ទាន់ហេតុការណ៍
​លោក​បណ្ឌិត ឃីម រដ្ឋា តំណាង​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​បញ្ជី​វៈ​សារព័ត៌មាន​កម្ពុជា ​បាន​ដឹកនាំ​សមាជិក សមាជិកា ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​តំបន់ និង​ពិភពលោក និង​ព័ត៌មាន​ក្លែងក្លាយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ - លោក​ទូច សុភ័ក្ត្រ អគ្គលេខាធិការរង​សមាគម​សារព័ត៌មាន​សុក្រឹត អញ្ជើញ​ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​តំបន់ និង​ពិភពលោក ដែល​មាន​ភាពមិនប្រាកដ​ប្រជា និង​ព័ត៌មាន​ក្លែងក្លាយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ - ឯកឧត្តម ហួត ហាក់ និង​ឯកឧត្តម វ៉ា ថន ជួប​សំណេះសំណាល និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត ប្រគល់ជូន​ចាស់ជរា និង​គ្រួសារ​ជួប​ការលំបាក​ចំនួន ៥០​គ្រួសារ ក្នុង​បរិវេណ​រដ្ឋបាលខេត្ត​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​រាត្រីសមោសរ​មូ​និធិ​សង្ក្រាន្ដ​អូររាំងឪ​..! - ឯកឧត្ដម ឆេង គឹម​ស៊ុន អញ្ជើញ​ជា​អធិបតីបេ​ី​កកិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំត្រីមាស​ទី​១ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​២ ឆ្នាំ​២០២៦ របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ឯកឧត្តម គួច ចំរើន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​អគ្គិភ័យ​ - បន្ដ​អនុ​វត្តប្រសាសន៍ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លេ​ី​យុទ្ធនាការ "​ពន្លក​បៃតង​" - រដ្ឋបាល​ស្រុក​អូររាំងឪ ធ្វើ​ពិធី​ក្រុង​ពាលី ដើ​ម្បី​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អេ​ឡិច​សិន​ដឺ មី​ខូវ​ស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាគី ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង
0

​ព្រោះតែ​រឿង​ផលប្រយោជន៍ និង លាភសក្ការៈ​ធ្វើឲ្យ​មនុស្ស​បាត់បង់​អស់​នូវគុណ​ធម៌​និង​តម្លៃ​ជា​មនុស្ស​អស់​.(​វគ្គ​.៣.)

​ព្រោះតែ​រឿង​ផលប្រយោជន៍ និង លាភសក្ការៈ​ធ្វើឲ្យ​មនុស្ស​បាត់បង់​អស់​នូវគុណ​ធម៌​និង​តម្លៃ​ជា​មនុស្ស​អស់​.(​វគ្គ​.៣.)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ព្រោះតែ​រឿង​ផលប្រយោជន៍ លាភសក្ការៈ មុខរបរ​រក​សុីដូច​គ្នា មាន​មនុស្ស​មួយក្រុម​ព្រួត​គ្នា​ធ្វើ​បាប​ថៅកែ​ឈ្មោះ​សាន្ត ហើយ​នាំគ្នា​លើក​ជ្រោង​ថៅកែ​ឈ្មោះ លឹម ចាន់ថុល ដោយសារ (​លុយ​៥​កាក់​ដុល្លារ​)​ក្នុង​១​ម៉ែត្រ​ត្រីគុណ​។ ពេល​នេះ​ការពិត​ត្រូវ​លាតត្រដាង​ហើយ​ករណី​ព្រួត​គ្នា​ផ្តួលរំលំ​ថៅកែ​សាន្ត​ឱ្យ​ខ្ទាត​ចេញពី​រណ្តៅ​ដី​ក្នុង​អាង​ទំនប់​អូរ​ក្រាំង​អំបិល ហើយ​នាំគ្នា​ជ្រោង​លោក​ថៅកែ​ឈ្មោះ លឹម ចាន់ថុល​នោះ​។ រវាង​ថៅកែ​រក​សុ​ី​ចាក់​អាចម៍ដី​នៅក្នុង​ទំនប់​អូរ​ក្រាំង​អំបិល​ពេលនេះ​ការពិត​បាន​បើក​បង្ហាញ​ច្បាស់​ហើយ ក្រោយ​ពី​មនុស្ស​មួយក្រុម​មាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ម្នាក់ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​សំរោង​ទង រួម​ទាំង​គ្នីគ្នា​ម្នាក់ទៀត​ឈ្មោះ​លាង អេង ជា​មន្ត្រី​យោធា​និង​ជា​អ្នករក​សុ​ី​គួ​កជេរ​ដី​ផង​ដែរ​។​

​ប្រភព​ព័ត៌មាន​បង្ហើប​ឱ្យដឹងថា បន្ទាប់​ពី​ថៅកែ​សាន្ត​ត្រូវបាន​ជំនាញ​រ៉ែ​និង​ថាមពល បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព ក្រុម​ថៅកែ​ជនជាតិ​ចិន​ចាក់ដី​បម្រុង​ធ្វើ​រោងចក្រ បាន​ទំនាក់ទំនង លោក​ថៅកែ លឹម ចាន់ថុល ចាក់​អាចម៍ដី​លើ​ដី​របស់​ខ្លួន ដែល​ថៅកែ​សាន្ត​ធ្លាប់បាន​ចាក់​កន្លងមក​។ ឥឡូវ​នេះ​ប្រភព​ដែល​ស្និត​ក្រុម​ថៅកែ​ចាក់ដី​ទាំងអស់​នោះ​បាន​បង្ហើប​ប្រាប់ថា ថៅកែ លឹម ចាន់ថុល រាសី​ឡើង​ហើយ ដែល​ទទួលបាន​ការចាក់​ដី​បន្ត​ពី​ថៅកែ​សាន្ត កន្លងមក​នោះ​ក្នុងតម្លៃ​១​រៀល​៣​កាក់​(​ដុល្លារ​)​។

ប្រភព​ព័ត៌មាន​បន្តថា ដោយឡែក​មនុស្ស​ចំនួន​០៣​នាក់ ក្នុងនោះ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​មួយរូប មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​សំរោង​ទង និង​មន្ត្រី​យោធា​ឈ្មោះ​លាង អេង​ឈ្មួញ​គួ​កជេរ​ដី​ម្នាក់​ទៀត​បាន​ទទួល​លុយ​០៥​កាក់​ដុល្លារ​(​ស្មើ​និង​២០០០​រៀល​)​ក្នុង​១​ម៉ែត្រ​ត្រីគុណ​។ ព្រោះតែ​មូលហេតុ​ទាំងនេះ​ហើយ​ទើប​បានជា​ក្រុម​មនុស្ស​ទាំងអស់​នោះ​ខំប្រឹង​រួមដៃគ្នា ព្រួត​គ្នា​ធ្វើបាប និង​ផ្តួលរំលំ​ថៅកែ​សាន្ត​ឱ្យ​ខ្ទាត​ចេញពី​ការជីក​កាយ​ដី​ទំនប់​អូរ​ក្រាំង​អំបិល​នេះ​។​សញ្ញា​នេះ​អាច​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាងច្បាស់​ថា កន្លង​មក​មនុស្ស​ម្នាក់ (​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​មួយរូប មាន​ឋានន្ត​សក្តិ​អនុសេនីយ៍ទោ​) ធ្លាប់​ប្រកាស​ក្តែងៗ​ថា ខ្លួន​គឺ​ជា​បងថ្លៃ​របស់​លោក​ថៅកែ លឹម ចាន់ថុល រហូត​ឱ្យ​អ្នក​ជុំវិញខ្លួន​បាន​ស្គាល់ និង​បាន​ដឹងថា​រូប​ខ្លួន ជា​បងថ្លៃ​របស់​លោក​ថៅកែ លឹម ចាន់ថុល​។ ប៉ុន្តែ​តាម​ការពិត​នោះ​លោក​ថៅកែ លឹម ចាន់ថុល និង​មន្ត្រី​រូបនោះ គឺ​មិន​មិន​មាន​ជាប់​សាច់ឈាម​នឹង​គ្នា​ទាល់តែសោះ​។ អ្វី​ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ រូប​នោះ​ធ្វើ​បែប​នេះ និយាយ​បែប​នោះ ពីព្រោះ​គេ​មាន​មហិច្ឆតា ចង់​កកូរកកាយ​ដើម្បី​ឱ្យ​ជំនាញ​ពាក់ព័ន្ធ​នានា​ផ្អាក​សកម្មភាព ការធ្វើ អាជីវកម្ម​របស់​ថៅកែ​សាន្តែ​ប៉ុណ្ណោះ​។ ហើយ​ឱ្យ​ថៅកែ លឹម ចាន់ថុល ចូល​ទៅ​ចាក់​អាចម៍ដី​នៅ​កន្លែង​ដែល​លោក​ថៅកែ​សាន្ត​ធ្លាប់​ចាក់​កន្លងមក គឺ​ក្នុងន័យ ខ្លួន​ចង់បាន​ប្រាក់​ភាគលាភ​ក្នុង​១​ម៉ែត្រ​ត្រីគុណ ស្មើ​និង​លុយ​៥​កាក់​ដុល្លារ​(២០០០​រៀល​)​តែប៉ុណ្ណោះ នេះ​គឺជា​ការ​ប្រជែង​គ្នា​ដោយ​ទុច្ចរិត​ក្នុង​ការរក​សុីការ​រក​សុីរ​បស់​ក្រុម​ជន​ខិលខូច​មួយ​ក្តាប់​តូច​នេះ​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​រ៉ែ​និង​ថាមពល​បាន​បង្ហើប​ប្រាប់ថា​ដោយសារ​ក្រុមការងារ​រកឃើញ​ថា​ក្រុម​គ្រឿងចក្រ​របស់​ថៅកែ​លឹម ចាន់ថុល ជីក​កាយ​ខុស​ទីតាំង​ច្បាប់​អនុញាតិ​ទើប​ក្រុម​ការងារ​សម្រេច​ឲ្យ​ផ្អាក​បណ្តោះអាសន្ន​សិន​។​ក្រោយពេល​ត្រូវ​ផ្អាក​ក្រុម​ឡាន​សុីឈ្នួល​ដឹក​ដី​មូយ​ចំនួនក៏​បាន​ដក​ឡាន​ចេញពី​រណ្តៅ​អស់​ខ្លះ​ហើយ​ដែរ​។​

​ពាក់ព័ន្ធ​និង​ការលើកឡើង​ខាងលើ​នេះ​ដែរ អ្នកយកព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក វិន ឡេង​ហួង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​សំរោង​ទង លោក​បាន​ឆ្លើយថា លោក​មិន​មាន​ភាគហ៊ុន​នៅក្នុង​ការជីក​កាយ​ដី​អូរ​ក្រាំង​អំបិល​នោះទេ​។ គេ​រក​សុ​ី​តែ​គេ លោក​ធ្វើ​ការងារ​របស់​លោក​តែប៉ុណ្ណោះ​។​

អង្គភាព​សារព័ត៌មាន​យើង​ពុំ​មាន​ចេតនា ណា​មួលបង្កាច់ ឬ​ជាន់ពន្លិច​ឡើយ​។ ដែល​បណ្ដា​សារព័ត៌មាន​យើងខ្ញុំ​សូម​រងចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពី​បុគ្គល​ពាក់ព័ន្ធ បើ​មាន​ព្រឹត្តិ​កម្ម​ណាមួយ​នោះ​។​ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សូម​អរគុណ​.!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល