ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា
0

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​៖ ជោគជ័យ​របស់​កម្ពុជា​នៃ​ដំណើរការ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) និង ការទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ គឺជា​មេរៀន​ពិសោធ​ដ៏​ល្អ​សម្រាប់​ប្រជាជាតិ នៅលើ​ពិភពលោក​

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​៖ ជោគជ័យ​របស់​កម្ពុជា​នៃ​ដំណើរការ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) និង ការទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ គឺជា​មេរៀន​ពិសោធ​ដ៏​ល្អ​សម្រាប់​ប្រជាជាតិ នៅលើ​ពិភពលោក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​ទីប្រឹក្សា​ពិសេស​ទទួលបន្ទុក​កិច្ចការ​បង្ការ​អំពើ​ប្រល័យ​ពូជសាសន៍ និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោកស្រី​អគ្គលេខាធិការរង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​លោក​ស្រី និង​សហការី បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ លោកស្រី​បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី អំពី​បទពិសោធ និង​បេសកកម្ម​ការងារ​របស់​លោកស្រី នា​ពេលកន្លងមក​ក្នុង​ការទប់ស្កាត់ និង​បង្ការ​អំពើ​ប្រល័យពូជសាសន៍ នៅតាម​បណ្ដា​ប្រទេស​ដូចជា បូ​ស្ន៊ី ហេ​ហ្សេ​ហ្គូ​វីន (Bosnia and Herzegovina) និង​រ៉​វាន់​ដា (Rwanda) ហើយ​គោលបំណង​នៃ​បេសកកម្ម​សំខាន់​មួយ​របស់​លោកស្រី​នៅ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី “​អនាគត​កម្ពុជា​ដោយ​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ ៖ ការការពារ និង ការឆ្លើយតប តាមរយៈ​ការអប់រំ និង​ការថែទាំ​សុខភាព​”​។ លោកស្រី​អគ្គលេខាធិការរង ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ជោគជ័យ​រវាង អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) និង អង្គការសហប្រជាជាតិ និង​ការបញ្ជ្រាប​ការយល់ដឹង ការអប់រំ​អំពី​អំពើ​ប្រល័យពូជសាសន៍ ដល់​យុវជន សិស្ស និង​និស្សិត តាមរយៈ​ការបណ្ដុះបណ្ដាល​តាម​សាលារៀន ទាំង​សាលា​រដ្ឋ និង ឯកជន ចាប់​ពី​កម្រិត​ចំណេះ​ទូទៅ ដល់​កម្រិត​សាកលវិទ្យាល័យ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។ លោកស្រី​អគ្គលេខាធិការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​របស់​កម្ពុជា ក្នុង​ការរៀបចំ​ដំណើរការ​នៃ អ​.​វ​.​ត​.​ក​. ហើយ​លោក​ស្រី​បាន​គោរព​បញ្ជាក់ថា មេរៀន និង​បទពិសោធ​របស់​កម្ពុជា គួរតែ​ត្រូវបាន​ចែករំលែក​ជាមួយ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក និង​ការបន្ត​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការអនុវត្ត​គម្រោង​ស្វ័យ​អភិវឌ្ឍ​នានា (Home Grown Project)​។

​ជា​ការឆ្លើយតប សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី អគ្គលេខាធិការរង និង​អរគុណ​ចំពោះ​ចំណាប់អារម្មណ៍​របស់​លោក​ស្រី​អំពី​ជោគជ័យ​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការអប់រំ​ផ្សព្វផ្សាយ បញ្ជ្រាប​ការយល់ដឹង​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា ការអប់រំ​ដល់​មនុស្ស​ជំនាន់​ក្រោយ គឺ​ពិតជា​មាន​សារសំខាន់ ហើយ​ការណ៍​នេះ មិន​ត្រឹមតែ​ជា​ការអប់រំ​អំពី​អំពើ​ប្រល័យពូជសាសន៍ ដែល​បង្កឡើង​ដោយ​របប​ខ្មៅ​ងងឹត​ខ្មែ​ក្រហម​ទេ ថែមទាំង​ជា​ការរួមចំណែក​ទប់ស្កាត់ និង​បង្ការ​ការវិល​ត្រលប់​មក​វិញ​នៃ​អំពើ​ដ៏​សាហាវ​យង់​ឃ្នង់ មិន​អាច​ពរណ៌នា​បាន​ក្នុង​សង្គម​កម្ពុជា​។ ជាមួយគ្នានេះ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​នឹង​បង្កើត​វិទ្យាស្ថាន​មួយ ដើម្បី​ចងក្រង គ្រប់គ្រង​ឯកសារ និង​ជា​មណ្ឌល​ស្រាវជ្រាវ ចែករំលែក​ការយល់ដឹង និង​ផ្ដល់​ព័ត៌មាន​ដល់​អ្នកជំនាន់ក្រោយ អ្នកសិក្សា​ស្រាវជ្រាវ និង​សាធារណជន​ទូទៅ ដើម្បី​ជា​ការស្វែងយល់​បន្ថែម​អំ​ពី​អំពើ​ប្រល័យពូជសាសន៍ ក៏ដូចជា​ជោគជ័យ និង​ដំណើរការ​នៃ អ​.​វ​.​ត​.​ក​.​។​

​ជាទី​បញ្ចប់ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​គម្រោង​ស្វ័យ​អភិវឌ្ឍ (Home Grown Project) សម្ដេច​បាន​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​តំណាង​អង្គការសហប្រជាជាតិ បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បន្ថែមទៀត ដើម្បី​បន្ត​អនុវត្ត​ទិសដៅ​ការងារ​របស់​ខ្លួន ឈាន​ទៅ​សម្រេច​ជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល