ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅកាន់ វត្ត​ជុំ ស្ថិតនៅ​សង្កាត់​គូរ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទទួលបាន​បច្ច័យ​សរុប ប្រាំមួយ​ម៉ឺន ប្រាំពី​សែន​ដុល្លារ​

អង្គ​កឋិនទាន​មហា​សាមគ្គី ដង្ហែ​ទៅកាន់ វត្ត​ជុំ ស្ថិតនៅ​សង្កាត់​គូរ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទទួលបាន​បច្ច័យ​សរុប ប្រាំមួយ​ម៉ឺន ប្រាំពី​សែន​ដុល្លារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ថ្ងៃអាទិត្យ​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣១៣ អង្គ​កឋិនទាន​មហា​សាមគ្គី​ដែល​ផ្តួចផ្តើម​ឡើង​ដោយ ព្រះចៅអធិការ វត្ត​ជុំ ព្រះនាម ហាន សុ​វណ្ណា លោក​បណ្ឌិត ឃីម រដ្ឋា និង​លោកស្រី សេង ច្រឹប ព្រម​បងប្អូន​បុត្រាបុត្រី​និង​ចៅៗ លោក​អាចារ្យ គណ​:​កម្ម​ការ​ចំណុះជើងវត្ត និង​ប្រជា​ពុទ្ធ​បរិ​សទ័​គ្រប់​មជ្ឍដ្ឋាន​បាន ដង្ហែ​អង្គ​កឋិនទាន​ចូល​មក​កាន់ វត្ត​ជុំ ស្ថិតនៅ​សង្កាត់​គូរ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដេ​ី​ម្បី​វេរ​ប្រគេន​ដល់​ព្រះ​ភិក្ខុសង្ឃ ដែល​គង់​ចាំ​វស្សា​អស់​រយះពេល​មួយ​ត្រីមាស​កន្លងមក អង្គ​កឋិនទាន​នេះដែរ ក្រៅពី​ផ្គត់ផ្គង់​សំរាប់​ចង្ហាន់​ប្រចាំ​ថ្ងៃ​សំរាប់​ព្រះសង្ឃ បច្ច័យ​មួយចំនួនធំ​ត្រូវបាន​បែងចែក យក​ទៅ​ផ្គត់ផ្គង់​ទិញ​សម្ភា​រះ​សិក្សា​ដល់​ភិក្ខុ សាមណេ​ដែល​កំពុង​សិក្សា និង​ទូទាត់​សង​ទៅ​ថ្លៃ​សម្ភារៈ​ដែរ​យក​មក​កសាង ព្រះវិហារ នេះ​ជាដើម​។​

​ព្រះគ្រូ​ចៅអធិការ​វត្ត​ជុំ ព្រះនាម ហាន សុ​វណ្ណា មាន​ថេរ​:​ដីកា​ថា កឋិនទាន​ជា​កាល​ទាន​មាន​ផល​វិសេស ជាង​ទាន​ទាំងពួង ព្រោះ​បាន​ផល​ដល់​ទាយក​ជា​ម្ចាស់​ទាន​ផង និង​ភិក្ខុសង្ឃ​ដែល​ទទួល​ក្រាល​គ្រង​ផង​។

​សំរាប់​ភិក្ខុសង្ឃ​ទទួលបាន​នូវ​អានិសង្ស ទាំង​ប្រាំ​យ៉ាង​គឺ ត្រូវ​ទៅ​កាន់​ទី​ដ៍ទៃ​មិន​មាន​ទោស​ជាដើម សំរាប់​ប្រជា​ពុទ្ធ​បរិ​សទ័ដែល​ធ្វើ​កឋិន ក៏​ទទួលបាន​នូវ​អានិសង្ស​ប្រាំ​យ៉ាង​ដែរ​គឺ​មាន​រូបសម្បត្តិ​ល្អភោ​ផង់ មានព័ណ​សំ​ប្បុរ ស្រស់ថ្លា​ល្អ មាន​ទ្រង់ទ្រាយ​ល្អ ពេញ​លក្ខិណ​: បើជា បុរស​នឹង​បាន​ជាអិ​ហិ​ភិក្ខុ បើ​ជា​ស្ត្រី​វិញ​នឹង​បរិបូណ៍​ទៅ​ដោយ​បុណ្យជាប​ច្ច​:​ពិត​កល្យាណី ឫ​ស្ត្រី​គ្រប់​ល​ក្ខ័​។

​ព្រះអង្គ​មាន​ថេរ​:​ដីកា បញ្ចាក់​ថា កឋិនទាន ជា​ទាន​មួយ​ដែល​ប្លែក​ពី​ទាន​ដ៏​ទៃៗ​ទៀត គឺ ប្លែក​ដោយ​កាល​មាន​តែត្រឹម​២៩​ថ្ងៃ​តែ​ប៉ុនណ្ណោះ ហើយ​វត្ត​មួយ​ទទួល​បាន​តែ​ម្តង​ក្នុង​មួយ​ឆ្នាំ​។ ប្លែក​ដោយ​អានិសង្ស អ្នក​ប្រគេន ក៍​បាន​អានិសង្ស និង​អ្នក​ទទួល​ក្រាល​គ្រង អនុមោទនា​ក៍​បាន​អានិសង្ស ប្លែក​ដោយ​អំពើ​គឺ​បុគ្គល​ដែល​ធ្វើ​តាម​ព្រះ​វិន័យ​ប្រកបដោយ​ធម៌​ត្រឹមត្រូវ ប្លែក​ដោយ​វត្ថុ គឺ​វត្ថុ​សំរាប់ កឋិន​មាន​បី​គឺ ស្បង់ ចីវរ សង្ឃា​ដី ក្រៅពី​នោះ​គី​ជា អត្ថ​បរិក្ខារ កឋិន​។​

​លោក​បណ្ឌិត ឃីម រដ្ឋា បានបង្ហាញ​អារម្មណ៍​ជ្រះថ្លា ដោយសា​មាន​ការជួបជុំ​ពីរ​ប្រជា​ពុទ្ធបរិស័ទ និង​បងប្អូន​មកពី​ទី​ជិត​ឆ្ងាយ ហើយ​ការជួបជុំ​នេះដែរ អាច​ប្រព្រឹត្ត​ទៅ​ក៍​អា​ស្រយ័​ដោយ​កត្តា​ប្រទេសជាតិ មាន​សុខសន្តិភាព​ពេញលេញ មាន​ស្ថេរភាព នយោបាយ និង​ការអភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​មហា​សេនា​តេជោ ហ៊ុន សែន និង​សម្ដេច​គតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាពិសេស​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើអោយ​កម្ពុជា​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល