ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​ស្បៀងអាហារ ថវិកា ដល់​មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​ប្រចាំការ​និង​ពិនិត្យមើល​ដំណើរការ​ផ្សាយ​របស់​ស្ថានីយ៍​ផ្សាយ​វិទ្យុជាតិ​កម្ពុជា AM918 KHz នៅ​ភូមិ​វាល​កណ្តោល ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​ស្បៀងអាហារ ថវិកា ដល់​មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​ប្រចាំការ​និង​ពិនិត្យមើល​ដំណើរការ​ផ្សាយ​របស់​ស្ថានីយ៍​ផ្សាយ​វិទ្យុជាតិ​កម្ពុជា AM918 KHz នៅ​ភូមិ​វាល​កណ្តោល ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្តម នេ​ត ភ​ក្រ​តា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ទៅ​សំណេះសំណាល​និង​ចែក​ស្បៀងអាហារ ថវិកា ដល់​មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​ប្រចាំការ និង​ពិនិត្យមើល​ដំណើរការ​ផ្សាយ​របស់​ស្ថានីយ៍​ផ្សាយ​វិទ្យុជាតិ​កម្ពុជា AM918 KHz មាន​កម្លាំង​ផ្សាយ ៦០០KW ផ្សាយ ស្ថិត​ស្ថានីយ៍​វិទ្យុ ភូមិ​វាល​កណ្តោល ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។​

​តាម​ការបញ្ជាក់​របស់ លោកជំទាវ ឈឹម​ពៅ សុ​កាន់​ឌី អគ្គនាយិកា​វិទ្យុជាតិ​កម្ពុជា បាន​ជម្រាប​ជួន​ពី​ដំណើរការ​ផ្សាយ គឺ​ចាប់តាំងពី​ឆ្នាំ ២០១៦ មក វិទ្យុជាតិ​បាន​ផ្សាយ​តាម​ហ្វ្រេ​កង់ AM 918KHz កម្លាំង 600KW គ្របដណ្តប់​ទូទាំង​ប្រទេស និង FM 105.70KHz 30KW គ្របដណ្តប់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត មួយចំនួន​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ។

​ក្រៅពី​ការផ្សាយ​តាម Frequency AM និង FM វិទ្យុជាតិ​កម្ពុជា ក៏មាន ផ្សាយ​តាម​វ៉េបសាយ​អគ្គនាយកដ្ឋាន និង ទម្រង់​ឌីជីថល​ដូចជា ៖ ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​អគ្គនាយកដ្ឋា​ន​វិទ្យុជាតិ​កម្ពុជា , ឆេន​ណេ​ល​យូ​ធូប , ឆេន​ណេ​ល​តេ​លេក្រា​ម , អេប​ក្រសួង​ព័ត៌មាន និង ទីក​តុ​ក នូវ​រាល់​មាតិ​ផ្សាយ ទាំងអស់​របស់​វិទ្យុជាតិ​កម្ពុជា ។ ចំពោះ​ការងារ ចុះ​យក​-​ផលិត​ព័ត៌មាន មានការ​វិវឌ្ឍន៍​ទៅតាម​សម័យកាល និង បច្ចេកវិទ្យា ។ ជាមួយ​នេះ​បាន​ផ្លាស់ប្តូរ ពី​ការចុះ​យក​ព័ត៌មាន​ដោយផ្ទាល់ ពី​ទីតាំង​កើតហេតុ ឬ មូលដ្ឋាន មក​ទទួល​ព័ត៌មាន​តាមរយៈ មន្ត្រី​មន្ទីរ​ព័ត៌មាន​គ្រប់​ខេត្ត​ក្រុង និង តាម​ក្រសួង​ស្ថាប័ន​នានា និង​ការប្រើប្រាស់​ប្រពន្ធ័​បច្ចេកវិទ្យា ។

​ចំពោះ​ការងារ​កិច្ចសហប្រតិបត្តិការ វិទ្យុជាតិ​មាន​ដៃគូរ​សហការ ដូចជា ៖
១-​ស្ថានីយ៍​វិទ្យុ​-​ទូរទស្សន៍​មជ្ឈិមបក្ស​ចិន (CMG )
២-​ស្ថានីយ៍​វិទ្យុ​ឈូង​សមុទ្រ ប៉ៃ​ពូ ក្វាង​ស៊ី​ចិន
៣-​វិទ្យុ សំលេង​ប្រជាជន​វៀតណាម (VOV)
៤-​ទីភ្នាក់ងារ​សារព័ត៌មាន Sputnik (​ប្រទេស​រុស្ស៊ី​)
៥-​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​-​ប៉ាស៊ីហ្វិក ASIA-PACIFIC BROADCASTING UNION (ABU )
៦-​វិទ្យាស្ថាន ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​-​ប៉ាស៊ីហ្វិក (AIBD) ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល