ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​សមត្ថកិច្ច​សហការ ជាមួយ​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ រឹបអូស​ឧបករណ៍​ជា​វត្ថុតាង​មួយ​ចំនួន​ដុត​កំទេច​ចោល​

​សមត្ថកិច្ច​សហការ ជាមួយ​ជំនាញ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ រឹបអូស​ឧបករណ៍​ជា​វត្ថុតាង​មួយ​ចំនួន​ដុត​កំទេច​ចោល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​៖ ស្បៃ​មុង និង​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​បទល្មើស​នេសាទ​ជាច្រើន​ពាន់​ម៉ែត្រ ត្រូវបាន​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ បាន​សហការ​ចុះបង្ក្រាប​បាន ដុត​កំទេច​ចោល រួច​ហើយ​លែង​កូន​ត្រី​ចូល​ក្នុង​ទន្លេ​វិញ​ផង​ដែរ​។​

ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​សមត្ថកិច្ច​បាន​និយាយ​ឱ្យដឹងថា​នៅ​មុន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង បាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ក្រចេះ ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ រួម​ជាមួយ​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ស្រុក​ឆ្លូង​ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ប្រជា​ការពារ​ភូមិ និង​សហគមន៍​សរុប​ចំនួន​១៤​នាក់​រួមមាន​:
១.​មន្ត្រី​ផ្នែក​នគរបាល​យុត្តិធម៌​១​នាក់​
២.​គណៈបញ្ជាការ​ឯកភាព​ស្រុក​ឆ្លូង​១​នាក់​
៣.​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ហាន់ជ័យ​៣​នាក់​
៤.​មន្ត្រី​សាលាស្រុក​ឆ្លូង​១​នាក់​
៥.​កម្លាំង​ប្រជា​ការពារ​ហាន់ជ័យ​៣​នាក់​
៦.​មន្ត្រី​កងរាជអាវុធហត្ថ​១​នាក់​
៧.​សមាភាព​របស់​ឃុំ​ហាន់ជ័យ​៣​នាក់ ដោយ​ប្រើ​ទូក​ម៉ាស៊ីន​ចំនួន​០៣​គ្រឿង បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល​នៅ​តាម​កន្លែង​នេសាទ ទំនាប​
​ស្រែ​លិច​ទឹក ក្នុង​ភូមិ​ហាន់ជ័យ​ទី​១ និង​ភូមិ​
​ហាន់ជ័យ​ទី​២ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យដឹងថា ក្រោយ​ចុះ​បង្ក្រាប​សម្រច​បាន​លទ្ធផល​ដូចខាងក្រោម​៖
១-​បាន​រុះរើ​និង​បំផ្លាញចោល​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​រួម​មានៈ​
-​របាំង​ព្រួល​ស្បៃ​មុង​ចំនួន​៥៣​ខ្សែ ប្រវែង​១០៦០​ម៉ែត្រ​
-​លូ​ស្បៃ​មុង​ចំនួន​៥៣​មាត់​លូ​
-​បង្គោល​ចម្រឹង​ប្ញ​ស្សី​ចំនួន​៣៥០​ដើម​
២-​បាន​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់​ប្រមាណ​
៣០​គីឡូក្រាម​ចូលទៅក្នុង​ដែនទឹក​ធម្មតា​វិញ​។​

បច្ចុប្បន្ន​ឧបករណ៍ ដែល​ជា​វត្ថុតាង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច និង​ជំនាញ​ធ្វើការ ដុត​បំផ្លាញ​ចោល​រួចរាល់​ហើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល