ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​! - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បន្ដ​យុទ្ធនាការ​ដាំ​កូនឈើ ១​ម៉ឺន​៥​ពាន់​ដើម នៅ​ខេត្ត​ឧត្តរមានជ័យ​ - អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​ - ប្រជាពលរដ្ឋ​បន្ដ​ឆ្លងដែន ខុស​ច្បាប់​តាម​ច្រករបៀង​ភ្នំ​ដី សង្ស័យថា​មាន​អ្វី​បិទបាំង​ទើប​មិន​មាន​ចំណាត់ការ​..! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ក្រសួង​ព័ត៌មាន​បើក​សិក្ខាសាលា​ស្តីពី ពិគ្រោះ​យោបល់​បន្ត​លើ​សេចក្តីព្រាង «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន >> ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​សារ​ពិសេស សម្តេច​តេជោ ហ៊ុន សែន ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ថ្កោលទោស​ជន​ដែល​ញុះញង់ និង​បំភ្លៃ​ការពិត​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ កម្ពុជា​ត្រូវ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ការថែទាំ​សុខភាព​សមុទ្រ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រីរាជការ​ទាំងអស់ សូម​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ គ​.​ស ២០២៤​។​

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​លំឱនកាយវាចា​ចិត្ត​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ជាពិសេស ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ម​ហោ​ទរា​ទេវី សូម​ប្រទាន​នូវ​ពរជ័យ​បវរ​មហាប្រសើរ​ជូន សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​ភ្លឺ​ថ្លា ជន្មាយុ​យឺនយូរ ឈ្នះ​អស់​មារ​សត្រូវ​គ្រប់ទិសទី និង​ទទួលបាន​ជោគជ័យ​ថ្មី​បន្ថែមទៀត ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ប្រជាជន ប្រកប​ដោយ​ការអភិវឌ្ឍ និង​រីកចម្រើន​ត​រៀង​ទៅ​។​

ជាថ្មី​ម្ដងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​តាម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​សព្ទសាធុការពរ​ជូន សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី និង​ចៅៗ​ទាំងអស់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល