ភ្នំពេញ÷ ពលរដ្ឋលើកឡើងថា :តើហេតុអ្វីបានជាលោក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ គ្មានវិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬភ្លេចបទបញ្ជាសម្តេចធិបតី?
ជាក់ស្តែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងទទួលបានសេចក្តីរាយការណ៍ថាមានទីតាំងល្បែងស៊ីសងអនឡាញ ជល់មាន់ តាមទូរទស្សន៍ និងឆ្នោតឡូតូ របស់ក្រុមហ៊ុន ៩ បួនដើម ស្ថិតនៅភូមិព្រៃធំ សង្កាត់គូររកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងតែដំណើរការឲ្យក្រុមអ្នកញៀនល្បែងចូលលែងយ៉ាងរលូន ហេតុនេះហើយពលរដ្ឋ សង្ស័យថាអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកវរសេ នីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ បើកដៃឱ្យល្បែងស៊ីសងបើកលេងនៅក្នុងមូលដ្ឋាន ដើម្បី ជាផលប្រ យោជន៍ណាមួយ ឬខ្លាចអំណាចម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មិនហ៊ានចាត់កម្លាំងចុះបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព នាំឱ្យប្រជាពលរដ្ឋមូលដ្ឋានកើត ក្តីព្រួយបារម្ភពីភាពអសន្តិសុខនៅក្នុងសង្គម និងអំពើរហិង្សានៅក្នុងគ្រួសារ។
ហេតុដូច្នេះប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងចាត់វិធានការបង្ក្រាបល្បែងស៊ីសងអនឡាញ ជល់មាន់ តាមទូរទស្សន៍និងឆ្នោតឡូតូ របស់ក្រុមហ៊ុន ៩ បួនដើម ខាងលើនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ព្រមទាំងរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល.៕