ទាន់ហេតុការណ៍
ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - ពលរដ្ឋ៣ក្បាលដីមានចំនួន១០គ្រួសារ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ស្នើសុំអាជ្ញាធរពាក់ពន្ធ ជួយ អន្តរាគមន៍ដកបង្គោលថ្ម៥ដើម ចេញពីលើផ្លូវ សាធារណៈ ឱ្យពួកគាត់ធ្វើដំណើរផង - ប្រជាពលរដ្ឋ​៣​ក្បាល​ដី​មាន​ចំនួន​១០​គ្រួសារ រស់នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ស្នើសុំ​អាជ្ញាធរ​ពាក់​ពន្ធ ជួយ អន្តរាគមន៍​ដក​បង្គោល​ថ្ម​៥​ដើម ចេញ​ពីលើ​ផ្លូវ សាធារណៈ ឱ្យ​ពួកគាត់​ធ្វើដំណើរ​ផង​..! - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ ចូលរួម​ពិធី ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត ប្រសិទ្ធី​ពរជ័យ សិរី​មង្គល ជា​កិច្ច​ជូន​ដំណើរ​ឆ្នាំ​ចាស់ និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦ - លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង រស្មី ស្ទឹងត្រង់ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​សំភារៈ​ជា​ស្បៀងអាហារ​ឧបត្ថម្ភ ដល់​ស្ត្រី​ដែរ​ជួប​ការលំបាក​និង​ពិការភាព​ពី​កំណើត​នៅ​ស្រុក​កំពង់​ត្របែក​ - លោក​វរ​សេនីយ៏ឯ​ក​ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ ណែនាំកម្លាំង​អន្តរា​គម​ន៏ និង​ប៉ុស្ដិ​រដ្ឋ​ទាំង​៨ ត្រូវ​ពង្រឹង​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ នា​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​ - ​លោក​បណ្ឌិត ឃីម រដ្ឋា តំណាង​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​បញ្ជី​វៈ​សារព័ត៌មាន​កម្ពុជា ​បាន​ដឹកនាំ​សមាជិក សមាជិកា ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​តំបន់ និង​ពិភពលោក និង​ព័ត៌មាន​ក្លែងក្លាយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ - លោក​ទូច សុភ័ក្ត្រ អគ្គលេខាធិការរង​សមាគម​សារព័ត៌មាន​សុក្រឹត អញ្ជើញ​ចូលរួម ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​តំបន់ និង​ពិភពលោក ដែល​មាន​ភាពមិនប្រាកដ​ប្រជា និង​ព័ត៌មាន​ក្លែងក្លាយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ - ឯកឧត្តម ហួត ហាក់ និង​ឯកឧត្តម វ៉ា ថន ជួប​សំណេះសំណាល និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត ប្រគល់ជូន​ចាស់ជរា និង​គ្រួសារ​ជួប​ការលំបាក​ចំនួន ៥០​គ្រួសារ ក្នុង​បរិវេណ​រដ្ឋបាលខេត្ត​ - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​ពិធី​រាត្រីសមោសរ​មូ​និធិ​សង្ក្រាន្ដ​អូររាំងឪ​..!
0

​មន្ត្រី​យោធា​ពាក់​សក្តិ​៣ ភូមិភាគ​ទី​៤ ម្នាក់ បាន​ប្រើ​អំណាច​និង​តួនាទី​ទៅ​កាប​រុករាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​យកទៅ​លក់​ជា​ច្រើន​ហិច​តា​

​មន្ត្រី​យោធា​ពាក់​សក្តិ​៣ ភូមិភាគ​ទី​៤ ម្នាក់ បាន​ប្រើ​អំណាច​និង​តួនាទី​ទៅ​កាប​រុករាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​យកទៅ​លក់​ជា​ច្រើន​ហិច​តា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រះវិហារ​÷ ដោយសារ​តែ​អំណាច​ទឹក​លុយ​អាច​ធ្វើឲ្យ​មនុស្ស​យើង​ខ្លះ​ផ្លាស់​ប្ដូរ​ពី​មនុស្សស្មោះត្រ​ង់​ប្រែក្លាយ​ទៅ​ជា​មនុស្ស​ក្បត់​ឧត្តមគតិ​ខ្លួនឯង ហ៊ាន​បំពាន​ទៅ​នឹង​ផ្លូវ​ច្បាប់​ក៏មាន​ដែរ ពោល​គឺ​ផ្ដើមចេញ​ពី​សេចក្តី​លោភលន់​និង​ផលប្រយោជន៍​តែប៉ុណ្ណោះ​។ ជាក់ស្ដែង​ដីព្រៃ​សហគមន៍​ជា​ច្រើន​ហិកតា នៅ​ចំណុច​ព្រៃ​ម្លោង ស្ថិតនៅក្នុង​ភូមិ​ក្តាក់ ឃុំ​ភ្នំ​ត្បែង ស្រុក​គូលែន ខេត្ត​ព្រះវិហារ ត្រូវបាន​បុគ្គល​អ្នកមាន​លុយ​និង​មាន​អំណាច​ម្នាក់​ដោយ​គេ​ស្គាល់​ឈ្មោះ​លោក ក្រូច ប៊ុន​គីម ជា​មន្ត្រី​យោធា ដឺ​បេពាក់សក្តិ​៣ នៅ​ភូមិភាគ​៤ បាន​ប្រើ​អំណាច​និង​តួនាទី ទៅ​កាប់​រុករាន​ទន្ទ្រាន​ដើម្បី​យកទៅ​លក់​បន្ត​ឲ្យទៅ​ឈ្មោះ ហៀ​ត អុល នឹង​ឈ្មោះ​គៀង ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​អ្វី​បន្តិច​សោះ​។​

​នេះ​បើ​តាម​ការបញ្ជាក់​របស់​ឈ្មោះ​ហៀ​ត អុល បានឲ្យដឹង​ថា​ដី​នៅ​ចំណុ​ចព្រៃ​ម្លោង​ក្នុង​ភូមិ​ក្ដាក់​ឃុំ​ភ្នំ​ត្បែង​ស្រុក​គូលែន គាត់​ពិតជា​បាន​ទិញ​ពី​ឈ្មោះ ក្រូច ប៊ុន​គីម ពិតប្រាកដ​មែន​។​ដី​ដែល​គាត់​ទិញ​នោះ​មាន​ចំនួន ៦ ហិច​តា​កន្លះ​ក្នុង​មួយ​ហិច​តា​គាត់​បាន​ទិញ​តម្លៃ ១៣០០​ដុល្លារ​។ ហើយ​លោក​បាន​បន្តទៀតថា​ការទិញ​លក់​នេះ​មាន​លិខិត​ទិញ​លក់​ផ្ដិតមេដៃ​ភាគី​ទាំង​សង្ខា​រ​។​
​ហើយ​គាត់​បាន​បន្តទៀតថា​លោក ក្រូច ប៊ុន​គីម សន្យា​និង​កាត់​ប្លង់​ជូន​លោក​។​

​បើ​យោង​តាម​ការបញ្ជាក់​របស់​ម្ចាស់​ដី​ម្នាក់ទៀត​ឈ្មោះ​លោក គៀង បានឱ្យដឹង​ថា​ដី​នៅ​ចំណុច​ខាងលើ​គាត់​ក៏​បាន​ទិញ​ពី​ឈ្មោះ ក្រូច ប៊ុន​គីម ជា​មន្ត្រី​ដឺ​បេ​ម្នាក់​នេះ​ដែរ​។ លោក​ក៏​បាន​បន្តទៀតថា​ដី​ដែល​លោក​ទិញ​មាន​ចំនួន ៧​ហិកតា ក្នុង​មួយ​ហិកតា មានតម្លៃ ១៥០០​ដុល្លា​ហើយ​ធនា​វ៉ៃ​ព្រៃ​មួយ​ស្អាត​ឱ្យ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល