ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះផ្សព្វផ្សាយពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅរោងចក្រចំនួន ៣ ដែលមានការចូលរួមពីកម្មករ កម្មការនី និងបុគ្គលិករោងចក្រសរុបទាំងអស់ចំនួន ១៧៨៧នាក់ ដូចខាងក្រោម៖
១. រោងចក្រ Splendid Chance International Co., Ltd ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានអ្នកចូលរួម ២០០ នាក់។
២. រោងចក្រ Zheng Yong Garment Factory Co., Ltd. ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានអ្នកចូលរួម ៧៥០ នាក់។
៣. រោងចក្រ Evergreen Garment Co., Ltd. ស្ថិតនៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានអ្នកចូលរួម ៨៣៧ នាក់។ គួរជម្រានជូនផងដែរថា គិតមកត្រឹមថ្ងៃទី២៥ ខែកគកញា ឆ្នាំ២០២៣ នេះ មានកម្មករ កម្មការនី និងបុគ្គលិករោងចក្រសរុបចំនួន ៤១៩៩នាក់ ហើយ ដែលបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយថង់ប្ទាស្ទិក៕