ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង​រៀបចំ​ដែនដី ប្រារព្ធ​ពិធី​អបអរសាទរ​ការដាក់​បញ្ចូល «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង​រៀបចំ​ដែនដី ប្រារព្ធ​ពិធី​អបអរសាទរ​ការដាក់​បញ្ចូល «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្រសួង​រៀបចំ​ដែន​ដី​ទាំងអស់ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ចំពោះ​ការចុះបញ្ជី «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» របស់​ខ្មែរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

​តាម​ការអំពាវនាវរ​បស់ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នៅ​ម៉ោង​៧៖០០​នាទី ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ នៅ​គ្រប់​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​គ្រប់​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ និង​គ្រប់​ឃុំ​-​សង្កាត់ ក៏​ដូចជា​ទី​វត្ត​អារាម ជនរួមជាតិ​កម្ពុជា បានរួម​គ្នា​វាយគង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​យ៉ាង​ខ្ញៀវ​ខ្ញារ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​

​គួរបញ្ជាក់​ថា រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ត្រូវបាន​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ផ្លូវការ​របស់​អង្គការ​យូណេស្កូ នា​ល្ងាច​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។​

​ដោយ​បូក​រួម​ទាំង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​នេះ កម្ពុជា​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន​៤​ហើយ ក្នុងនោះ​រួមមាន​៖ តំបន់​អង្គរ ត្រូវបាន​ចុះបញ្ជី​នៅ​ឆ្នាំ​១៩៩២ ទំហំ​៤០,០០០​ហិកតា​, ប្រាសាទ​ព្រះវិហារ ចុះបញ្ជី​ឆ្នាំ​២០០៨ ទំហំ​២,៦៤៣​ហិកតា និង​តំបន់​ប្រាសាទសំបូរព្រៃគុក ចុះបញ្ជី​នៅ​ឆ្នាំ​២០១៧ ទំហំ​៣៩,០០០​ហិកតា​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល