ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​ - សកម្មភាព​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សស​យក​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី "​បដិវត្ត​កម្ម​បញ្ញា​សិប្ប​និមិត្ត និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា " - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​! - អភិបាល​ស្រុក​អូររាំងឪ ដឹកនាំ​មន្ដ្រី និង​យុវជន បន្ដ​ដាំ​ដើម​ក្ងោក នៅ​ឧទ្យាន​ទន្លេ​ស្ងួត​
0

សហគ្រិន​ខ្មែរ​ម្នាក់ ទទួលពាន​រង្វាន់ CHT International Awards 2024

សហគ្រិន​ខ្មែរ​ម្នាក់ ទទួលពាន​រង្វាន់ CHT International Awards 2024

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ជាមួយនឹង​ការ​តាំងចិត្ត​ក្នុង​ការបង្កើត​ភាព​ច្នៃប្រឌិត​ទៅលើ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​ដ៏​រស់​រវើក និង​ការចែករំលែក​នូវ​គំនិត​អាជីវកម្ម ផ្សំ​និង​កិច្ចសហការ​គ្នា​នៅក្នុង​សហគមន៍​ធុរកិច្ច និង​វិនិយោគ រួមចំណែក​ដល់​សង្គម និង​មនុស្សជាតិ ព្រមទាំង​ជា​អ្នកបង្កើត​បរិយាកាស​ប្រកបដោយ​និរន្តរភាព​សម្រាប់​អ្នកដឹកនាំ​នាពេល​បច្ចុប្បន្ន និង​ដើម្បី​ណែនាំ​មនុស្ស​ជំនាន់​ក្រោយ លោក ហោ សេរី​វឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម IDI និង​ក្រុមហ៊ុន IDC ក្លាយ​ជា​ជ័យលាភី ពី​គណៈកម្មការ CHT International Awards 2024 ប្រភេទ​ពានរង្វាន់ CHT International Outstanding Achievers Award 2024 នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី ២៩ ខែមិថុនា ឆ្នាំ ២០២៤ ។​

CHT International Awards 2024 គឺជា​វេទិកា​មួយ​បង្កើតឡើង​នៅ​ឆ្នាំ 2008 ហើយ ឆ្នាំ 2024 នេះ ជា​លើក​ទី ១០ ដែល​បាន​រៀបចំ​ដោយ​ទទួលស្គាល់ ថ្នាក់ដឹកនាំ​មាន​ស្នាដៃ​ល្អ និង​ស្ថាប័ន​ពូកែៗ​ដែល​បាន​រីកចំរើន​ក្នុង​វិស័យ​របស់​គេ និង​បាន​នាំ​សមទ្ធ​ផល​សំខាន់ៗ​ទៅ​ដល់​សង្គម​ជាតិ​របស់គេ​។ ជ័យលាភី​គឺ​តំណាង​ឱ្យ​បុគ្គល​ដែល​បាន​ទៅដល់​ចំណុចកំពូល នៃ​លទ្ធផល​របស់​ជ័យលាភី​នីមួយៗ​។ CHT International Awards 2024 ដែល​រៀបចំ​នៅ​ឆ្នាំ​2024 នេះ​មាន​ការចូល​ជា​ធិបតី និង​ប្រគល់​រង្វាន់​ដោយ​ស្តេច Sultan នៃ Selango ព្រម​ជាមួយ​ការចូលរួម​ដោយ​ថ្នាក់​ដឹកនាំ​រដ្ឋ និង​ឯកជន​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ជាង 400 នាក់​។

​លោក ហោ សេរី​វឌ្ឍន៍ ត្រូវបាន​វាយតម្លៃ​ដោយ​គណៈកម្មកា​រយោង​លើ​សមទ្ធ​ផល​របស់​លោក​ទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​, ព្រម​ជាមួយ​កិច្ចការ​ជួយ​ដល់​សង្គមជាតិ​។ លោក​ត្រូវបាន​ទទួល​ថា​ជា​អ្នកជំនាញ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែល​មាន​បទពិសោធន៍​ជោគជាំ​ទ និង​ការកសាង​បណ្ដាញ​វិនិយោគិន ក្នុង​-​ក្រៅប្រទេស ដែល​បច្ចុប្បន្ន IDI ដែល​លោក​ដឹកនាំ​បាន​ក្លាយជា​ស្ថាប័នឯកជន​នាំមុខ នៃ​ប្រព័ន្ធ​អេកូឡូស៊ី​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ ក្នុង​កិច្ចការ​សង្គម លោក ហោ សេរី​វឌ្ឍន៍ ក៏​ជា​អ្នកដឹកនាំ​ជួយ​សង្គម​ដ៏​ខ្លាំងក្លា ជាពិសេស​គឺ​ជា​បុគ្គល​ឯកជន​ឈាន​នាំមុខគេ​លើ​កិច្ចការ​សដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា និង​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជម្ងឺ​កូវី​ដ​-១៩ ដែល​លោក​បាន​បង្កើត​ក្រុម​ការងារ​ជា​អ្នកសម្របសម្រួល​ប្រឹក្សា​យោបល់ និង​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ជា​ប្រចាំ​ថ្ងៃ ដោយ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ជាពិសេស ក្រសួង​សុខាភិបាល​។ បន្ថែម​លើ​នេះ លោក​ក៏​ជា​ស្ថាបនិក​មូលនិធិ​កម្ពុជា​ប្រឆាំង​កូវី​ដ​-១៩ ដែល​បាន​កៀគរ​ជំនួយ​ឧបត្ថម្ភ​ជា​កញ្ចប់​គ្រឿងឧបភោគ​-​បរិភោគ និង​ថ្នាំពេទ្យ ជូន​ដល់​ប្រជាពលរដ្ឋ​ជាង មួយ​ម៉ឺន ដែល​មាន​ការរួម​ពី​សប្បុរសជន​ជាតិ និង​អន្តរជាតិ ។​

​ទម្រាំ​បោះជំហាន​មកដល់​ចំណុច​នេះ បណ្ឌិត ហោ សេរី​វឌ្ឍន៍ ត្រូវ​ឆ្លងកាត់​ការលំបាក និង​ឧបសគ្គ​ជាច្រើន​។ ក្នុងនាម​ជា​ឈាម​ខ្មែរ​តែ​មួយ​រូប បាន​ទទួលពាន​រង្វាន់ CHT International Awards 2024 ដែល​ទទួលស្គាល់​ការយកចិត្តទុកដាក់ និង​ជោគជ័យ​ដ៏​គួរឱ្យ​កត់សម្គាល់ និង​រះ​ចែង​ចាំង ក្នុង​ការគាំទ្រ​សហគមន៍​ក្នុង​ស្រុក និង​អន្តរជាតិ គឺជា​មោទកភាព​សម្រាប់​ជាតិខ្មែរ​ទាំងមូល ហើយ​ក៏​រំពឹងទុក​ថា លោក​នឹង​ពន្លេច​ចេញ​ចក្ខុវិស័យ​ថ្មីៗ​ល្អៗ​ជាច្រើន​ទៀត សម្រាប់​សុទិដ្ឋិនិយម​នៃ​ខ្មែរ​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​៕

​ជីវប្រវត្តិ​ខ្លី​របស់​លោក ហោ សេរី​វឌ្ឍន៍​

​លោក ហោ សេរី​វឌ្ឍន៍ ជា​ប្រធាន​សមាគម​វិនិយោគិន នវានុវត្តន៍ និង​អភិវឌ្ឍន៍ (IDI) និង​ក្រុមហ៊ុន អាយ​ឌី ឃែ​ភីថ​ល ម​.​ក​។ លោក​ក៏​ជា​ប្រធាន​សមាគម​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IEL), សមាជិក​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​សហគ្រិន​ខ្មែរ​, សមាជិក​គណៈកម្មាធិកា​រ​ចំពោះ​កិច្ច​ទទួលបន្ទុក​ចាក់​វ៉ាក់សាំង​ជំងឺ​កូវី​ដ​-១៩​ទូទាំង​ប្រទេស​, ប្រធាន និង​ជា​ស្ថាបនិក​មូលនិធិ​កម្ពុជា​ប្រឆាំង​កូវី​ដ​-១៩, សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា (NAB) និង​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​សមាគម​ផ្សេងៗ​ទៀត​ផង​ដែរ​។ លោក ហោ សេរី​វឌ្ឍន៍ ក៏​អតីតមន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​, មន្ត្រី​អគ្គលេខាធិការដ្ឋាន​អាស៊ាន​ទទួលបន្ទុក​វិនិយោគ​, អនុប្រធាន​សភា​មុខរបរ និង​មីក្រូ​សហគ្រាស​កម្ពុជា និង​ជា​អតីត ប្រធាន​ក្រុម​អតីត​និស្សិត​សាលា Lee Kuan Yew School of Public Policy នៅ​កម្ពុជា​ផងដែរ​។ លោក​ជា​អតីត​សិស្ស​ពូកែ​ចូលរួម​ប្រឡង​ជម្រើសជាតិ​អក្សរសាស្ត្រ​ខ្មែរ​នៅ​ឆ្នាំ 1999 និង​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ពាណិជ្ជកម្ម (BCOM), បរិញ្ញាប័ត្រ​ជាន់ខ្ពស់​រដ្ឋបាល​ពាណិជ្ជកម្ម (MBA) និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​រដ្ឋបាល​សាធារណៈ (MPA) ពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី សាលា Lee Kuan Yew School of Public Policy, និង​ទទួល​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ International Morality University នៃ​សហរដ្ឋអាមេរិក​។ លោក​ធ្លាប់​ទទួលបាន​ពានរង្វាន់​ពី​ស្ថាប័ន​អន្តរជាតិ​មួយចំនួន ដូចជា US-ASEAN Business Council ឆ្នាំ 2010 និង Distinguished Leadership Award នៅ​ប៉ូឡូញ​ផងដែរ ហើយ​ពេលនេះ​លោក​ទទួលបាន CHT International Outstanding Achievers Award 2024 នៅ​ម៉ាឡេស៊ី​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល