ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ទស្សនា​មហា​កំផែង រម្មណីយដ្ឋាន​ដ៏​ល្បីល្បាញ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ទស្សនា​មហា​កំផែង រម្មណីយដ្ឋាន​ដ៏​ល្បីល្បាញ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ក្នុងឱកាស​អញ្ជើញ​អមដំណើរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​នោះ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត ភរិយា​ដ៏​ឧត្តុង្គឧត្តម​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ទស្សនា​មហា​កំផែង រម្មណីយដ្ឋាន​ដ៏​ល្បីល្បាញ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​លោកជំទាវ​បណ្ឌិត ត្រូវបាន​ការទទួល​បដិ​សណ្ឋារ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត នៃ​ថ្នាក់ដឹកនាំ​មហា​កំផែង​។ ក្នុង​ដំណើរ​ទស្សនា​នោះ លោកជំទាវ​បណ្ឌិត និង​គណៈប្រតិភូ​អមដំណើរ​ទាំងអស់ បាន​អញ្ជើញ​ទស្សនា​យ៉ាង​យកចិត្តទុកដាក់ នៅ​តាម​ផ្នែក​ទាំងអស់ នៃ​មហា​កំផែង ដែល​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​បំផុត និង​ជា​អច្ឆរិយៈ​របស់​ពិភពលោក​។

​លោកជំទាវ​បណ្ឌិត មានប្រសាសន៍​ទៅកាន់​ថ្នាក់ដឹកនាំ នៃ​មហា​កំផែង​ថា នេះ​គឺជា​លើកទីមួយ ដែល​លោក​ជំទាវ​បណ្ឌិត បាន​អញ្ជើញ​មក​ទស្សនា​មហា​កំផែង បើទោះបី​លោកជំទាវ​បណ្ឌិត ធ្លាប់​បាន​អាន​ប្រវត្តិ​នៃៗ​ហា​កំផែង​នេះ ពីមុនៗ​ក៏ពិតមែន​។
​លោកជំទាវ​បណ្ឌិត​មានប្រសាសន៍​លើកឡើង​ថា លោកជំទាវ​បាន​អញ្ជើញ​មក​ទស្សនា​ដោយផ្ទាល់ គឺ​ពិតជា​សំណង​ប្រវត្តិសាស្ត្រ​ដ៌​អស្ចារ្យ​ខ្លាំងណាស់​។ លោកជំទាវ​បណ្ឌិត បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​បាន​រៀបចំ​កម្មវិធីដ៌​វិសេសសវិសាល​នេះ ដើម្បី​លោកជំទាវ​បាន​មក​ទស្សនា​ដោយផ្ទាល់​មហា​កំផែង ជា​ប្រវត្តិសាស្ត្រ​មានតម្លៃ​មហាសាល របស់​ប្រទេស និង​ប្រជាជន​ចិន​។

​សូមបញ្ជាក់​ថា មហា​កំផែង​ចិន (​ជញ្ជាំង​វែង​មួយ​ម៉ឺន​លី​) គឺជា​បណ្តុំ​នៃ​បន្ទាយ​តំរៀប​គ្នា​ជា​បន្តបន្ទាប់​ដែល​ត្រូវបាន​សាងសង់​ឆ្លងកាត់​ព្រំដែន​ភាគ​ខាងជើង​នៃ​រដ្ឋ​ចិន​បុរាណ និង អធិរាជ​ចិន ក្នុង​ប្រវត្តិសាស្ត្រ ដើម្បី​ការពារ​ការប្រឆាំង និង​ឈ្លានពាន​ពី​សំណាក់​ក្រុម​ពនេចរ​ផ្សេងៗ ពី​តំបន់​ខាងក្រៅ​។​ជញ្ជាំង​ជាច្រើន​ត្រូវបាន​សាងសង់​តាំងពី​ដើម​សតវត្ស​ទី 7 មុន​គ្រឹស្តសករាជ ជាមួយ​នឹង​ការសាងសង់​លាតសន្ធឹង​បន្តបន្ទាប់​ទៀត​ដោយ​អធិរាជ ឈីន សុ​ី ហ័ង (Qin Shi Huang) ដែល​ជា​អធិរាជ​ទី​មួយ​នៃ​ប្រទេស​ចិន ក្នុង​ឆ្នាំ 220 ដល់​ឆ្នាំ 206 មុន​គ​.​ស​។​
​ក្រោយមកទៀត ខ្សែ​រាជវង្ស​បន្តបន្ទាប់​ជា​ច្រើន​បាន​កសាង និង​ថែរក្សា​ជញ្ជាំង​បន្ទាយ​ព្រំដែន​ជា​ច្រើន​ខ្សែ​នេះ​។ ជញ្ជាំង​ព្រំដែន​ដែល​កសាង​ឡើង​ដោយ​រាជវង្ស​ផ្សេងៗ​គ្នា​មាន​សណ្ឋាន​ខុសៗ​គ្នា​ជា​ច្រើន​ផងដែរ​។ ជញ្ជាំង​កំផែង​ភាគច្រើន​ធ្វើ​ពី​ថ្ម ឬ​ដោយ​ពុម្ភ​ដី​ចាក់​លាយ​ជាមួយ​ក្រួស​។​ផ្នែក​ដែល​ល្បី​បំផុត​នៃ​ជញ្ជាំង​ត្រូវបាន​សាងសង់​ឡើង​ដោយ​រាជវង្ស​មីង ក្នុង​ឆ្នាំ​១៣៦៨ ដល់​ឆ្នាំ​១៦៤៤​។

​ក្រៅ​ពី​ជា​បន្ទាយ​ការពារ គោលបំណង​ផ្សេង​ទៀត​នៃ​មហា​កំផែង​បានរួម​បញ្ជូល​នៃ​ការគ្រប់គ្រង​ព្រំដែន ដែល​អនុញ្ញាត​ឱ្យ​មានកា​រ​យក​ពន្ធ​លើ​ទំនិញ​ដែល​ដឹកជញ្ជូន​ឆ្លងកាត់​តាមផ្លូវ​សូត្រ​នេះ ការធ្វើ​ពាណិជ្ជកម្ម ការគ្រប់គ្រង​អន្តោប្រវេសន៍ និង​ចំណាកស្រុក ។ លើសពីនេះ មហា​កំផែង​ត្រូវបាន​ពង្រឹង​ជា​លក្ខណៈ​ការពារ​ដោយ​ការសាងសង់​ប៉​មយាម បន្ទាយ​ទាហាន ស្ថានីយ៍​យោធភូមិ ដែល​មាន​សមត្ថភាព​ផ្តល់​សញ្ញា​តាមរយៈ​ផ្សែង ឬ​ភ្លើង​។​

​មហា​កំផែង​មាន​ប្រវែង​សរុប 21,196.18 គីឡូម៉ែត្រ​លាតសន្ធឹង​ពី ឧបទ្វីប ឡៅ ទុង (Liaodong) នៅ​ភាគ​ខាងកើត ប្រទេស​ចិន ទៅ ឧបទ្វីប លុប លេគ (Lop Lake) (​ជា​ភាស​ម៉ុង​ហ្គោលី​) ប្រែ​ថា​បឹង​អំបិល នៅ​ភាគ​ខាងលិច និង​ពី​ព្រំដែន​ចិន​-​រុស្ស៊ី​បច្ចុប្បន្ន នៅ​ភា​ខាងជើង​ទៅ​ទន្លេ​តាវ នៅ​ភាគខាងត្បូង​។

​សព្វថ្ងៃនេះ បន្ទាយ​ការពារ​នៃ​មហា​កំផែង​ត្រូវបាន​ទទួលស្គាល់​ជាទូទៅ​ថា​ជា​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​។ បច្ចុប្បន្ន​មហា​កំផែង​ចិន ទទួលបាន​នូវ​ការចូលរួម​ទស្សនា ពី​បណ​កតា​មឹដឹកនាំ​ពិភពលោ​ក អ្នក​ទេសចរណ៍​អន្តរជាតិ ពិសេស​ទេសចរណ៍​ផ្ទៃក្នុង​រាប់លាន​នាក់ ក្នុង​មួយ​ឆ្នាំៗ​។ សូម​បញ្ជាក់​ដែរ ក្នុងឱកាស នៃ​ការអញ្ជើញ​ទស្សនា​មហា​កំផែង​នោះដែរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​សរសេ​រលើ​សៀវភៅ​ក្រាំងមាស ទុក​ជា​អនុស្សាវរីយ៍​ដើម្បី​បញ្ជាក់​ពី​វត្តមាន​ពេល​វេលា​ថ្ងៃ ខែ ឆ្នាំ នៃ​ការអញ្ជើញ​ទស្សនា​មហា​កំផែង ដើម្បី​ទុកជា​អនុស្សាវរីយ៍​រក្សាទុក​ក្នុង​បណ្ណាល័យ​របស់​មហា​កំផែង​។
​នៅក្នុង​ឱកាស​នោះ​ដែរ ថ្នាក់ដឹកនាំ​មហា​កំផែង បាន​ជូន​សៀវភៅ​រូបថត​មហា​កំផែង ជូន​លោក​ជំទាវ​បណ្ឌិត និង​ថតរូប​អនុស្សាវរីយ៍ក្ ង​បរិយាកាស​ស្និទ្ធស្នាល​រ៉ាក់ទាក់​បំផុត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល