ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនមួយ ដែលមានឈ្មោះថា ហួងធេង ផាកកាជីង ឯ.ក មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៦៣៩ ភូមិ កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកផ្នៅ រាជធានីភ្នំពេញ គ្រប់គ្រងដោយជនជាតិចិន ដែលជាក្រុមហ៊ុននាំចូល និងចែកចាយទំនិញគ្រប់ប្រភេទនៅកម្ពុជា សង្ស័យថាក្រុមហ៊ុននេះ នាំចូលទំនិញដោយមិនបានពន្ធគយត្រឹមត្រូវតាមច្បាប់កំណត់។
បើតាមប្រភពបែកធ្លាយពីផ្ទៃក្នុងរបស់ក្រុមខាងលើនេះ បានប្រាប់អង្គភាពសារព័ត៌មានយើងថា ក្រុមហ៊ុននេះ រមែងប្រើវិធីបិទបាំង នាំយកទំនិញចូលពីប្រទេសចិន មកកាន់កម្ពុជា ដោយមិនបង់ពន្ធគយគ្រប់គ្រាន់ ចូលតាមច្រព្រំដែនវៀតណាម និងចូលតាមកំពុងផែ ខេត្តព្រះសីហនុ ជាច្រើនលើកច្រើនសារមកហើយ ។
បើដូចទៅនឹងប្រភពដែលបានផ្ដល់ព័ត៌មានខាងនេះពិតមែន ក្រុមហ៊ុន ហួងធេង ផាកកាជីង របស់ជនជាតិចិននេះ ប្រហែលមានយ័ន្តវេទមន្ដ អ្វីហើយមើលទៅ ទើបមិនអាចបង្ក្រាបបាន។
បើយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លេីការរឹតបន្ដឹង លើការនាំចូលទំនិញគេចពន្ធ ឬ មិនបង់ពន្ធគ្រប់គ្រាន់ ត្រូវអនុវត្តន៍ឱ្យបំពេញការតព្វកិច្ចបង់ពន្ធជាដាច់ខាត នាកន្លងទៅ សូម ប្រធានគយតំបន់ គយការិយាយ ប្រចាំខេត្ដព្រះសីហនុ មេត្តាចុះបង្ក្រាប និងទប់ស្កាត់នូវការនាំចូលទំនិញគ្រប់ប្រភេទ ដែលបាននាំចូលដោយក្រុមហ៊ុន ហួងធេង ផាកកាជីងនេះទៅតាមនីតិវិធីផងទាន ព្រមទាំងស្នេីសុំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេតា្ដបេីកការស្រាវជ្រាវអំពីសកម្មភាពគេចពន្ធរបស់ក្រុមហ៊ុនខាង ដេីម្បីរក្សាបាននូវតម្លាភាព លេីការបង់ពន្ធជូនរដ្ឋ និងតម្លាភាពលេីការប្រកតួតប្រជែងទីផ្សារ ក៏ដូចជាជាការលេីកទឹកចិត្ដ ឱ្យបណ្ដាក្រុមហ៊ុននានាស្ម័គ្រចិត្តបង់ពន្ធគយ នូវទំនិញនាំចូលគ្រប់ប្រភេទ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ពុំអាចសុំការបំភ្លឺពីក្រុមហ៊ុន ហួងធេង ផាកកាជីង នេះបានឡើយ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង និងរង់ចាំការបំភ្លឺរាល់ម៉ោងធ្វើការ ៕