករណី ដោយ​មិន​អនុញ្ញាត​ឱ្យ​រួចផុត​ពី​សំណាញ់​ច្បាប់​នោះឡើយ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចណ៍ និង​បន្ត​ជំរុញ​អនុវត្ត​ឱ្យបាន​សម្រេច​តាម​ផែនការ​សកម្មភាព​ឆ្នាំ​២០២៤​របស់ គ​.​ស​.​ច​.​គ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ទាំង​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន កងរាជអាវុធហត្ថ មន្ត្រី​នៃ​ក្រសួង​យុត្តិធម៌ មន្ត្រី​នៃ​ក្រសួង​ព័ត៌មាន​មន្ត្រី​នៃ​ក្រសួង​សុខាភិបាល មន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​នានា អ្នកសារព័ត៌មាន វិស័យ​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលប់ ដែល​បាន​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការបំពេញ​កិច្ចការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ចូលរួម​គោរព​ប្រតិបត្តិ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ធ្វើឱ្យ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន ក្នុង​ការអនុវត្ត​គោលនយោបាយ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវគោក​របស់​រាជរដ្ឋាភិបាល និង​ផែនការ​សកម្មភាព​របស់ គ​.​ស​.​ច​.​គ​.​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់ថា ស្ថិត​ក្នុង​បរិបទ​ថ្មី រយៈពេល ៩​ខែ ឆ្នាំ​២០២៤ កន្លងទៅ គ​.​ស​.​ច​.​គ បាន​បន្ត​ជំរុញ​ការងារ​យ៉ាង​សកម្ម សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​នូវ​កិច្ចការ​សំខាន់ៗ ដែល​គួរឱ្យ​កត់សម្គាល់​រួមមាន​៖ ការចាត់តាំង​អនុវត្ត​យ៉ាង​សកម្ម​នូវ​ផែនការ​ជាតិ​ទសវត្ស​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០២១-២០៣០ ការពង្រឹង​យន្តការ​ដឹកនាំ​គ្រប់​ថ្នាក់ ការបន្ត​រឹតបន្តឹង​អនុវត្ត​ច្បាប់ ការបន្ត​ផ្សព្វផ្សាយ​អប់រំ​ច្បាប់ ការតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ការប្រឹងប្រែង​បន្តធ្វើ​ទំនើបកម្ម​ប្រព័ន្ធ Digital គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​ការងារ​សុវត្ថិភាព​ចរាចរណ៍ ការ​បន្ត​កសាង និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការបង្កើន​ទំនាក់ទំនង​ជាតិ និង​អន្តរជាតិ​លើ​វិស័យ​សុវត្ថិភាព​ចរាចរណ៍​។​

​ផ្អែក​តាម​របាយការណ៍​ធៀប​ក្នុង​ឆ្នាំ​២០២៣ កន្លងទៅ ករណី​គ្រោះថ្នាក់​ចរាចរណ៍ មាន​ការថយចុះ​គួរឱ្យកត់សម្គាល់ ទោះបីជា​កំណើន​នៃ​ការប្រើប្រាស់​យាន្ត​យន្ត មាន​ការកើនឡើង និង​ធ្វើឱ្យ​មាន​ភាព​មមាញឹក​នៅ​តាម​ដងផ្លូវ​ក្តី ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ការថយចុះ ចំនួន ១៩៧​លើក ស្មើ ៨% (២២៣០​លើក /២៤២៧​លើក​) ចំនួន​អ្នក​ស្លាប់ ១ ១៥៨​នាក់ ស្មើ​ពេលមុន និង​អ្នក​របួស​ថយចុះ ៣០៧​នាក់ ស្មើ ៩% (២៩៦២​នាក់​/៣២៦៩​នាក់​) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២៣​។ ថ្វី​ត្បិត​តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ក៏ពិតមែន ប៉ុន្តែ​ចំនួន​អ្នកស្លាប់​មិន​មាន​ការ​ថមថយ​នោះ​ទេ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល