ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត កត់សម្គាល់​គុណ​តម្លៃ នៃ​ចក្ខុវិស័យ​អគ្គស្នងការ​សមាគម​កា​យ​ឫទ្ធិ​នារី​កម្ពុជា និង​គាំទ្រ​មាគ៌ា​ដ៏​ត្រឹមត្រូវ​របស់​សមាគម​នេះ ដែល​សមស្រប​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​, តម្លៃ​ស្ត្រី និង​ការអភិវឌ្ឍ​សមត្ថភាព​យុវជន​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត កត់សម្គាល់​គុណ​តម្លៃ នៃ​ចក្ខុវិស័យ​អគ្គស្នងការ​សមាគម​កា​យ​ឫទ្ធិ​នារី​កម្ពុជា និង​គាំទ្រ​មាគ៌ា​ដ៏​ត្រឹមត្រូវ​របស់​សមាគម​នេះ ដែល​សមស្រប​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​, តម្លៃ​ស្ត្រី និង​ការអភិវឌ្ឍ​សមត្ថភាព​យុវជន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​កត់សម្គាល់​នូវ​គុណ​តម្លៃ នៃ​ចក្ខុវិស័យ​របស់​អគ្គស្ន​ង​ការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ក្នុងការ​ចង់​ឃើញ​កុមារី យុវតី និង ស្ត្រី​វ័យក្មេង​កម្ពុជា រស់នៅ​ក្នុង​សីលធម៌​, សេរីភាព​, សមភាព​, សេចក្តីថ្លៃថ្នូរ និង​មាន​មោទនភាព ចំពោះ​វប្បធម៌ និង​អត្តសញ្ញាណ​របស់​ខ្លួន​។​

​សម្តេច​ធិបតី ក៏​បាន​ប្រកាស​គាំទ្រ​ចំពោះ​មាគ៌ា​ដ៏​ត្រឹមត្រូវ​របស់​សមាគម​កា​យ​ឫទ្ធិ​នារី​កម្ពុជា ដែល​សមស្រប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​, តម្លៃ​ស្ត្រី និង​ការអភិវឌ្ឍ​សមត្ថភាព​យុវជន ដែល​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​។​

​ពេល​អញ្ជើញ​ជា​អធិបតី​បើក​មហាសន្និបាត មិត្ត​កាយឫទ្ធិ​នារី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នា​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​កត់សម្គាល់​នូវ​គុណ​តម្លៃ នៃ​ចក្ខុវិស័យ​របស់​អគ្គស្ន​ង​ការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ក្នុងការ​ចង់​ឃើញ​កុមារី យុវតី និង ស្ត្រី​វ័យក្មេង​កម្ពុជា រស់នៅ​ក្នុង​សីលធម៌​, សេរីភាព​, សមភាព​, សេចក្តីថ្លៃថ្នូរ និង​មាន​មោទនភាព ចំពោះ​វប្បធម៌ និង​អត្តសញ្ញាណ​របស់​ខ្លួន​។ ខ្ញុំ​សូម​គាំទ្រ​ចំពោះ​មាគ៌ា​ដ៏​ត្រឹមត្រូវ​របស់​សមាគម​កា​យ​ឫទ្ធិ​នារី​កម្ពុជា ដែល​សមស្រប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​, តម្លៃ​ស្ត្រី និង​ការអភិវឌ្ឍ​សមត្ថភាព​យុវជន ដែល​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជឿជាក់ថា រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំងអស់ ក៏​សាទរ និង​គាំទ្រ​ចំពោះ​ចក្ខុវិស័យ និង គុណ​តម្លៃ​របស់​សមាគម​កាយឫទ្ធិ​នារី​ទាំងអស់​ដូចគ្នា​ដែរ ។ ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​, សម្តេច​ធិបតី បាន​អំពាវនាវ​ដល់​គ្រប់​រដ្ឋាភិបាល និង​បណ្តា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គាំទ្រ និង​ចូលរួម​ជាមួយ​ចលនា​នៃ​សមាគម​កាយឫទ្ធិ​នារី ដើម្បី​ជំរុញ​ឱ្យ​បេសកកម្ម​ដ៏​ថ្លៃថ្លា​ទាំងនេះ សម្រេចបាន​ដោយ​ជោគជ័យ​។​

​សម្តេច​ធិបតី បាន​ថ្លែង​ដោយ​យល់ថា ពិភពលោក​នឹង​កាន់តែ​សុវត្ថិភាព​, ស្រស់បំព្រង​, និង​កក់ក្តៅ​ជា​ង​មុន ប្រសិនបើ​មាន​ស្ត្រី​ក្លាយជា​អ្នកដឹកនាំ​កាន់តែច្រើន​។ ជាមួយនឹង​ការគាបសង្កត់​ពី​កត្តា​ផ្សេងៗ ដូចជា កត្តា​ប្រពៃណី​, កត្តា​សេដ្ឋកិច្ច និង​កត្តា​នៃ​កង្វះ​ការយល់ដឹង​, ស្ត្រី​រាប់លាន​នាក់​លើ​ពិភពលោក ត្រូវ​បាន​រារាំង​មិនឱ្យ ទទួលបាន​នូវ​ឱកាស​ក្នុង​ការអភិវឌ្ឍ​ខ្លួនឯង និង​ចូលរួម​ក្នុង​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច ឱ្យបាន​ពេញ​សក្តានុពល​របស់​ខ្លួន​។

​សម្តេច​បាន​ថ្លែងបន្តថា នេះ​គឺជា​ការខាតបង់​ដ៏​គួរឱ្យ​សោកស្តាយ​នៃ​មូលធន​មនុស្ស ដែល​ជា​កម្លាំងចលករ​ដ៏​រឹង មាំ ប្រកបដោយ​ចីរភាព សម្រាប់​សង្គមជាតិ ប្រសិន​ពួកគាត់​ទទួលបាន​ឱកាស​ពេញលេញ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល