ទាន់ហេតុការណ៍
រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​» - លោក បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក អ៊ិន យឿន ទីប្រឹក្សា លោក បណ្ឌិត ហោ គន្ធា អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ដង្ហែ​អង្គ​ផ្កា សាមគ្គី មក​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ព្រះឥន្ទ្រ​ទេព​ - លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​ក្រុមការងារ​អង្កា​ចីរភាព បរិស្ថាន​កម្ពុជា នាំយក​អំណោយ ចូលរួម​រំលែក​ទុក្ខ ក្រុមគ្រួសារ​ប្អូនស្រី អ៊ឺន ចាន់ណា​រី ដែល​បាន​លាចាក​លោក​ទៅ ដោយ​រោគាពាធ​ - ឈ្មោះ គ្រី ប៉េង​លេង ហៅ ថាត់ ម្ចាស់​អាជីវកម្ម Mr. LENG KTV បាន​រត់គេចខ្លួន​បាត់ ក្រោយ​រង​ការចោទប្រកាន់ ពី​បទ​ឃុបឃិត​ត​ផ្តល់​ទីតាំង ឱ្យ​ក្រុម​ឧក្រិដ្ឋជន លួច​បង្កប់​ស្គេម​អន​ឡាញ - លោក បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​ក្រុមការងារ​អង្គការ​ចីរភាព បរិស្ថាន​កម្ពុជា នាំយក​អំណោយ ជូន​ប្រជាពលរដ្ឋ​មាន​ការខ្វះខាត​ចំនួន​០២​គ្រួសារ
0

សកម្មជន​បំផ្លាញ​ព្រៃឈើ បាន​កំពុង​សំរុក​ដឹកជញ្ជូន ធ្យូង​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាងសកម្ម តាម​ច្រក​ជាយ​ឃ្លាំង ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល​

សកម្មជន​បំផ្លាញ​ព្រៃឈើ បាន​កំពុង​សំរុក​ដឹកជញ្ជូន ធ្យូង​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាងសកម្ម តាម​ច្រក​ជាយ​ឃ្លាំង ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​៖ ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ផ្តល់​ព័ត៌មាន​មក​ថា លោក​ថៃ​គា មេ​សកម្មជន រកស៊ី​ដឹង​ធ្យូង​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀ​វណាត​យ៉ាងស​កម្ម​។ ពេល​បាន​ទទួលដំណឹង​នេះហើយ នៅ​ថ្ងៃ​ចន្ទ​ទី ៨​ខែកក្កដា​ឆ្នាំ ២០២៤ វេលា​ម៉ោង ៦.៣០​នាទី​មាន​រថយន្ត​ខ្នាត​យក្ស​ពីរ​គ្រឿង​បាន​ដឹក​ធ្យូង​ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ជាយ​ឃ្លាំង ភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​ពិតប្រាកដ​មែន ពេលដែ​បានឃើញ​ការដឹកជញ្ជូន​នេះហើយ អ្នកសារព័ត៌មាន យើង​បាន​ថត​ផ្តិត​យក​រូបភាព​មក​ធ្វើ​ការចុះផ្សាយ​ដើម្បី​ជូនដំណឹង​ដល​ថ្នាក​ល​ដឹកនាំ​ឱ្យ​លោក​បាន​ជ្រាប​។​

​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ មាន​ចម្ងល់​លើកឡើងថា ការ​ដែល​ដឹក​ជញ្ជូន​ធ្យូង​របស់​លោក​ថៃ​គា​នេះ មាន​ការឆ្លងកាត់ ប៉ុស្តិ៍​នឹង​មន្ទីរ​ពាក់​ពន្ធ័​ជាច្រើន ចុះ​ហេតុអ្វី​បានជា​លោក​ថៃ​គា ដឹក​ធ្យូង​យកទៅលក់​នៅ​ក្រៅប្រទេស​បាន​យ៉ាង​រលូន​បែបនេះ​? ចំណែក លោក អៀម សុខ​លីម មេ​ប៉ុស្តិ៍​ជាយ​ឃ្លាំង ក៏​មិន​មាន​ធ្វើការ​ទុបស្កាត់​ដែរ បណ្តោយឱ្យ ក្រុម​មេ​សកម្មជន ដឹក​ចេញ​យ៉ាង​សកម្ម​ទាំងថ្ងៃទាំងយប់ បើ​តាម​ប្រភព​ពី​ពលរដ្ឋ​ម្នាក់ទៀត​និយាយ​ប្រាប់​មក​អង្គភាព​សារព័ត៌មាន​យើង​បាន​ដឹង​បន្ថែម​ថា ការ​ដែល​ដឹក​បាន​យ៉ាង​រលូន​នេះ គឺ​មាន​ឈ្មោះ​ចែ​មុំ គាត់​បាន​រត់ការ​និង​ត្រួសត្រាយ​ផ្លូវ​រួចរាល់​អស់ហើយ​។​

​ពលរដ្ឋ​បន្តថា ការ​ដែល​កើតចេញ​ជា​ធ្យូង​ទាំងនេះ គឺ​កើត​ចេញពី​ការកាប់បំផ្លាញ​ព្រៃឈើ ដែល​ជា​សម្បត្តិ​ធម្មជាតិ យកមក​ដាក់​ឡរ​ដុត ទើប​ចេញ​ជា​ធ្យូង​បាន ។​ដូចនេះ​ហើយ​ពលរដ្ឋ​ស្នើសុំ​ដល់​មន្ត្រី​ពាក់​ពន្ធ័​ទាំង​អស់ មេត្តា​មាន​វិធានការ​ទុបស្កាត់​ផង​ទៀន បើ​បណ្តោយ​បែបនេះ ធន់​ធាន​ធម្មជាតិ​ត្រូវ​រលាយ​ដោយសា​តែ​កាប់​យក​មក​ដុត​ធ្វើ​ជា​ធ្យូង​នេះ​មិន​ខាន​៕

​អង្គភាព​យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង និង​ជា​ព្រាប​នាំសារ ជូន​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ ជុំវិញ​ការចុះផ្សាយ​ខាងលើ អង្គភាព​យើងខ្ញុំ​រង់ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ តាម​ច្បាប់​ស្តីពី របប​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល