ទាន់ហេតុការណ៍
ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​
0

សម្តេច​តេជោ ហ៊ុន សែន ៖ ការសម្រេចចិត្ត​មិន​ចូលរួម​សន្និសីទ​ស្តី​ពី​សន្តិភាព​អ៊ុ​យក្រែន វា​ជា​សិទ្ធិ​របស់​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន ៖ ការសម្រេចចិត្ត​មិន​ចូលរួម​សន្និសីទ​ស្តី​ពី​សន្តិភាព​អ៊ុ​យក្រែន វា​ជា​សិទ្ធិ​របស់​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ថ្ងៃ ៧ មិថុនា ២០២៤ នេះ មាន​កាសែត​បរទេសមួយ​ចុះផ្សាយ​អំពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ចូលរួម​សន្និសីទ​សន្តិភាព​អ៊ុ​យក្រែន នៅ​ស្វីស​នាពេលខាងមុខ​។ គេ​ខិតខំ​ទម្លាក់​កំហុស​ឲ្យ​ចិន ប្រសិន​កម្ពុជា​មិន​បាន​ចូលរួម​។​

​កាលពី​សប្តាហ៍​មុន ក្នុងជំនួប​តាម​វីដេអូ​ជាមួយ​ប្រធានសភា​អ៊ុ​យក្រែន ទន្ទឹម​នឹង​ការ​ជម្រាប​ជូន​គាត់​ថា កម្ពុជា​កំពុង​ពិចារណា​លើ​ផែនការ​សន្តិភាព និង​ការចូលរួម ឬ​មិន​ចូលរួម ខ្ញុំ​ក៏​បាន​ជម្រាប​គាត់​ថា សន្និសីទ​មិន​ទទួលបាន​ជោគជ័យ​ទេ ប្រសិន​បើ​ភាគី​ពាក់ព័ន្ធ​ពិសេស​រុស្សុី មិន​ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​។ ខ្ញុំ​បាន​ប្រាប់​គាត់​បន្ថែមថា មុន​សន្និសីទ​ពេល​សន្និសីទ និង​ក្រោយ​សន្និសីទ រុស្សុី​នឹង​វាយ​ខ្លាំង​លើ​សមរភូមិ​យោធា​។ ខ្ញុំ​ក៏​និយាយ​បែប​នេះ​ទៅកាន់​អគ្គនាយក CIA នៅ​ថ្ងៃ​២​មិថុនា និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ថ្ងៃ​៤​មិថុនា ពេល​ពួកគាត់​មក​ជួប​ជាមួយ​ខ្ញុំ​។ តើ​សម្ដី​បែបនេះ ចិន​ណែនាំ​ឲ្យ​ខ្ញុំ​និយាយ​ឬ​កម្ពុជា​មាន​សិទ្ធិ​និយាយ​?

​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ហើយ​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​មេដឹកនាំ​ចិន​ច្រើន​ឆ្នាំ និង​ច្រើន​ជំនាន់​ខ្ញុំ​មិន​ធ្លាប់​លឺ មេដឹកនាំ​ចិន​ណា​ម្នាក់ និយាយ​មក​កាន់​ខ្ញុំ​ឲ្យធ្វើ​នេះ ឬ​ធ្វើ​នោះ​តាម​បំណង​របស់​ចិន​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ពួក​អ្នក​ដែល​និយាយថា កម្ពុជា​ធ្វើ​តាម​ចិន​ទៅវិញ​ទេ ដែល​តែងតែ​មក​ដាក់​ការគាបសង្កត់​ឲ្យ​កម្ពុជា​ធ្វើ​តាម​ខ្លួន​រហូត​ប៉ះទង្គិច​សម្ដី​ជាមួយ​ខ្ញុំ​ជា​ញឹកញាប់​។ ការសម្រេចចិត្ត​មិន​ចូលរួម​សន្និសីទ​របស់​កម្ពុជា វា​ជា​សិទ្ធិ​របស់​កម្ពុជា ដោយ​កម្ពុជា​មើលឃើញថា វា​មិន​មាន​ជោគជ័យ​។ ឯ​ប្រទេស​ផ្សេង​ទៀត​ចូលរួម​ឬ​មិន​ចូលរួម វា​ជា​សិទ្ធិ​របស់​ប្រទេស​ទាំងនោះ​។

​សូម​កុំ​ព្យាយាម​ទម្លាក់​កំហុស​ឲ្យ​ចិន ពេល​កម្ពុជា​មិន​ចូលរួម​ក្នុង​សន្និសីទ និង​សូម​បញ្ឈប់​ការភ្ជាប់​កម្ពុជា​ទៅក្នុង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​ប្រឆាំង​ចិន​ទៅ​៕

On June 7, 2024, a foreign media published a report on Southeast Asian countries attending the upcoming Ukraine Peace Summit in Switzerland. They try to blame China if Cambodia does not participate.

Last week in a video meeting with the Speaker of the Ukrainian Parliament, while informing him that Cambodia is considering a peace plan and whether or not to join, I also informed him that the peace summit would not be successful if relevant parties especially Russia were not invited to join. I told him that before, during, and after the summit, Russia would launch strong military attack on the battlefield. I also said this to the CIA director on June 2 and the US Secretary of Defense on June 4 when they came to see me. Does China advise me to speak like this or does Cambodia have the right to speak?

Cambodia is an independent state and I have worked with Chinese leaders for many years and I have never heard any Chinese leaders telling me to do this or that to fulfill the Chinese wishes. On the contrary, those who accuse Cambodia of following China, always come to put pressure on Cambodia to follow themselves, thus often leading to word clashes with me. Cambodia’s decision not to attend the peace summit is Cambodian right, as Cambodia sees it unsuccessful. For other countries to join or not, it is their rights.

Please do not try to blame China when Cambodia does not participate in the peace summit and please stop linking Cambodia to the geopolitical game against China.

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល