ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ទិវា​ជាតិ​អាហារ​រូបត្ថ​ម្ភ ៦ វិច្ឆិកា​៖ ក្រសួង​បរិស្ថាន​ត្រូវ​បន្ត​អនុវត្ត និង​សម្របសម្រួល ក្នុង​ការលើកកម្ពស់​ជី​វ​ភាព និង​បង្កើន​អាហារូបត្ថម្ភ ប្រជា​សហគមន៍​មូលដ្ឋាន​

ទិវា​ជាតិ​អាហារ​រូបត្ថ​ម្ភ ៦ វិច្ឆិកា​៖ ក្រសួង​បរិស្ថាន​ត្រូវ​បន្ត​អនុវត្ត និង​សម្របសម្រួល ក្នុង​ការលើកកម្ពស់​ជី​វ​ភាព និង​បង្កើន​អាហារូបត្ថម្ភ ប្រជា​សហគមន៍​មូលដ្ឋាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​អនុសាសន៍​ចំនួន​៨ នៅ​ក្នុង​សារលិខិត​អបអរសាទរ ទិវា​ជាតិ​អាហារ​រូបត្ថ​ម្ភ ៦​វិច្ឆិកា ឆ្នាំ​២០២៣ ក្នុងនោះ​អនុសាសន៍​ទី​៤ សម្តេច​អធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​ក្រសួង​បរិស្ថាន ត្រូវ​បន្ត​អនុវត្ត និង​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការលើកកម្ពស់ ជីវភាព និង​បង្កើន​អាហារូបត្ថម្ភ​ប្រជា​សហគមន៍​មូលដ្ឋាន តាមរយៈ “​អភិរក្ស និង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ប្រកបដោយ​ចីរភាព និង​អភិវឌ្ឍ​គាំទ្រ​សហគមន៍​អេកូ​ទេសចរណ៍ “​ដោយ​រៀបចំ​ឱ្យ​មាន​សហគមន៍​អេកូ​ទេសចរណ៍ ផ្តល់​សេវា​ល្អ ចងក្រង​របៀង​សហគមន៍​អេកូ​ទេសចរណ៍ តាមរយៈ​ការលើកកម្ពស់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​បង្កើន​ការងារ​បៃតង​ផ្សេងៗ​ទៀត តាម​សហគមន៍​មូលដ្ឋាន និង​បន្ត​ជំរុញ​យុទ្ធនាការ​ដាំ​ដើមឈើ​មួយ​លាន​ដើម ក្នុង​មួយ​ឆ្នាំ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ និង​សម្រេច​គោលដៅ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០ ព្រមទាំង​ជំរុញ ការចូលរួម​ចំណែករ​បស់​ជាតិ ក្នុង​ការអនុវត្ត​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង ជំរុញ​ឱ្យមាន​កំណើន​បៃតង ធានា​ឱ្យមាន​ការការពា​រ​បរិស្ថាន និង​សេវា​ប្រព័ន្ធ​បរិស្ថាន និង​ប្រព័ន្ធ​ស្បៀង​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​ទិវា​ជាតិ​អាហារ​រូបត្ថ​ម្ភ លើក​ទី​១០ នា​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ ផ្តោត​លើ​ប្រធានបទ «​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ក្នុង​បរិបទ នៃ​ការប្រែប្រួល​អាកាសធាតុ​» ស្របពេល​ដែល​អង្គការ​សហប្រជាជាតិ នឹង​រៀបចំ​សន្និសីទ​កំពូល​នៃ​បណ្តា​ភាគី​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២៨ (COP28) នៅ​ទីក្រុង​ឌុយ​បៃ ប្រទេស​អេ​មា​រ៉ា​ត​អារ៉ាប់​រួម ចាប់ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា ដល់ ១២​ខែ​ធ្នូ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​រដ្ឋ​ជា​សមាជិក បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​ចំពោះ អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ស្តីពី​ការប្រែប្រួឡ​អាកាសធាតុ និង​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​ការប្រែប្រួល​អាកាសធាតុ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល