ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​យុវ​ជនសង្ស័យ​ពីរ​រូប ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ការ​បូ​ប​)

សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​យុវ​ជនសង្ស័យ​ពីរ​រូប ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ការ​បូ​ប​)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល ៖ នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​នគរ​យុត្តិធម៌​ស្រុក​សហកា​រណ៍​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​ឈើទាល បាន​ចុះ​ទៅដល់​ផ្ទះ​ជនសង្ស័យ និង​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ និង​ម៉ូតូ​ធ្វើ​សកម្មភាព យក​មក​សាកសួរ ពាក់ព័ន្ធ​នឹង​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ការ​បូ​ប​) ។

​ហេតុការណ៍​ឆក់​កាបូប​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៩:៤០​នាទី ស្ថិត​នៅលើ​ផ្លូវ​លេខ​១១០ ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ ត្រែ ស៊ី​អេង ភេទ​ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​ជនសង្ស័យ ០២​នាក់ ត្រូវបាន​កំណត់​សញ្ញាណ រួមមាន ៖
១/ ឈ្មោះ​ពុធ ធារ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ។​
២/ ឈ្មោះ​ស៊ុន សី​ម៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ។​

​ជាក់ស្តែង សមត្ថកិច្ច​បាន​ចាប់​បាន​វត្ថុតាង រួមមាន​÷
១/ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ ១២៥ ពណ៍​ខ្មៅ ផលិត​ឆ្នាំ​២០១៤ ពាក់​ផ្លាកលេខ​ភ្នំពេញ​1P-0549 (​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​នាង ស៊ី​ណាត ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​ដែល​ជនសង្ស័យ​លួច​យក​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​)​។​
២/ កាំបិយ​ចិត្តបន្លែ​ផ្លែ​ដែ​កដង​ឈើ ប្រវែង​២៨cm ចំនួន​០១ ។​
៣/ កាំបិត​ចិត្ត​បន្លែ​ដង​ដែក​ផ្លែ​ដែក​ប្រវែង​២៩cm ចំនួន​០១ ។​
៤/ ទូលឡឺវីស​ផ្លែ​ដែ​កដងជ័រ ប្រវែង​២៥cm ចំនួន​០១ ។​
៥/ ស្លាក​លេខ​ម៉ូតូ​ចំនួន​២ (​ភ្នំពេញ​1AT4072)(​ភ្នំពេញ​1CL1347)
៦/ ស្បែកជើង​ស៊ក​ជ័រ​ពណ៍​ស​ខ្មៅ​ចំនួន​០១ គូរ លេខ​៤២ ។​
៧/ កន្ត្រក​ម៉ូតូ ពណ៌​ខ្មៅ ចំនួន​០១ ។​
៨/ ប្រអប់​ខ្សែរ​ហ្វាំង​បូម ពណ៍​ខ្មៅ ចំនួន​០១ ។​
៩/ សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន
១០/ ខោ​ខាវ​ប៊ូ​យ ពណ៍​ខ្មៅ ជើងវែង​ម៉ាក​ZAPA ចំនួន​០១ ។​
១១/ អាវ​សាច់​ក្រណាត់​ក្រឡា​ការ៉ូ ពណ៍​ខ្មៅ លាយ​ប្រផេះ ចំនួន​០១ ។​

​សម្ភារៈ​បាត់បង់​រួមមាន ៖
១/ ទូរស័ព្ទដៃ​ម៉ាក iPhone x mix ០១​គ្រឿង ។​
២/ ប្រាក់​ខ្មែរ​ចំនួន​១៥០០០០​រៀល (​ដប់​ប្រាំ​ម៉ឺន​រៀល​) ។​

​សេចក្តីរាយការណ៍​អោយដឹងថា កាលពី​នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កន្លែងកើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក Honda dream ១២៥cc ពណ៍​ក្រហម ផ្លាកលេខ (​ភ្នំពេញ 1C -3851) ចេញ​ពី​ធ្វើ​ការងារ នៅ​រោងចក្រ​យី​ដា និង​ឈប់​ទិញ​ផ្លែឈើ​នៅ​មុខ​រោងចក្រ រួច​ក៏​ជិះ​ម៉ូតូ​ចេញទៅ​ផ្ទះ នៅ​ឃុំ​កំពង់ស្វាយ ទិសដៅ ពី​ភ្នំពេញ ទៅ ស្អាង លុះ​មកដល់​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ក៏​មាន​ម៉ូតូ ០១ គ្រឿង​ទៀត​ម៉ាក​Honda C125cc ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1P-0549 ជិះ​គ្នា​០២​នាក់​មក​ពី​ក្រោយ ដោយ​អ្នកបើកបរ​ពាក់អាវ​ក្រឡា​ដៃ​វែង​ពាក់មួក​ពណ៌​ខ្មៅ ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ជនរងគ្រោះ​ស្ពាយ​ជាប់​នឹង​ខ្លួន បណ្តាលអោយ​ជនរងគ្រោះ​ដួល​ទៅ​ថ្នល់​រងរបួស ចំនែក​ជនសង្ស័យ​បាន​ដួល​ផងដែរ ។ រួច​ជនសង្ស័យ​ក្រោក​ឡើង​បាន​យក​កាបូប​ជនរងគ្រោះ​នឹង​លើក​ម៉ូតូ​ជិះ​គេចខ្លួន​ទៅ​ទិស​ដៅ ខាង​ស្អាង ចំនែក​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាក់ទង​ទៅ​សាច់ញាត្តិ​អោយ​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ រីឯ​មុខសញ្ញា​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឈើទាល​សហកា​រណ៍​ជាមួយ​កម្លាំង​ជំនាញ​ស្រុក កំពង់​តាម​ស្វែងរក​និង​កំណត់​មុខសញ្ញា ។​

​លុះដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤​នឹង​២០​នាទី កម្លាំង​នគរ​យុត្តិធម៌​ស្រុក​សហកា​រណ៍​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​ឈើទាល បាន​បន្ត​និតិ​វិធី​ចុះ​ទៅដល់​ផ្ទះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​និង​ម៉ូតូ​ធ្វើ​សកម្មភាព យក​មក​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ពុធ ធារ៉ា ភេទ​ប្រុស បាន​សារភាព​ថា ខ្លួន​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៤ ពាក់​ផ្លាកលេខ ភ្នំពេញ 1CL- 1347 ដែល​លួច​យក​មកពី​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយ​ឈ្មោះ​ស៊ុន ស៊ី​ម៉ា ភេទ​ប្រុស ជា​អ្នក​ឌុប ចំនែក​ខ្លួន​ជិះ​ពីក្រោយ មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​នឹង​ទូរស័ព្វដៃ​របស់​ជនរងគ្រោះ​បាន​សម្រេច​បន្ទាប់ពីឆក់​កាបូប​បាន​ហើយ​អ្នក​ទាំង​ពីរ​បាន​ដួល​ម៉ូតូ​នៅ​កន្លែងកើតហេតុ បន្ទាប់មក​ឈ្មោះ​ជិះ​ម៉ូតូ​គេច​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ សំដៅ​ទៅ​ក្រុង​តាខ្មៅ បន្ទាប់មក​ក៏​នាំគ្នា​មក​ផ្ទះ​វិញ​ដើម្បី​បើក​កាបូប​ចែកគ្នា ដោយ​ឈ្មោះ​ពុធ ធារ៉ា ភេទ​ប្រុស យក​ប្រាក់​ចំនួន​១៥​ម៉ឺន​រៀល ចំនែក​ឈ្មោះ​ស៊ុន ស៊ី​ម៉ា ភេទ​ប្រុស យក​ទូរស័ព្ទដៃ ពេល​ចែកគ្នា​ហើយ ខ្លួន​ក៏​ជិះ​ម៉ូតូ​ដែល​លួចបាន​នោះ ឡើង​ទៅ​ក្រុង​តាខ្មៅ​វិញ ទៅ​ដេក​ផ្ទះសំណាក់​នៅ​ក្រុង​តាខ្មៅ រួច​ក៏​ទុក​កាបូប​ចោល​នៅ​ក្នុង​ផ្ទះសំណាក់​នោះ​ទៅ ។​

​ឈ្មោះ​ ស៊ុន ស៊ី​ម៉ា ភេទ​ប្រុស បាន​សារភាព​ថា ខ្លួន​បាន​ជិះ​ម៉ូតូ​ដែល​លួចបាន ឌុប​ឈ្មោះ​ពុធ ធារ៉ា ភេទ​ប្រុស មក​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​លុយ​របស់​ជនរងគ្រោះ​បានសម្រេច និង​បាន​បែងចែក​របស់​ដែល​ឆក់​បាន គឺ​ខ្លួន​យក​ទូរស័ព្ទដៃ ឈ្មោះ​ពុធ ធារ៉ា ភេទ​ប្រុស យកលិយ និង​កាបូប​ជិះ​ទៅ​ក្រុង​តាខ្មៅ ចំណែក​ខ្លួន​ចូល​ទៅ​ផ្ទះ​ដេក​រហូតទល់​ភ្លឺ ។

​ក្រោយពី​សាកសួរ​រួច កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​បាន​នាំ​ជនសង្ស័យ​ទាំង​ពីរ​នាក់​រួមទាំង​វត្ថុតាង ដើម្បី​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល