ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​ពលរដ្ឋ​ខ្មែរ​កំពុង​សម្រុកចូល​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​របស់លោក លីម គី​ឡេង យ៉ាង​គគ្រឹកគគ្រេង ខណៈ​លោក​អធិការ​ក្រុង ថា​ហួស​ដែន​សមត្ថកិច្ច​របស់​លោក

​ពលរដ្ឋ​ខ្មែរ​កំពុង​សម្រុកចូល​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​របស់លោក លីម គី​ឡេង យ៉ាង​គគ្រឹកគគ្រេង ខណៈ​លោក​អធិការ​ក្រុង ថា​ហួស​ដែន​សមត្ថកិច្ច​របស់​លោក

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ ស​.​ជ​.​ណ របស់​គណៈរដ្ឋមន្ត្រី​បាន​កំណត់​ថា ក្នុង​វង់ល្បែង​កាស៊ីណូ​នីមួយៗ គឺ​បើក​ទទួលភ្ញៀវ​ឲ្យចូល​លេងតែ​ជន​បរទេស​តែ​ប៉ុណ្ណោះ ហើយ​ដាក់​កំហិត​មិន​ឲ្យ​ខ្មែរ ចូល​លេង​ជា​ដាច់ខាត​។ បើ​យើង​ក្រឡេក​មក​មើល​កាស៊ីណូ​មួយ​កន្លែង ដែល​មាន​ស្លាក​យីហោ (​កាឡាក់ស៊ី​ជ្រៃ​ធំ​) នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១ ជាប់​ព្រំដែន កម្ពុជា​-​វៀតណាម ស្ថិតនៅក្នុង​ភូមិ​ជ្រៃ​ធំ សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្ត​កណ្ដាល កំពង់បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង ដោយ​បំពាន​បម្រាម​រាជរដ្ឋាភិបាល ខណៈ​លោក​អធិការ​ក្រុង​លោក​ថា​ហួស​ដែន​សមត្ថកិច្ច​របស់​លោក​។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​នៅ​ក្នុង​កាស៊ីណូ​ខាងលើ​បាន​បើក​លេង​ល្បែង​ជាច្រើន​ប្រភេទ​ដូចជា​បញ្ចូល​មាន់​ផ្លែ​ដែក ប៊ៀរ អាប៉ោង និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ចិត្ត​លេង​យ៉ាង​ក៏​គ្រឹក​គគ្រេង ដោយ​ប្រើ​មធ្យោបាយ​ផ្ទាល់ខ្លួន​សុទ្ធតែ​រថយន្ត​ទំនើបៗ​និង​មាន​ផ្លាក​លេខ​កម្ពុជា​យើង​ផងដែរ និង​មាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​សុទ្ធតែ​ផ្លាក​លេខ​កម្ពុជា​យើង​ស្ថិតនៅក្នុង​ភូមិ​ជ្រៃ​ធំ សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ដោយ​មាន​មេការ​ជា​អ្នក​គៀងគរ​ពលរដ្ឋ​ខ្មែរ​ពី​ទីជិត​ទី​ឆ្ងាយ​ឲ្យចូល​មក​លេងល្បែង តៃកុង​រថយន្តឈ្នួល​វិញ​បាន​ប្រាក់​កុំ​ខ្ចុង​ថែម​ទៀត​ផង ដោយ​គ្មាន​ញញើត​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដូចជា​លោក​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​រួមទាំង​។​កម្លាំង​ទាំងបី​ប្រភេទ​នូវ​ចំណុច​ភូមិ​ជ្រៃ​ធំ សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន និង​ផ្ទុយ​ទៅ​និង​ច្បាប់​នៃ​ក្រសួង​មហាផ្ទៃ​បាន​ដាក់​ឲ្យ​នោះ (​ពោល​)​គឺ​បំពាន​បម្រាម​របស់​រាជ​រដ្ឋាភិបាល​។

មួយវិញទៀត ហ៊ាន​ប្រឆាំង​ទៅនឹង​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថែម​ទៀត ចំណុច​ត្រង់នេះ​ដោយ​គេ​ដាក់​ការសង្ស័យថា ម្ចាស់​កាស៊ីណូ ដែល​មាន​ស្លាក​យីហោ (​កាឡាក់ស៊ី​ជ្រៃ​ធំ​) របស់លោក លីម គីម​ឡេ បាន​ដាក់​ថ្នាំ​ប៉ា​រ៉ា​សេត​ម៉ុល​ឱ្យ​លេប​ជ្រុល​ទើប​ត្រជាក់​ភ្នែក​មើល​មិនឃើញ​ក្បួន​រថយន្ត​និង​ម៉ូតូ​អ្នក​ញៀន​ល្បែង​ចូល​លេង​ល្បែង​ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុស​ច្បាប់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​មាន​អ្នកចូលរួម​លេងល្បែង​បញ្ចូល​មាន់ យ៉ាង​ពពាក់ពពូន ស្រែក​ហូរ​កញ្ជ្រៀវ នៅ​ជិត​ច្រកទ្វារព្រំដែន​កម្ពុជា វៀតណាម ហើយ​មើល​មិនឃើញ​ផ្លាក​លេខ​រថយន្ត​និង​ម៉ូតូ​រាប់​សិប​គ្រឿង ក្នុង​មួយ​ថ្ងៃ​បែប​នេះ​រវល់​តែ​ដេក​លង់លក់​ភ្លេច​តួនាទី​របស់​ខ្លួន​មិន​បាន​ចុះ​ត្រួតពិនិត្យ​មើល​កា​សី​េ​ណូ​ខាងលើនិង​រាយការណ៍​ជូន​ថ្នាក់លើ​ទើប​អណ្ដែត​បណ្ដោយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​អាណាធិបតេយ្យ​បែបនេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល