ទាន់ហេតុការណ៍
អាវុធហត្ថ​ខេត្ត​សៀមរាប បង្ក្រាប​បាន​ក្មេង​ទំនើង​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​! - ​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ត្រូវ​កុំ​បី​យ៉ាង កុំ​ដុត​ប្លា​ស្ទិក កុំ​ចោល​ប្លា​ស្ទិកក្នុង​ទឹក កុំ​កប់​ប្លា​ស្ទិកក្នុង​ដី​ - រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ផ្សព្វផ្សាយ​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ - ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ស្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​អំណោយ​ជូន​ដល់​សមាជិក​ចំនួន​២​នាក់ សមាជិក​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រាស់​អគារសិក្សា​ថ្មី នៅ​វិទ្យាល័យ ហេង សំរិន ចក​ - គណៈកម្មាធិការ​សម្របសម្រួល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពិនិត្យឧ​ត្ត​មានុ​វត្ត​សកល ដើម្បី​រៀបចំ​ក្រប​ខណ្ឌ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​! - អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.!
0

​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ

​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

សម្តេច​ធិបតី នាយករដ្ឋមន្ត្រី​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត ក៏ដូចជា​នៅ​ក្រៅប្រទេស​ផងដែរ កងយោធពល​ខេមរភូមិន្ទ កង​នគរបាលជាតិ កងរាជអាវុធហត្ថ ប្រជា​ការពារ អ្នក​អនាម័យ និង​កម្លាំង​ស្ម័គ្រចិត្ត​គ្រប់​យន្តការ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​បំពេញ​ភារកិច្ច​រៀបចំ តុបតែង និង​ប្រចាំការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ ព្រមទាំង​បាន​ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ នៅ​ទូទាំង​ប្រទេស បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ ។

​ជាមួយគ្នា​នេះ​ផង​ដែរ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង​ភ្ញៀវ​បរទេស​ទាំងអស់ ដែល​បាន​ចូលរួម​លេង​កំសាន្ត​ប្រកបដោយ​ភាព​រីករាយ ព្រមទាំង​ថែរក្សា​បាន​នូវ​ប្រពៃណី​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ ។ កត្តា​ចម្បង​បំផុត គឺ​ម្លប់​នៃ​សុខសន្តិភាព ដែល​បាន​ផ្តល់​នូវ​ឱកាស​ឱ្យ​ប្រជាជន​ខ្មែរ​គ្រប់រូប អាច​រួមរស់​ប្រកប​ដោយ​កុសលធម៌ និង​សាមគ្គីធម៌ ក្នុង​ធ្លុង​ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ នៅលើ​ទឹកដី​មាតុភូមិ​អង្គរ​ដ៏​បវរ​ជាទី​ស្នេហា និង​ក្នុង​សេចក្តីសុខក្សេមក្សាន្ត កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ជា​ដរាប​ត​រៀង​ទៅ ។

​ជាថ្មី​ម្តងទៀត ខ្ញុំ​ព្រះករុណា ខ្ញុំ សូម​ប្រគេន​ពរ​ដល់​ព្រះតេជព្រះគុណ​គ្រប់​ព្រះអង្គ និង​ជូនពរ​ដល់​សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ៊ំ​ពូ​មីង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ជួប​ប្រទះ​តែ​សុខភាព​ល្អ សុភមង្គល និង​ទទួលបាន​សិរី​សួស្តី​ជោគជ័យ​គ្រប់​ប្រការ ព្រម​ជាមួយនឹង​ពុទ្ធពរ​ទាំង​ឡាយ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ជូនពរ​អ៊ំ​ពូ​មីង​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិនមែន​ជា​ពុទ្ធសាសនិកជន នៅ​ពរជ័យ​សិរី​សួស្ដី ជ័យជម្នះ​គ្រប់ប្រការ កុំបី​អាក់ខាន​ឡើយ ។ សូម​ធ្វើ​ដំណើរ​ប្រកប​ដោយ​ភាព​ប្រុងប្រយ័ត្ន និង​សុខ​សុវត្ថិភាព​»៕
______________
#​បណ្តាញ​យុវជន​ក្នុង​វិស័យ​ព័ត៌មាន​៖ ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​
https://t.me/MoiYouthni

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល