ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​របាំង​ណូ​រ៉ាវ រាប់រយ​ម៉ែត្រ ជា​ច្រើន​ខ្សែ លាតសន្ធឹង​ក្នុងភូមិ​ចំនួន​៣ នៅ​ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង​

​របាំង​ណូ​រ៉ាវ រាប់រយ​ម៉ែត្រ ជា​ច្រើន​ខ្សែ លាតសន្ធឹង​ក្នុងភូមិ​ចំនួន​៣ នៅ​ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ឆ្នាំង​៖ តើ​នេះ​ពិតជា​ទទួលបាន​ការបើក​ភ្លើង​ខៀវ​មែន​ឬ​ទេ បានជា​ក្លាហាន ហ៊ាន​បំពាន​ច្បាប់​ចាប់តាំងពី​រដូវ​បិទ​នេសាទ រហូត​ដល់​រដូវ​បើក​នេសាទ​បែបនេះ​? តើ​អ្នកណា ហ៊ាន​ចុច​កុងតាក់​បើកភ្លើង​ខៀវ ឱ្យ​ប្រព្រឹត្ដល្មើស​នេសាទ​បាន​យ៉ាង​ស្រួល​ដូច្នេះ ពោល​ពុំមាន​អ្វី​មក​រាំងស្ទះ​នោះទេ​។​

​បើ​តាម​ប្រភព​ពី​ប្រជា​នេសាទ​រស់នៅ ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ដ​កំពង់​ឆ្នាំ បាន​រៀបរាប់​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ដូច្នេះ​ថា កាល​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ ពួកគាត់​អ្នកនេសាទ​បែប​គ្រួសារ បាន​ប្រទះឃើញ​ការដាក់រ​បាំង​ណូ​រ៉ាវ​យ៉ាង​វែង​អន្លាយ គឺ​មាន​ប្រវែង​ជា​រាប់រយ​ម៉ែត្រ គឺ​ដាក់​ចាប់​ពី​មាត់​ទន្លេរ​ខាងកើត រហូតទល់​នឹង​ច្រាំង​ទំនប់​ផ្លូវ​ខាងលិច ដែល​មាន​ជាច្រើន​ខ្សែ ត្រង់ចំណុច ភូមិ​វត្ត​ថ្នល់ ភូមិ​កោះ​កែវ ភូមិ​កំពង់​រាំង ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​ព្រលា​ប្អៀ​រ ខេត្ត​កំពង់ឆ្នាំង​។​

​ជាក់ស្ដែង​ការដាក់​របាំង​ណា​រ៉ាវ​នេះ តាំ​អ​ពី​អំឡុង​រដូវ​បិទ​នេសាទ រហូតមក​ដល់​បច្ចុប្បន្នេះ ដោយ​ពុំ​បាន​ឃើញ​ថា មាន​មន្ដ្រី​ពាក់ព័ន្ធ​រូប​ណា​មក​ចុះ​ពិនិត្យ​នោះទេ តួ​យ៉ាង​បើ​តាម​ច្បាប់​បានកំណត់ គឺ​ក្នុង​រដូវ​បិទ​នេសាទ ពុំ​អនុញ្ញាត​ឱ្យ​មាន​ការនេសាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច្នេះ​ទេ សំដៅថា​ទុក​រយៈពេល​សម្រាប់​ឱ្យ​ត្រី​ពង ឬ បង្កបង្កើត​ពូជ​ត្រី ឬ​ប្រភេទ​មច្ឆារ និង​ភាវៈ​ចម្រុះ​ផ្សេងៗ​ទៀត តែ​ផ្ទុយទៅវិញ មាន​ជនល្មើស​ជាច្រើន​នាក់ បាន​ប្រព្រឹត្ដ​លួចដាក់រ​បាំង​ណារ៉ាវ​ជាច្រើ​ខ្សែរ ច្រើន​ម៉ែត្រ​ដែល​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត បាន​យ៉ាង​ព្រងើយ ហាក់ដូច​ទទួល​បាន​ភ្លើង​ខៀវ សម្រាប់​ធ្វើ​ចរាច​រណ៍ប​ទ​ល្មើស​នេសាទ​បែបនេះ​ទៅវិញ​។​

​ប្រជា​នេសាទ​ម្នាក់ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា គាត់​បាន​ឃើញ​គេ​ធ្វើ​សកម្មភាព​នេះ​យូរ​មក​ហើយ ប្រមាណ​ជា​ជាង ៣​ខែ គឺ​ចាប់តាំងពី​សារ​ចរណ៍​ប្រកាស​បិទ​នេសាទ​មកម្ល៉េះ និង​មកដល់​បច្ចុប្បន្ន​នៅតែ​បន្ដសកម្មភាព​ដដែល​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល