ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ឯកឧត្តម រដ្ឋមន្ត្រី អ៊ាង សុផល្លែត បាន​ជុំរុញ​ឲ្យ​ប្រជា​សហគមន៍ ដាំ​ដើមឈើ​ដើម្បី​បង្កើន​ប្រាក់ចំណូល​

ឯកឧត្តម រដ្ឋមន្ត្រី អ៊ាង សុផល្លែត បាន​ជុំរុញ​ឲ្យ​ប្រជា​សហគមន៍ ដាំ​ដើមឈើ​ដើម្បី​បង្កើន​ប្រាក់ចំណូល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កោះកុង : ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ដាំ​ដើមឈើ ដាំ​ស្តា​ព្រៃ និង​ចូលរួម​ការពារ​អភិរក្ស​ព្រៃឈើ ដើម្បី​បង្កើន​គម្រប​ព្រៃ និង​អាច​លក់​កាបូន​បង្កើន​ប្រាក់ចំណូល​នៅក្នុង​សហគមន៍​។ ឯកឧត្តម អ៊ាង សុផល្លែត បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ដំណើរ​ទស្សនកិច្ច ចុះសួរសុខទុក្ខ​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​តា​តៃក្រោម នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ៣​រោច​ ​ខែ​ស្រាពណ៍​ ​ឆ្នាំ​ថោះ​ ​ពស​ ២៥៦៧ ​ត្រូវ​និង​ថ្ងៃទី​ ០៣ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៣ ។​

​ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​តា​តៃក្រោម លោក ទេព ម៉ា​ឡា បាន​អះអាង​ថា សហគម​ន៍​បាន​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​មិន​មាន​ទៀត​ទេ​ការកាប់​រាន​ព្រៃ ឬ​ការដកហូត​អនុ​ផលេ​ព្រៃឈើ​លើសលប់ក៏​មិន​មាន​ដែរ​។ តំបន់​នេះ កំពុង​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ក្នុង​ការ​មក​ទស្សនា​ធ​ន​ធាន​ធម្មជាតិ​ដែល​មាន​រួមមាន ទឹកជ្រោះ ទេស ភាព​ដងព្រែក ភូមិ​បូរាណ និង​ការ​ជិះទូក​លេង​កំសាន្ត ហើយ​ប្រជា​សហគមន៍​កំពុង​ទទួលបាន​ចំណូល​តាមរយៈ​វិស័យ​ទេសចរណ៍​ធម្មជាតិ​នេះ ។​
​តែ​ទន្ទឹម​នឹង​មាន​ការគាំទ្រ​ពី​ភ្ញៀវ​ទេសចរណ៍​លើ​ធនធាន​ធម្មជាតិ កត្តា​ផ្លូវ ចំណត​ឡាន ទឹកស្អាត និង​មជ្ឈមណ្ឌល​ព័ត៌មាន សម្រាប់​ភ្ញៀវ​ទេសចរណ៍​ក៏​ជា​តម្រូវការ​អភិវឌ្ឍ​បន្ថែមទៀត របស់​សហគមន៍​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បាន​ថ្លែងថា ដើម្បី​ធានា​និរន្ត​ភាព​បរិស្ថាន និង​ជីវភាព​សហគមន៍ ប្រជា​សហគមន៍ ត្រូវ​នាំគ្នា​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន ពីព្រោះ​ដើមឈើ​គឺជា​ប្រភព​ប្រាក់ចំណូល តាមរយៈ​ការ​ទាញ​ចំណូល​ពី​ការលក់​កាបូ​ន​ ​ហើយ​ចំណូល​ពី​ការ​ល​ក់បូន នឹង​ជួយ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ចំណូល​បន្ថែម លើស​ពី​ចំណូល​តាមរយៈ​ភ្ញៀវ​ទេសចរណ៍​នាពេល​បច្ចុប្បន្ន​នេះ​។​

​គួរ​រម្លឹក​ដែលថា ការជំរុញ​ឱ្យ​មាន​ការ​ដាំ​ដើមឈើ ដើម្បី​ឱ្យ​ប្រជា​សហគមន៍​ទទួលបាន​ប្រាក់ចំណូល ពី​ការលក់​កាបូន​នេះ គឺជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​បរិស្ថាន ដែល​អនុវត្ត​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​គោលដៅ​យុទ្ធសាស្ត្រ​ទាំង​ប្រាំ ត្រង់​ចំណុច​ទី​១ ដែល​ធានា​ឱ្យ​បាន​កំណើន​សេដ្ឋកិច្ច ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% ប្រកបដោយ ភាព​ធន់ និង​វិបត្តិ​នានា​។​

​សូម​បញ្ជាក់​ដែរ​ថា សហគមន៍​តំបន់ការពារធម្មជាតិ​តា​តៃក្រោម ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​បរិស្ថាន តាម​ប្រកាស​លេខ ២៩០ ចុះ​ថ្ងៃ​ទី​១៩ ខែ​កក្ត​ដា ឆ្នាំ ២០២៣ នេះ និង​មាន​សមាជិក​ចំនួន ១៧៧​គ្រួសារ រស់នៅ​ភូមិ​អន្លង់​វ៉ា​ក់ និង​ភូមិ​កោះអណ្ដែត ឃុំ​តា​តៃក្រោម ស្រុក​កោះកុង ដែល​មាន​សក្តានុពល​ធម្មជាតិ ដូចជា​ព្រៃឈើ ព្រៃកោងកាង ទឹក​ធ្លាក់ ទេសភាព​តាម​ដងព្រែក ភូមិ​បូរាណ រួម​នឹង​ការនេសាទ​សមុទ្រ ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​អ្នក​ទេសចរណ៍​មក​ទស្សនា​ជា​បន្តបន្ទាប់​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល