ទាន់ហេតុការណ៍
ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - ពលរដ្ឋ៣ក្បាលដីមានចំនួន១០គ្រួសារ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ស្នើសុំអាជ្ញាធរពាក់ពន្ធ ជួយ អន្តរាគមន៍ដកបង្គោលថ្ម៥ដើម ចេញពីលើផ្លូវ សាធារណៈ ឱ្យពួកគាត់ធ្វើដំណើរផង - ប្រជាពលរដ្ឋ​៣​ក្បាល​ដី​មាន​ចំនួន​១០​គ្រួសារ រស់នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ស្នើសុំ​អាជ្ញាធរ​ពាក់​ពន្ធ ជួយ អន្តរាគមន៍​ដក​បង្គោល​ថ្ម​៥​ដើម ចេញ​ពីលើ​ផ្លូវ សាធារណៈ ឱ្យ​ពួកគាត់​ធ្វើដំណើរ​ផង​..! - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ ចូលរួម​ពិធី ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធី​ពរជ័យ សិរី​មង្គល ជា​កិច្ច​ជូន​ដំណើរ​ឆ្នាំ​ចាស់ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦ - លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​សំភារៈ​ជា​ស្បៀងអាហារ​ឧបត្ថម្ភ ដល់​ស្ត្រី​ដែរ​ជួប​ការលំបាក​និង​ពិការភាព​ពី​កំណើត​នៅ​ស្រុក​កំពង់​ត្របែក​ - លោក​វរ​សេនីយ៏ឯ​ក​ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ ណែនាំកម្លាំង​អន្តរា​គម​ន៏ និង​ប៉ុស្ដិ​រដ្ឋ​ទាំង​៨ ត្រូវ​ពង្រឹង​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ នា​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​ - ​លោក​បណ្ឌិត ឃីម រដ្ឋា តំណាង​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​បញ្ជី​វៈ​សារព័ត៌មាន​កម្ពុជា ​បាន​ដឹកនាំ​សមាជិក សមាជិកា ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​តំបន់ និង​ពិភពលោក និង​ព័ត៌មាន​ក្លែងក្លាយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ - លោក​ទូច សុភ័ក្ត្រ អគ្គលេខាធិការរង​សមាគម​សារព័ត៌មាន​សុក្រឹត អញ្ជើញ​ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​តំបន់ និង​ពិភពលោក ដែល​មាន​ភាពមិនប្រាកដ​ប្រជា និង​ព័ត៌មាន​ក្លែងក្លាយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ - ឯកឧត្តម ហួត ហាក់ និង​ឯកឧត្តម វ៉ា ថន ជួប​សំណេះសំណាល និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត ប្រគល់ជូន​ចាស់ជរា និង​គ្រួសារ​ជួប​ការលំបាក​ចំនួន ៥០​គ្រួសារ ក្នុង​បរិវេណ​រដ្ឋបាលខេត្ត​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​រាត្រីសមោសរ​មូ​និធិ​សង្ក្រាន្ដ​អូររាំងឪ​..!
0

អាជីវករ​លក់ដូរ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ស្លន់ស្លោ​បិទទ្វារ​តូប ខ្លាច​គយ​ចាប់​ផាកពិន័យ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល តាម​ការពិត​មន្ត្រី​(​ក​.​ប​.​ប​)​ធ្វើ​ស៊ី​សោះ​

អាជីវករ​លក់ដូរ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ស្លន់ស្លោ​បិទទ្វារ​តូប ខ្លាច​គយ​ចាប់​ផាកពិន័យ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល តាម​ការពិត​មន្ត្រី​(​ក​.​ប​.​ប​)​ធ្វើ​ស៊ី​សោះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ឆ្នាំង​៖ ក្រោយ​ពី​ផ្ទុះ​រឿង​គយ​លើកគ្នា ចុះ​ចាប់ និង​ដកហូត​យក​ទូរស័ព្ទ​កន្លង តាម​តូប​លក់ដូ​រ​ទូរស្ទ​ព្ទ​យ៉ាង​ប្រញាប់ប្រញាល់ ស្ថិត​នៅក្នុង​ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ គឺ​បង្ក​ឱ្យមាន​ការភ័យខ្លាច​ដល់​ក្រុម​អាជីវករ រឿង​នេះ​ធ្វើឲ្យ​មាន​ការ​ល្បីល្បាញ ទូទាំង​ប្រទេស ។ រឿង​មួយ​មិនទាន់​ស្ងប់ស្ងាត់​ផង​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៤ អាជីវករ​លក់​ទូរស័ព្ទ​និង​គ្រឿងសំអាង នៅក្នុង​ផ្សារ​រមាស ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បាន​ស្ទុះស្ទា​នាំគ្នា​បិទ​តូប លក់ដូរ​យ៉ាង​ប្រញាប់ប្រញ៉ាល់​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ពេញ​ផ្សារ​តែម្តង ដោយសារតែ​មាន​មន្ត្រី ប្រើប្រាស់​ឯកសណ្ឋាន ដែល​គេ​មិន​ទាន់​ស្គាល់ អត្តសញ្ញាណ បាន​ចុះ​ទៅ​ប្រមូល​គ្រឿងសំអាង​តាម​តូប​ដោយ​ប្រើ​ពាក្យ​ថា​មិន​មាន​ពន្ធ ។​

​ក្រោយពី​កើត​មាន​រឿង​នេះ​មក នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៤​នេះ ដែល​ជា​ថ្ងៃ​បន្ទាប់ សមត្ថកិច្ច​ចំរុះ ស្រុក​ទឹកផុស ដែល​ដឹកនាំ​ដោយ​លោក សូត្រ សង អភិបាល​ស្រុក​ទឹកផុស បាន​ចុះ​ទៅ​ធ្វើ​ការណែនាំ ដល់​បងប្អូន អាជីវករ​លក់ដូរ សូម​កុំ​មាន​ការភ័យខ្លាច​អី​។ ពី​ព្រោះ​មន្ត្រី​ដែល​ចុះ​ចាប់​អនុវត្ត​ច្បាប់​កាលពី​ថ្ងៃ​ទី​០៤ ម្សិលមិញ​គឺជា​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ​គ្រឿងសំអាង​ដែល​ហួស​សុពលភាព និង​ផលិតផល​ក្លែងក្លាយ តែ​ប៉ុណ្ណោះ​ទេ​។​

​ជុំវិញ​បាតុភាព បង្ក​ឲ្យ អាជីវករ​ក្នុង​ផ្សារ​រមាស កើត​ការភ័យខ្លាច​នេះដែរ ម្ចាស់​តូប​ដែលមាន ឈ្មោះ រត្ន័ បញ្ញា លក់​ទូរ​សព្ទ​ដៃ​ក្នុង​ផ្សារ​មាស បានបញ្ជាក់​ថា គាត់​បិទ​តូប​លក់​តាំងពី​ថ្ងៃ​ម្សិលមិញ និង​ទើប​បើក​នៅ​ថ្ងៃ​នេះ​បន្ទាប់ពី​អភិបាលស្រុក​ចុះ​ណែនាំ​ឱ្យ​លក់ដូរ​ឡើងវិញ និង​ម្យ៉ាងវិញទៀត​គាត់​សំអាង​ទៅ ក្រុមហ៊ុន​បាន​ចុះ​មក​ពិនិត្យ​ទូរស័ព្ទ​ក្នុង​តូប ហើយ​បាន​បិទ​ក្រដាស​ពន្ធ លើ​ទូរ​សព្ទ​រួច​អស់ហើយ​។ ទោះ​យ៉ាងនេះ​ក្តី​គាត់ក៏​នៅ​តែ ភ័យខ្លាច​ព្រោះ​តែ​របស់​មួយ​ចំនួន​មួយ​ទឹក ដែល​គាត់​បាន​ដូរ​ពី​ប្រជាពលរដ្ឋ​យក​ចាស់​មក​ដូរ​ថ្មី ។ រូបគាត់​សំណូមពរ ថា​តើ​ឱ្យ​គាត់​លក់ដូរ​បែបណា​ឲ្យបាន​ត្រឹមត្រូវ​ព្រោះបច្ចុប្បន្ន​កំពុងតែ​មាន​ការភ័យខ្លា​ច​ខ្លាំង​ណាស់​រឿង​ចុះ​ដក​ទូរស័ព្ទ​ឆៅៗ បែបនេះ​នោះ​។​

​ដោយឡែក​អ្នកលក់​គ្រឿងសំអាង​ឈ្មោះ ចែ នី បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ថា នៅ​ថ្ងៃ​ម្សិលមិញ មាន​មន្ត្រី​ស្លៀក​ឯកសណ្ឋាន​ដែល​គាត់​មិន​ស្គាល់​មក​ដល់​តូប របស់គាត់ ហើយ​សុំ​ត្រួតពិនិត្យ​និង​និយាយថា របស់​ទាំងនេះ​សុទ្ធតែ អត់​មាន​ពន្ធ​ទាំងអស់ សូម្បី​តែ​ស្បៃ​សម្រាប់​ដុះក្អែល និង​សាប៊ូដុំ ក៏​គ្មាន​ពន្ធ​ដែរ ហើយ​បើ​ត្រូវ​បង់ពន្ធ​មួយ​តូប​នេះ​ប្រហែល ៣​លាន​រៀល​ឯណ្ណោះ​។ គាត់​ក៏​សុំ​សម្រួល​ត្រឹម​៤០​ម៉ឺន​រៀល ហើយ​ការចរចា​ក៏ត្រូវ​៧០​ម៉ឺន​រៀល ទើប​ពួកគេ​ឈប់​ប្រមូល​អីវ៉ាន់​របស់​គាត់​ដាក់​ឡាន រួច​យក​លុយ​៧០​ម៉ឹន​រៀល​និង​បាន​ចេញ​អស់​ទៅ ។​គាត់​បាន​ឃើញ​ខ្នង​អាវ មាន​អក្សរ​សរសេរថា (​ក​.​ប​.​ប )​ដូច​ជាប់​រូប​ក្នុង​កាមេរ៉ា​សុវត្ថិភាព​។​

​ពាក់ព័ន្ធ​និង​ការលើកឡើង​របស់​ក្រុម​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​រមាស​នេះដែរ លោក ហ៊ី រតនា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ឆ្នាំង​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា ថ្ងៃនោះ មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត កំពង់ឆ្នាំង គ្រាន់តែ​បាន​សហការ​ជាមួយ (​ក​.​ប​.​ប​) សាខា របស់​ក្រសួង​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ ហើយ​ការ​យក​លុយ​ពី​អាជីវករ ក៏​ពួកគេ មិន​បាន​រាយការណ៍​មក​ខ្ញុំ​ដែរ ។​

ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​នៅ​ស្រុក​ទឹកផុស​រួម​ទាំង​អាជ្ញាធរ​ផង ឆ្ងល់​ថា បើ​ចុះ​ពិនិត្យ​របស់​ហួស​សុពលភាព ឬ​ក្លែងក្លាយ​ម៉េច​ចាំបាច់​ប្រើ​ពាក្យ​របស់​គេចពន្ធ ហើយ​តម្រូវឲ្យ​គេ​ប្រគល់​លុយ​ទើប​មិន​យក​របស់​គេ តើ​ទាំង នេះ​ជា​អំពើពុករលួយ​ដែរឬទេ​សូម​បងប្អូន​ជួយ​ពិចារណា​ទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល