ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​សំខាន់ៗ សម្រាប់​នីតិកាល​ទី​៧ ដែល​ឆ្លើយតប​ទៅ​នឹង​អាទិភាព​ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដែល​ជា​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០២៣- ២០២៨

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​សំខាន់ៗ សម្រាប់​នីតិកាល​ទី​៧ ដែល​ឆ្លើយតប​ទៅ​នឹង​អាទិភាព​ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដែល​ជា​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០២៣- ២០២៨

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ផ្អែក​លើ​អាទិភាព នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ក្នុង​បញ្ច​កោណ​ទី​៤ មុំ​ទី​៤ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផ្តោ​លើ​ទិសដៅ អាទិភាព​គោលនយោបាយ ១៥​ចំណុច ដូចខាងក្រោម ៖

1- ការងារ​រៀបចំ​គោលនយោបាយ ឱ្យ​កាន់តែ​មាន​ភាពជាក់ស្តែង

2- ការងារ​រៀបចំ​ក្របខ័ណ្ឌ​គតិយុត្ត ដោយ​ពិនិត្យ​កែលម្អ បំពេញបន្ថែម និង​ធ្វើ​បច្ចុប្បន្នភាព​ឱ្យបាន​កាន់តែ​ពេញលេញ​ស្របតាម​បរិបទ​ថ្មី​

3- ការកសាង​ស្ថាប័ន និង​រដ្ឋបាល​សាធារណៈ​ទំនើប ដែល​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ការងារ​ប្រចាំថ្ងៃ​មាន​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ និង​ប្រសិទ្ធ ភាព

4- ការលើកកម្ពស់​សេវា​សាធារណៈ​ទំនើប និង​ការគ្រប់គ្រង​ទិន្នន័យ ដើម្បី​ផ្តល់​សេវា​លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និង​ជឿទុកចិត្ត

5- ការងារ​ចុះបញ្ជី​ដីធ្លី ដើម្បី​បន្ត​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាជន​ឱ្យ​បាន​លឿន ដើម្បី​ជា​មូលដ្ឋាន​ប្រភព​សេដ្ឋកិច្ច និង​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី

6- ការរៀបចំ​ដែនដី ស្រប​តាម​ទិស​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ឱ្យមាន​ប្រសិទ្ធភាព និង​ចីរភាព

៧. ការអភិវឌ្ឍ​នគរូបនីយកម្ម តាមរយៈ​ការរៀប​ចុះ​ផែនការ​អភិវឌ្ឍ​ទីក្រុង ទីប្រជុំជន ស្របទៅតាម​ទស្សនាទាន​ទីក្រុង​ស្អាត ទីក្រុង​ឆ្លាត និង​ទីក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​

៨. ស្ថាបត្យកម្ម​ខ្មែរ​សហ​សម័យ ដោយ​ជំរុញ​ការសាងសង់​ដោយ​យក​រចនាបថ​ខ្មែរ​មក​ប្រើប្រាស់​ឱ្យបាន​ច្រើន និង​ចលនា​លើកតម្កើង​រចនាបថ​ស្ថាបត្យកម្ម​ខ្មែរ ព្រមទាំង​ង្រឹ​ង​គុណភាព និង​សុវត្ថិភាព​សំណង់​

៩. ការងារ​លំនៅឋាន ៖ រៀបចំ​លំនៅឋាន​សមរម្យ គួរ​ឱ្យ​រស់នៅ និង​មាន​បរិស្ថាន​ល្អ ប្រកប​ដោយ​សុខដុម តាមរយៈ​ការរៀបចំ​គម្រូ​ផ្ទះ​ជា​មូលដ្ឋាន គម្រូ​បុរី​ជនបទ ការកែលម្អ​លំនៅឋាន ភូមិ​ចាស់ និង​គម្រូ​លំនៅឋាន​សម្រាប់​ទីតាំង​ថ្មីៗ​

១០. ការងារ​អធិការកិច្ច និង​សវនកម្ម​ផ្ទៃក្នុង ៖ ការបង្កើន​ប្រសិទ្ធ​ការងារ ពិសេស​ការ​ពង្រឹងគុណភាព​សេវា និង​ការបង្កើន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​វិវាទ​ដីធ្លី ឱ្យ​បាន​លឿន ហើយ​ដាច់ស្រេច ដើម្បី​ឈានដល់​ចុះបញ្ជី​បាន​លឿន​

១១. ការងារ​លំនៅឋាន សម្បទាន​ដី​សង្គមកិច្ច ៖ តាមរយៈ​ការអភិវឌ្ឍ​លំនៅឋាន​ដី​សង្គមកិច្ច​ប្រកបដោយ​ចីរភាព ពិសេស​ផលិតកម្ម​កសិកម្ម ប្រព័ន្ធ គាំពារ​សង្គមកិច្ច សេវា​អប់រំ​និង​សុខាភិបាល ព្រមទាំង​សេវា​សង្គមកិច្ច​នានា​ដែល​អាច​ទ្រទ្រង់​ការ អភិវឌ្ឍ​សហគមន៍ ពិសេស​និរន្តរភាព​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​។

១២. ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ៖ ក្នុង​ស្មារតី​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជន

១៣. កា​អភិវឌ្ឍ​ធនធានមនុស្ស​៖ តាមរយៈ​ការពង្រឹង​សមត្ថភាព​បន្ថែមទៀត​លើ​ជំនាញ​បច្ចេកទេស និង​ការចូលរួម​កាន់តែ​សកម្ម​លើ​ការងាររដ្ឋបាល​ទំនើប និង​ពង្រឹង​សមត្ថភាព​ស្ថាប័ន​

១៤. ការ​លើ​កម្ពស់​ការ​យល់​ដឹង​ក្នុង​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ៖ ដើម្បី​លើក​កិត្យានុភាព​កម្ពុជា​បន្ថែម​ទៀត​លើ​ឆាក​អន្តរជាតិ ដែល​អនុញ្ញាត​ឱ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​កាន់តែ​មាន​ជំនឿ​ទុកចិត្ត លើ​កម្ពុជា ព្រមទាំង​ផ្តល់​ព័ត៌មាន ចំណេះដឹង​កាន់តែ​ទូលំទូលាយ បន្ថែមទៀត​ដល់​សាធារណៈជន​

១៥. កិច្ចការ​សន្តិសុខ​នយោបាយ និង​កិច្ចការ​សន្តិសុខ​សេដ្ឋកិច្ច ៖ តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ដៃគូ​អភិវឌ្ឍន៍ និង​ប្រទេស​ដៃគូ​ក្នុង​អាស៊ាន ដើម្បី​រក្សា​ជំហរ​ពហុភាគី​និយម និង​តុល្យភាព​នយោបាយ ផ្ទៃក្នុង និង​នយោបាយ​ការបរទេស ព្រមទាំង​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ស្ថេរភាព​នយោបាយ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ចាក់​អំពី​ការបំពេញ​ការងារ​ក្នុង​អាណត្តិ​ទី​៧​នេះ គឺ​បន្ត​មរតក​សមិទ្ធផល​នៃ រដ្ឋបុរស​របស់​កម្ពុ​ជា ពិសេស ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរម​រតន​កោដ្ឋ ដែល​បានទាមទារ​ឯករាជ្យ​ជាតិ បន្ត​មក​ដំណាក់កាល​ដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​តស៊ូ​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​រំដោះ​ជាតិ និង​អភិវឌ្ឍ​ប្រទេស​រហូត​ដល់​ទទួល​បាន ឯកភាព​ជាតិ និង​សុខសន្តិភាព​ពេញលេញ ហើយ បាន​បន្តដំណើរ​មក​ដល់​សហ​សម័យ​កម្ពុជា​ដែល​ជា​យុគសម័យ​ទំនើប​នៃ​ការ​បន្ត​ដំណើរ​រីកចម្រើន​ទៅ​មុខ ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​បង្ហាញ​អំពី​ទិសដៅ​ការងារ​ជា​អាទិភាព​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សម្រាប់​អាណត្តិ​ទី​៧ ក្រោម​អធិបតី ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល