ទាន់ហេតុការណ៍
កិច្ចប្រជុំ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ - រដ្ឋបាល​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥ - អធិការនគរបាល​ស្រុក​កៀនស្វាយ​សូម​បំភ្លឺ​ព័ត៌មាន​ជូន​មហា​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន វុទ្ធី ព័ត៌មាន - អភិបាលខេត្ត​កណ្ដាល​ប្ដេជ្ញាចិត្ត​ជំរុញ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រចាំ​ថ្ងៃ​ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​ - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី (RARA Mid Year Dining-in Night 2025) ​រៀបចំ​ពិធី​លាង​សាយភោជន៍ ពាក់កណ្តាល​ឆ្នាំ ២០២៥ - ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេបសាយ​នូវ​វីដេអូ​អាសអាភាស មួយកន្លែង ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​! - អាវុធហត្ថ​ភ្នំពេញ ២៨​នាក់ ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​តេក្វាន់​ដូ​កូរ៉េខាងត្បូង ១​ដាន់​និង​២​ដាន់ ព្រម​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់​! - សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ភូមិសាស្ត្រ​ស្រុក​
0

​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៣​នាក់​ករណី​លួច​ម៉ូតូ​

​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ឃាត់ខ្លួន​ជនសង្ស័យ​បាន​០៣​នាក់​ករណី​លួច​ម៉ូតូ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​មណ្ឌលគិរី​៖ យោងតាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​ន​បាន​បញ្ជាក់ថា​”​កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ២០២៤ អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ សៀក ឆៃ​លាង មាន​ករណី ចោរកម្ម (​លួច​ម៉ូតូ​) ភ្លាមនោះ លោក​ហេង អ៊ួ​ង អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​ជូន​របាយការណ៍ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​។

លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក្រោយពី​ទទួលបាន​របាយការណ៍ បាន​ដាក់​បទបញ្ជា​ភ្លាមៗ ដល់​កម្លាំង​ជំនាញ​នគរបាល​ស្រុក​កែវ​សីមា ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​។ ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ភ្លាម​នោះ​លោក​ហេង​អ៊ួង អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផ្ទាល់ សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុម ចុះ​ស្រាវជ្រាវ​រក​មុខសញ្ញា​ជ​ន​សង្ស័យ​តាំងពី​ថ្ងៃ​ទី​២៩​មិថុនា រហូត​ដល់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៦​និង​៣៣​នាទី ទើប​ទទួលបាន​ព័ត៌មាន​រាយការណ៍​បន្ថែ​ម តាមរយះ​លេខ​ទូរស័ព្ទ ០៩៧៥០៨៨៨៤២ ថា​”​មុខសញ្ញា​ឃើញ​នៅ​KTV ៩៩៩៩ ភ្លាម​នោះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា នឹង​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ស្រែ​ខ្ទុម សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ្រញូង​សែន​ជ័យ ចុះ​ដល់​ទីតាំង KTV ៩៩៩៩​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​។​

.​ជនសង្ស័យ​ឈ្មោះ​ទី​០១ លី ស្រ​ឡោះ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

-​ជនសង្ស័យ​ទី​២​ឈ្មោះ កូប មូ​សា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចាម សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

-​ជនសង្ស័យ​ទី​៣​ឈ្មោះ តាំ សុ​ក្រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចាម សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​សូមបញ្ជាក់​ថា​”​ចំណែក​ឈ្មោះ តាំ សុ​ក្រី គឺជា​ការចោទប្រកាន់រ​បស់​ជនសង្ស័យ​ឈ្មោះ កូប មូ​សាទេ ដូច​បាន​ជម្រាប​រួចហើយ​ថា​”​ឈ្មោះ តាំ​សុ​ក្រី មិន​មាន​ជាប់​ការពាក់​ពន្ធ​និង​ករណី ចោរកម្ម​ឡើយ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​ទាំង​ពីរ​នាក់ បាន​សារភាព ថា​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ ពិតប្រាកដ​មែន​។​

​លុះដល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៤ បន្ទាប់ពី​ស្ដាប់​ចម្លើយ​សារៈភាពរ​បស់​ជនសង្ស័យ ទាំងពី​នាក់​រួច​មក លោក វរសេនីយ៍ឯក ហេង អ៊ួ​ង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បាន​ដឹកនាំ​កម្លាំង ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បាន​ចុះ​ពិនិត្យ​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​(​គ្មាន​ច្បាប់​)៤​ទីតាំង ដែល​កំពុង​តាំង​ដាក់លក់​។

​ទី​តាំងទី​១​ម្ចាស់​ឈ្មោះ ហង្ស ហួ​ច ភេទ​ស្រី នៅ​ចំណុច​KVT ហង្ស​ជឺ ស្ថិតនៅ​ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​ដែល​ទទួល​ទិញ​ម៉ូតូ​ចោរកម្ម​កាច់​សោ​គ្មាន​ច្បាប់​។​សមត្ថកិច្ច​រកឃើញ​មាន​ម៉ូតូ​ចំនួន​០៨​គ្រឿង ក្នុង​នោះ​ឃើញ​ថា (​ម៉ូតូ​១​គ្រឿង ម៉ាក​ឆ្លាម ពណ៌​ទឹកសមុទ្រ អត់​ស្លាក​លេខ​) ជា​របស់​ជនសង្ស័យ​លួច​យក​ទៅ​លក់​អោយ​។​

​ទី​តាំងទី​២​ម្ចាស់​ឈ្មោះ ហង្ស ហួ​ច ភេទ​ស្រី នៅ​ចំណុច​ផ្សារ​កា​បី សមត្ថកិច្ច​ឆែក​ឃើញ​មាន​ម៉ូតូ​ចំនួន​១៤​គ្រឿង ក្នុង​នោះ​ឃើញ​ថា មាន​(​ម៉ូតូ​១​គ្រឿង ម៉ាក​ឆ្លាម ពណ៌​.​ស​. អត់​ស្លាក​លេខ​)​គឺជា​របស់​ជនសង្ស័យ​លួច យកទៅលក់ អោយ និង ឃើញ​បំណែក​ក្បាំង​ម៉ូតូ ពណ៌​ទឹកសមុទ្រ មួយចំនួន​(​ដែល​បោះ​បំបែក ជា​របស់​ជនសង្ស័យ​)​។​

​ទី​តាំងទី​០៣​ម្ចាស់​ឈ្មោះ អ៊ុក ស្រី​លាភ ភេទ​ស្រី នៅ​ចំណុច គំន ក្បាំង​ម៉ូតូ មាន​ឃើញ​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុងនោះ (​ម៉ូតូ​ពណ៌​ស អត់​ស្លាក​លេខ​) ជា​របស់​ជនសង្ស័យ​លួច​យក​ទៅ​លក់ អោយ​និង​( ម៉ូតូ​ពណ៌ ទឹកសមុទ្រ​អត់​ក្បាំង អត់​ស្លាក​លេខ​) ១​គ្រឿង​ទៀត ជា​របស់​ជនសង្ស័យ​លួច​យក​ទៅ​លក់​អោយ​ដែរ​។​

​ទី​តាំងទី​៤​ម្ចាស់​ឈ្មោះ អ៊ុក ស្រី​លាភ ភេទ​ស្រី នៅ​ចំណុច​មុខ​មណ្ឌល​សុខភាព គ្រញូង​សែន​ជ័យ រកឃើញ​មាន​ម៉ូតូ​ចំនួន​១៦​គ្រឿង​ជា​ម៉ូតូ​ដែល​គ្មាន​ពន្ធ​នាំចូល​(​អត់​ច្បាប់​) និង​ក្បាំង​ម៉ូតូ​ជា​ច្រើន​។​

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កម្លាំង​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​កំពុង​ដាក់​កម្លាំង យាម​១​ទីតាំង​កម្លាំង​នគរបាល​០៦​នាក់ គ្រប់​ទីតាំង​ទាំង​ល​៤​ដែល​លក់​ម៉ូតូ​គ្មាន​ពន្ធ​នាំចូល​(​កាច់​សោ​គ្មាន​ច្បាប់​)​។ និង​ធ្វើ​ការអញ្ជើញ ម្ចាស់​ទីតាំង​ពី​ដែល​រកឃើញ​ថា​ទទួល​ទិញ​ម៉ូតូ​ពី​ជនសង្ស័យ មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល