ទាន់ហេតុការណ៍
ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

ក្រសួង​បរិស្ថាន បើក​សម្ពោធ​ពិព័រណ៍​ផ្សព្វផ្សាយ​ដើមឈើ និង​ចែក​កូន​ឈើ

ក្រសួង​បរិស្ថាន បើក​សម្ពោធ​ពិព័រណ៍​ផ្សព្វផ្សាយ​ដើមឈើ និង​ចែក​កូន​ឈើ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ពុធ ៥ កើត ខែ​អាសាឍ ឆ្នាំ​រោង ព​.​ស ២០៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០២៤ ក្រសួង​បរិស្ថាន​បាន​រៀបចំ​ពិធី​សម្ពោធបេ​ី​ក​ដំណើរ​ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សព្វផ្សាយ​ដើមឈើ និង​ចែក​កូន​ឈើ​ដោយ​ឥតគិតថ្លៃ ក្រោម​មូលបទ​” ពន្លក​បៃតង និង​វេទិកា កេ​សរកូល​ជាតិ​លេីក​ទី​៤” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​មាន​ការចូលរួម​ពី​មន្ដ្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន និង​បណ្ដា​ក្រសួង​មួយចំនួន តំណាង​ស្ថា​ទូត អង្គការ​អន្ដរជាតិ ព្រមទាំង​សិស្សានុសិស្ស ជាច្រើន​នាក់​ទៀត​ផង​ដែរ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សព្វផ្សាយ​ដើមឈើ និង​ចែក​កូន​ឈើ​នេះ នឹង​ប្រព្រឹត្ត​ទី​នៅ​ទីធ្លា​ខាងមុខ​ក្រ​សួ​បរិស្ថាន និង​មាន​រយៈពេល ០៣​ថ្ងៃ ចាប់​រាប់​ពី​ថ្ងៃ​ទី​១០ ខែ​កក្ដ​ដា រហូត​ដល់​ថ្ងៃ​ទី ១២ ខែកក្កដា ឆ្នាំ​២០២៤ ដែល​មាន​ការចូលរួម​តាំង​បង្ហាញ​អំពី​ផលិតផល​ធនធានធម្មជាតិ និង​ដើមឈើ​ជាច្រើន​ប្រភេទ ដែល​សរុប​មាន​ចំនួន ១៦០​ស្ដង់ មកពី​មន្ទីរ​បរិស្ថាន​ទាំង ២៥ រាជធានី ខេត្ត អង្គការ​ជាតិ និង​អន្ដរជាតិ​។

​សូម​រលឹក​ផងដែរ​ថា ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សព្វផ្សាយ​ដើមឈើ និង​ចែក​កូន​ឈើ ក្រោម​មូលបទ “​ពន្លក​បៃតង និង វេទិកា​កេ​សរកូល​ជាតិ​លេីក​ទី​៤” គឺ​មាន​គោលបំណង ផ្សព្វផ្សាយ​អំពី យុទ្ធនាការ​ដាំ​ដើមឈើ ជាង​១​លាន​ដើម ដល់​សា​ធារ​ជន​, លើកកម្ពស់​ការយល់ដឹង និង​ការចូលរួម​ពី​សាធារណជន​លើ​ការងារ​បណ្ដុះ ការដាំ​ដើមឈើ និង​ដាំ​ស្ដា​ព្រៃឈើឡើងវិញ​, លើកកម្ពស់​ការយល់ដឹង​អំពី​សារៈសំខាន់ និង​គុណ​តម្លៃ​កេ​សរកូល​ព្រៃ និង​រុក្ខជាតិ​នៅ​កម្ពុជា​សំដៅ​ជំរុញ​ឱ្យមាន​ការចូលរួម និង​ថែរក្សា​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ពី​សាធារណជន និង​អ្នកពាក់ព័ន្ធ​, ពង្រឹង​កិច្ច​សហការ រវាង​ស្ថាប័ន និង​វិស័យ​ឯកជន ជាពិសេស គឺ​ការកសាង​បណ្ដាញ​អ្នក​ស្រឡាញ់​រុក្ខជាតិ ដើមឈើ ជាពិសេស ប្រភេទ​កេ​សរកូល​ព្រៃ ដើម្បី​ចូលរួម និង​គាំទ្រ ដល់​ការការពារ និង​ការអភិរក្ស​កេ​សរកូល​ព្រៃ​កម្ពុជា​, ផ្ដល់​ឱកាស​ដល់​វិស័យ​ឯកជន ចូលរួមចំណែក​ក្នុង​កិច្ចការពារ អភិរក្ស​ធនធានធម្មជាតិ និង​ការគ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា និង​ផ្សព្វផ្សាយ​អំពី​ភាព​សំបូរបែប​នៃ​កេ​សរកូល​ព្រៃ រុក្ខជាតិ គ្រឿងទេស បន្លែ និង​ផ្លែឈើ​ដែលមាន និង​កំពុង​មាន​វត្ដ​មាន​នៅ​កម្ពុជា​។

​ស្ថិតក្នុង​ឱកាស នៃ​ថ្ងៃ​សម្ពោធ​បើក​ដំណើរការ​ព្រឹត្តិការណ៍​ពិព័រណ៍ ឃើញ​ថា​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ​អ្នក មន្ដ្រី​បាន​ចូល​រូ​ម យ៉ាងច្រើន​កុះករ ដើម្បី​មក​ទទួលយក​ដើមឈើ​ជាច្រើន​ប្រភេទ​ដោយ​ឥតគិតថ្លៃ ដេ​ី​ម្បី​យកទៅ​ដាំ​ដុះ​នៅតាម គេហដ្ឋាន ចំការ សាលារៀន វត្ត​អារាម និង​ទីសាធារណៈ​នានា ដែល​ក្នុងនោះ មាន​ជា​ប្រភេទ​ដើម​ឈើប្រណិត ដើមឈើ​ហូប​ផ្លៃ ដើម្បី​ឈើ​លំអ និង​ប្រភេទ​ព្រៃ​លិច​ទឹក​។

​ចំពោះ​ចែកជូន​នូវ​ដើមឈើ និង​កូនឈើ គឺ​ត្រូវធ្វើឡេីង​ដោយ​មាន​ការចុះ​ឈ្មោះ​ស្នើសុំ​យ៉ាង​ត្រឹមត្រូវ តាមរយៈ​ការ​ស្គេ​ន QR Code ដើម្បី​បង្ហាញ​ពី​ប្រវត្ដិ​អ្នកស្នើសុំ និង​ការបង្ហាញ​ពី​ចំនួន​ដើមឈើ​ដែល​ស្នើសុំ ព្រមទាំង​ទីតាំង​ដែល​អ្នក​ស្នើ​សុំ​យក​ទៅ​ដាំ​។

​ជា​ការ​គួរឱ្យ​កត់សម្គាល់ អ្នក​ដែល​មក​ទទួលយក​ដើមឈើ គឺ​ពោរពេញ​ដោយ​ស្នាមញញឹម និង​ប្រកបដោយ​សេចក្ដី​រីករាយ សប្បាយចិត្ត ត្បិត​អី​នេះ​ជា​លេីក​ទី​១​ហេ​ី​យ ដែល​ក្រសួង​បរិស្ថាន​បាន​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ ហេ​ី​យបាន​ធ្វើ​ការចែកជូន​ដើមឈើ ដោយ​ឥតគិតថ្លៃ​។

​នេះ​ជា​ការ​សបញ្ជាក់​យ៉ាងច្បាស់​ថា ប្រជាជន​កម្ពុជា គឺ​មាន​ចិត្ត​ពោរពេញ​ដោយ​ក្ដី​ស្រលាញ់​បរិស្ថាន និង​ជា​ចលករ​យ៉ាងសំខាន់ ក្នុង​ចូលរួម​ដើម្បី​កម្ពុជា​ឈាន​ឆ្ពោះ​ទៅកាន់​កម្រ​ប​បៃតង ៦០% នា​ឆ្នាំ​២០៥០ ក៏​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា យុទ្ធសាស្ត្រ​ច​ក្រា​បរិស្ថាន នឹង​ទទួលបាន​នូវ​ភាពជោគជ័យ យ៉ាង​ត្រចះត្រចង់​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល