ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ឃ្លាំង​ស្តុប​ចែកចាយ​គ្រឿង​អេ​ឡិ​ច​ត្រូនិច និង​កុំព្យួទ័រដ៏​ធំ​មួយកន្លែង សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត តើ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​មាន​បានដឹង​ដែល​ឬទេ​?

ឃ្លាំង​ស្តុប​ចែកចាយ​គ្រឿង​អេ​ឡិ​ច​ត្រូនិច និង​កុំព្យួទ័រដ៏​ធំ​មួយកន្លែង សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត តើ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​មាន​បានដឹង​ដែល​ឬទេ​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ឃ្លាំង​ស្តុប​លក់​គ្រឿង​អេឡិចត្រូនិចដ៏​ធំ មួយ​កន្លែង​គ្មាន​ស្លាក​យីហោ ដែល​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​បេតុង​លេខ​២០០៤ ក្នុង​ភូមិ​អូរ​គី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ គឺ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿង​អេឡិចត្រូនិច និង​កំព្យួទ័រ យ៉ាង​សកម្ម​នៅតាម​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាតិ តើ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​មាន​បានដឹង​ដែល​ឬទេ​.?

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា ឃ្លាំង​ខាងលើ​នោះ មាន​ថៅកែ​ជា​ជនជាតិ​ចិន​ជា​អ្នកគ្រប់គ្រង ចំនួន​២​នាក់ បានធ្វើ​សកម្មភាព​ប្រមាណ​ជាង​កន្លះ​ឆ្នាំ​មកហើយ ពួកគេ​បាន​ធ្វើ​ការផ្គត់ផ្គង់ សម្ភារៈ​គ្រឿង​អេឡិចត្រូនិ​ចគ្រប់​ប្រភេទ និង​កុំព្យួទ័រ ឱ្យទៅ​ក្រុមហ៊ុន និង​កាស៊ីណូ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​តែប៉ុណ្ណោះ ពោល​គឺ​ធ្វើ​សកម្មភាព​ចែកចាយ​ជា​លក្ខណៈ​បោះ​ដុំ ទូទាំង​ប្រទេស តាមរយៈ​ការដឹកជញ្ជូន តាម​រថយន្ដ​ទៅដល់​ទី​កន្លែង​តែ​ម្ដង​។​

​បើ​យោង​តាម​ប្រភព​បាន​ផ្ដល់​មក​ឲ្យដឹង​ទៀតថា ការធ្វើសកម្មភាព​ចែកចាយ និង​ផ្គត់ផ្គង់ គ្រឿង​អេឡិចត្រូនិ​ចរបស់​ជនជាតិ​ចិន​ខាងលើ គេ​សង្ស័យថា​ប្រហែល​គ្មាន​អាជ្ញាប័ណ្ណ ឬ ការចុះបញ្ជី​ការ​ណាមួយ ពី​ក្រសួង​ពាក់ព័ន្ធ​ទេ​មើលទៅ ទើប​ឃ្លាំង​មួយ​កន្លែង​នេះ​បន្ត​ដំណើរការ​។​ ​ចុះ​បើ​គ្មាន​អាជ្ញាប័ណ្ណ ហេតុអ្វី បាន​ជា​ជនជាតិ​ចិន ជា​ថៅកែ​ឃ្លាំង​ខាងលើ ហ៊ាន​ធ្វើ​សកម្មភាព​ចែកចាយ​ទំនិញ​គ្រឿង​អេឡិចត្រូនិច​ដោយ​រលូន​បែបនេះ​ទៅ​វិញ​។​

​តើ​ក្រសួងពាណិជ្ជកម្ម និង​អជ្ញាធរ​ពាក់ព័ន្ធ​ពុំបាន​ដឹង​រឿង​ដែល​ជនជាតិ​ចិន បានធ្វើ​សកម្មភាព​ការ​ចែកចាយ​ទំនិញ​នេះ​មែន​ឬ​ទេ​?​។​

​បើ​តាម​ការលើកឡើងរ​បស់​ស្ដ្រី​ម្នាក់​ឈ្មោះ លីម វាយ​ភីង ដែល​អះអាង​ថា​ខ្លួន​ជា​ប្រធាន​រដ្ឋបាល ធ្វើការ​នៅ​ក្នុង​ឃាំង​នោះបាន​និយាយថា មេ​របស់​គាត់ គឺ​កំពុងតែ​ធ្វើ​ការរត់​ឯកសារ ស្នើ​សុំ​ច្បាប់​អនុញ្ញាត ឬ ច្បាប់​អាជីវកម្ម ក៏​ប៉ុន្ដែ​ពេល​នេះ នៅ​ពុំទាន់​បាន​ទទួល​ឯកសារ​នៅឡើយ​ទេ​។​

​បើ​ដូច​សម្ដី​របស់​ស្រី្ដ​ជា​ប្រធាន​រដ្ឋបាល​នោះ​លើកឡើង​ពិតមែន តើ​ការធ្វើសកម្មភាព​ចែកចាយ ឬ ផ្គត់​ផ្គង​ទំនិញ មុននឹង​ទទួលបាន​ការអនុញ្ញាត​បែបនេះ វា​ត្រឹមត្រូវ​តាមច្បាប់​របស់​ប្រទេស​កម្ពុជា​ដែរឬទេ​? ហើយ​ទំនិញ​ដែល​បាន​នាំចូល​ពី​ក្រៅ​ប្រទេស​នោះ មាន​ការបង់ពន្ធ​ជូន​រដ្ឋ​នាំចូល ត្រឹមត្រូវ​ដែល​ឬទេ​?​។​

​តាម​ប្រភព​ដដែល បាន​រៀបរាប់​ថា ទីតាំង​ខាងលើនេះ​ធ្វើ​សកម្មភាព​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិ​ចគ្រប់​ប្រភេទ ដឹក​ចេញ ដឹក​ចូល ទាំងយប់ ទាំង​ថ្ងៃ និង​មិន​ដែល​ប្រទះ​ឃើញ​ថា មាន​មន្ដ្រី​ជំនាញ​ណាមួយ ចុះ​មក​ពិនិត្យ​ម្ដង​ណា​នោះ​ទេ និយាយ​ជា​រួម ជនជាតិ​ចិន​ពីរ​នាក់ ដែល​ជា​ថៅកែ​គ្រប់គ្រង​នៅ​ទីនោះ ហាក់ដូចជា​មាន​ឥទ្ធិពល​ខ្លាំង ប្រហែលជា​មាន​ខ្នងបង្អែក​ធំ​នៅ​ពីក្រោយ​ខ្នង​ហើយ​មើលទៅ ទើប​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន​បែបនេះ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ រង់ចាំ​ការបំភ្លឺ​ជុំវិញ​ព័ត៌មាន​ខាងលើ​គ្រប់​ម៉ោង​ធ្វើការ ស្រប​ទៅ​តាម​វិជ្ជាជីវៈ និង​ក្រមសីលធម៌​សារព័ត៌មាន​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល