ផ្ទុះរឿងពុករលួយនៅចំណុចច្រកតោលក្នុងឃុំមានឫទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានឈ្មួញដ៏មហិមា១ក្រុម រួមមានឈ្មោះ លោកស្រី ញ៉ែម ខេន និងឈ្មោះ អ៊ឹម ហុង មានមុខរបរជាគ្រូបង្រៀន ព្រមទាំងប្រពន្ធឈ្មោះ យឹម ហ៊ីម បានកំពុងដឹកនាំក្រុមបក្សពួករបស់ខ្លួន ឲ្យលាតត្រដាងពីទង្វើខុសឆ្គងរបស់មន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើដែលប្រចាំការនៅច្រកតោល។
មិនតែប៉ុណ្ណោះ ក្រុមឈ្មួញដ៏មហិមាមួយក្រុមនេះ បានបង្ហាញពីរបៀបសូកប៉ាន់ ដើម្បីបិទបាំងរឿងអាស្រូវរបស់ក្រុមខ្លួនហើយលាបពណ៌ ប្តឹងដាក់បន្ទុកទៅលើក្រុមអ្នកសារព័ត៌មាន ដែលកំពុងបំពេញភារកិច្ចជាច្រើនអង្គភាពនៅទីនោះ ថាបានរាយការណ៍ឲ្យកម្លាំងកងរាជអាវុហត្ថចុះទៅចាប់យកឈើរបស់ក្រុមខ្លួន។
?ក្រៅពីសេចក្តីរាយការណ៍ តាមបណ្តាញផ្សព្វផ្សាយព័ត៌មាន ក៏មានរបាយការណ៍ស៊ើបអង្កេតនានា ក៏ដូចជាសក្ខីកម្មរបស់ប្រជាសហគមន៍ដែរ ដែលបង្ហាញថាព្រៃឈើក្នុងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ នៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ ។✴️ តើហេតុអ្វីបានជាក្រុមឈ្មួញឈើដ៏មហិមាមួយក្រុមនេះ មានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះទៅវិញ ⁉️។
?ឈើប្រណីតៗ ដែលប្រភពអះអាងថា ត្រូវបានឈ្មោះ អ៊ឹម ហុង ភេទប្រុស អាយុ៥៥ឆ្នាំ (ត្រូវជាប្តី) នឹងឈ្មោះ យឹម ហ៊ីម អាយុ៥០ឆ្នាំ(ជាប្រពន្ធ) បុរសជាប្ដីមានមុខរបរជាគ្រូបង្រៀន បច្ចុប្បន្នទាំង២នាក់រស់នៅតំបន់ច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
?មេខ្លោង ២នាក់ប្ដីប្រពន្ធខាងលើនេះ សកម្មខាងកាប់ឈើក្នុងព្រៃឡង់ដោយខុសច្បាប់ ហើយដឹកចេញតាមគោយន្តកន្ត្រៃ មកដាក់លាក់តាមផ្ទះរៀងៗខ្លួន ។ ការដឹកលួចលាក់ ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបាំងភ្នែកសមត្ថកិច្ច គឺជារឿងមួយ ប៉ុន្តែ ការដឹកជាចំហ ដោយមានការរៀបចំជាបណ្តាញ គឺជារឿងមួយទៀត ។
?ជារឿយៗ គេឃើញសមត្ថកិច្ចចាប់បានឈើ ដែលដឹកបន្លំតាមរថយន្តទំនើបៗ ឬរថយន្តបែកកង់ ឬក្រឡាប់ទៅឃើញឈើជាដើម ។ ប៉ុន្តែ ឈើ ដែលសមត្ថកិច្ចចាប់បាន តែប្រភេទឈើ ដែលដឹកតាមមធ្យោបាយតូចៗប៉ុណ្ណោះ។
?រីឯការចាប់នេះទៀត គឺចាប់បានតែឈើប៉ុណ្ណោះ រីឯឈ្មួញរកស៊ីឈើធំៗ ដូចជាលោកស្រីញ៉ែម ខេន ឈ្មោះ អ៊ឹម ហុង មានមុខរបរជាគ្រូបង្រៀន និងប្រពន្ធឈ្មោះ យឹម ហ៊ីម មិនដែលចាប់បានយកមកផ្ដន្ទាទោសម្ដងណានោះទេ។
✴️ម្យ៉ាងទៀតមិនដឹងថា មានឈើប៉ុន្មានទៀត ដែលពួកឈ្មួញដឹកទៅលក់ជារៀងរាល់ថ្ងៃនោះ❓ ។
?ជាការពិតណាស់ ! មានហេតុផលគ្រប់គ្រាន់ ដែលបញ្ជាក់ថា: ការទប់ស្កាត់ជំនួញឈើខុសច្បាប់មិនជាការពិបាករហូតដល់គ្រប់គ្រងមិនបាននោះទេ។✅
?សំណួរសួរថា៖ តើហេតុអ្វីបានជាឈ្មួញអាចចូលទៅកាប់ឈើបាន? តើហេតុអ្វីបានជាឈើអាចចេញពីព្រៃឡង់រួច? និងតើហេតុអ្វីបានជាឈើអាចចរាចរណ៍ដោយខុសច្បាប់ឆ្លងកាត់ស្នាក់ការបរិស្ថាន ស្នាក់ការរដ្ឋបាលព្រៃឈើ និងស្នាក់ការរបស់អាជ្ញាធរពាក់ព័ន្ធ ដែលមានភារកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើសបានយ៉ាងងាយបែបនេះ? បើសូម្បីតែគ្រឿងញៀន ដែលគេអាចលាក់រហូតដល់ក្នុងពោះ ក៏គង់តែសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនចាប់បាន ។ ចុះការកាប់ និងដឹកជញ្ជូនឈើ ដែលគេត្រូវការមធ្យោបាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយត្រូវដឹកតាមឡាន និងតាមផ្លូវថ្នល់សោះ ហេតុអ្វីមិនអាចចាប់បាន..? ?បើនិយាយថា សមត្ថកិច្ចមិនអាចចូលដល់ព្រៃជ្រៅដើម្បីពិនិត្យមើលការកាប់ព្រៃឈើរបស់ឈ្មួញបានទេនោះ វារឹតតែជារឿងមិនអាចជឿបានទៅទៀត។ មិនអាចជឿបាន ដោយហេតុថា សូម្បីប្រជាសហគមន៍ក៏អាចចូលដល់ទីតាំងកាប់ឈើបានដែរ។ បើទោះជាមិនបាច់ចូលព្រៃក៏គេអាចទប់ស្កាត់ឈើ ដែលចរចាចរណ៍តាមដងផ្លូវបានយ៉ាងងាយដែរ។
?តាមពិត ការកាប់ឈើមិនមែនជារឿងពិបាកនឹងដឹងនោះទេ កុំឱ្យតែមន្ត្រីយើង រួមគំនិតជាមួយចោរលួចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋទៅ វាចប់ហើយ ។ សូម្បីតែប្រជាសហគមន៍ក៏អាចមើលឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងច្បាស់ដែរ ហើយពួកគេតែងតែនាំគ្នាចូលព្រៃដើម្បីបង្អាក់សកម្មភាពនេះទៀតផង។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ អាជ្ញាធរពាក់ព័ន្ធ។ បែរជាមិនអើពើ និងជួនកាលថែមទាំងបានរារាំងសកម្មភាពរបស់ប្រជាសហគមន៍ និងក្រុមអ្នកសារព័ត៌មានទៅវិញ ។ ទាំងនេះជាកញ្ចក់ឆ្លុះបញ្ចាំង បានអំពីអ្វីដែលនៅពីក្រោយវាំងនននៃជំនួញឈើខុសច្បាប់ នៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ។
?មានមូលហេតុច្រើនយ៉ាង ដែលនាំឲ្យជំនួញឈើក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន។ មូលហេតុសំខាន់បំផុតគឺ ការឃុបឃិត គ្នាជាខ្សែបណ្តាញ រវាងឈ្មួញរកស៊ីឈើជាមួយអាជ្ញាធរមានសមត្ថកិច្ចខិលខូចមួយចំនួន ។ ?មូលហេតុសំខាន់មួយទៀតគឺ ឈ្មួញអ្នករកស៊ីឈើ ច្រើនតែជាអ្នកមានឥទ្ធិពល ឬ មានខ្នងបង្អែករឹងមាំ ។ ក្នុងករណីនេះ សមត្ថកិច្ចដែនដី គ្មានជម្រើសអ្វីក្រៅពី ធ្វើគ ធ្វើថ្លង់ នោះឡើយ ពីព្រោះតែ ពួកគេខ្លាចអំណាចរបស់មន្ត្រី អ្នកមានបុណ្យស័ក្តិធំជាងខ្លួន ។
?នៅមានករណីកាប់ឈើម្យ៉ាងទៀត ដែលគេមិនអាចគ្រប់គ្រងបានដែរនោះគឺ ការកាប់ឈើដោយស្របច្បាប់តាមរយៈដីសម្បទានសេដ្ឋកិច្ច ។ សេដ្ឋកិច្ចជាច្រើន ដែលឈ្មួញបានចំណេញយ៉ាងច្រើនក្រាស់ក្រែល ដោយគ្រាន់តែកាប់ឈើលក់ក្រោមស្លាក កាប់ឈើក្នុងដីសម្បទានសេដ្ឋកិច្ច ។ ក្រុមហ៊ុនខ្លះ ថែមទាំងអាចប្រមូលឈើពីកន្លែងផ្សេងដឹកចេញទៀតផង ។ ទាំងអស់នេះ គឺជាមូលហេតុសំខាន់ៗដែលធ្វើឲ្យឈ្មួញឈើមានឥទ្ធិពលជាងបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទៅវិញ។
?សម្រាប់ក្រុមអ្នកតាមដាន និងវិភាគបញ្ហាសង្គមកម្ពុជា គេមិនអាចបណ្តោយឲ្យបញ្ហានេះ ស្ថិតក្នុងស្ថានភាពមិនអាចគ្រប់គ្រងបានដូច្នេះទៀតទេ។ មិនបានដោយហេតុថា :
✴️ទី១. វានឹងធ្វើឲ្យបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសាបរលាបកាន់តែខ្លាំងនៅចំពោះមុខមហាជនទូទៅ។
✴️ទី២. វានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់រដ្ឋាភិបាល ពីព្រោះបញ្ហានេះ បាននិងកំពុងក្លាយជាប្រធានបទក្តៅមួយ ដែលរដ្ឋាភិបាលរងការរិះគន់ជាយូរណាស់មកហើយ។
✴️និងទី៣.ការកាប់បំផ្លាញព្រៃឈើនឹងបង្កើតឲ្យមានវិបត្តិសង្គមធំធេងមួយ នៅថ្ងៃអនាគត ពោលគឺព្រៃឈើក៏អស់ចំណូល រដ្ឋក៏គ្មាន រីឯប្រជាសហគមន៍ ក៏គ្មានទីពឹងសម្រាប់អាស្រយ័ផលទៀតដែរ។ ផលវិបាកទាំងនេះ មានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់ ដែលរដ្ឋាភិបាលគួរពិចារណាឡើងវិញ ជាចាំបាច់អំពីគោលនយោបាយគ្រប់គ្រងព្រៃឈើ ៕