ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​ជាង ១​លាន​៥​សែន​នាក់ គឺជា​គោលការណ៍​ជាក់ស្តែង​និយម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​ជាង ១​លាន​៥​សែន​នាក់ គឺជា​គោលការណ៍​ជាក់ស្តែង​និយម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ថ្លែង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​-​និយោជិត ចំនួន ១៨ ១៩០ នាក់ មកពី​រោងចក្រ​-​សហគ្រាស​ចំនួន ២៩ នៅ​សង្កាត់រ​កា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ឡើងវិញ​អំពី​គោលការ៍ណ៍​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រផ្ត​ល់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​ជាង ១ លាន ៥ សែន​នាក់ មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ ដែល​ក្នុងនោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​ធានា​ឱ្យ​បាន​លើ​ការបណ្តុះបណ្តាល​។ សម្តេច​ធិបតី​បាន​ក្រើនរំលឹក​ថា​៖
​ទី​១. ខ្លឹមសារ​នៃ​ការបណ្តុះបណ្តាល​ឱ្យ​ចំ​តម្រូវការ​មូលដ្ឋាន​
​ទី​២. ទ្រឹស្តី​ត្រូវ​បូក​ជាមួយនឹង​ការអនុវត្ត ដោយ​យក​ការអនុវត្ត​ឱ្យ​ច្រើន​
​ទី​៣. ជំរុញ​សិក្ខាកាម​ឱ្យ​ទទួលបាន​ការហាត់​ការ​ឱ្យ​បាន​ច្រើន​
​ទី​៤. ជួយ​ផ្តល់​នូវ​ការលើកទឹកចិត្ត និង​ការបង្ក​លក្ខណៈផ្សេងៗ​
​ទី​៥. រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដែល​មាន​ភាពបត់បែន និង​សមស្រប​ទៅនឹង​ពេលវេលា​ធ្វើការ​ស្នូល​របស់​សិក្ខាកាម និង​
​ទី​៦. ត្រូវ​ជំរុញ​ការអនុវត្ត​ការបណ្តុះបណ្តាល​កូនជាង​ឱ្យ​សមស្រប​ទៅ​តាម​វិជ្ជាជីវៈ​។​

គោលដៅ​នៃ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស នឹង​ធ្វើការ​ផ្តោតជាសំខាន់​លើ​គោលការណ៍ “​ឱ្យ​ចប់ ឱ្យ​ចេះ និង​ឱ្យ​មាន​ការងារ​” ដែល​ត្រូវ​នឹង​ជំនាញ ដើម្បី​ធានា​ភាព​មាន​ការងារ​ធ្វើ និង​ការលើកស្ទួយ​ជីវភាព​គ្រួសារ​។ នេះ​ជា​ការ​ក្រើនរំលឹក​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​លើកឡើង​ផងដែរ​ថា ប្រជាពលរដ្ឋ បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​ខុស​នោះ​ទេ ពីព្រោះ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​និង​កំពុង​ក្លាយជា​ប្រទីប​នាំ​ផ្លូវ ដោយ​ប្រែក្លាយ​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល