ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ពលរដ្ឋ​រស់នៅ​ភូមិតូច ឃុំ​ក្រាំង​ស្នាយ សុំ​អោយ​អាជ្ញាធរ​ជួយ​មើល សំបុក​ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន​មាន់​ជល់​តាម​អន​ឡា​ញ ឆ្នោត​ឡូតូ ឆ្នោត​កន្ទុយលេខ និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត

ពលរដ្ឋ​រស់នៅ​ភូមិតូច ឃុំ​ក្រាំង​ស្នាយ សុំ​អោយ​អាជ្ញាធរ​ជួយ​មើល សំបុក​ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន​មាន់​ជល់​តាម​អន​ឡា​ញ ឆ្នោត​ឡូតូ ឆ្នោត​កន្ទុយលេខ និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពត ៖ ល្បែង​មាន់​ជល់​តាម​អន​ឡា​ញ កំពុងតែ​ពេញនិយម​មួយ​សំបុក​ឋិត នៅ​ភូមិតូច និង​ភូមិ​ឃ្មៀ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក​ខេត្ត​កំពត ខណៈ​ដែល​ម្ចាស់​ល្បែងស៊ីសង​សប្បាយចិត្ត​ដេក​ញញឹម​និង​បាន​ផល​ដោយសារ​ល្បែងស៊ីសង​ទាំងអស់នេះ ។​

​ប្រភព​ចេញពី​ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ក្នុង​ភូមិតូច ឃុំ​ក្រាំង​ស្នាយ ដែល​មាន​សំបុក​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូចជា​មាន់​ជល់​តាម​អន​ឡាញ ឆ្នោត​ឡូតូ ឆ្នោត​កន្ទុយលេខ និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត បានដាក់​ការសង្ស័យថា តើ​អាជ្ញាធរ និង​សមត្ថកិច្ច​ឃុំ​ស្រុក​ខេត្ត​បាន​ផល (​លាភសក្ការៈ​) ពី​ទីកន្លែង​នេះ​ឬ​យ៉ាងណា​? បាន​ជា​ពួក​អស់លោក​មិន​បង្ក្រាប​សោះ ។ ជា​លទ្ធផល ធ្វើ​ឲ្យ​ក្នុង​ភូមិតូច​ឃុំ​ក្រាំង​ស្នាយ មាន​អសន្តិសុខ​និង​គ្មាន​សណ្ដាប់ធ្នាប់​សង្គម បណ្ដាល​ធ្វើឲ្យ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ឃុំ​មាន​ការភ័យខ្លាច​ជា​រៀងរាល់ថ្ងៃ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​វរសេនីយ៍ឯក ប៉ោ យ៉ា អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក និង លោក មឿន សុខន មេ​ប៉ុស្តិ៍​ក្រាំង​ស្នាយ ខណៈពេល​ក្រុម​សារព័ត៌មាន​ព្យាយាម​ទាក់ទង​សុំ​ការបំភ្លឺ ខ​ល​មិន​លើក​ទូរស័ព្ទ ។

​មាន​ការលើកឡើង​ថា តើ​លោក​អធិការ​ស្រុក​ឈូក និង​លោក​ស្នងការ​ខេត្ត លោក​មាន​ហេតុផល​អ្វី ទើបបាន​ជា​បានជា​គាត់​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ ឬ​មួយ​ក៏​អស់លោក​អាជ្ញាធរ សមត្ថកិច្ច​ដែនដី​ទាំងអស់នេះ ពួកគាត់​លែង​ខ្វល់​អំពី​ការស្ដីបន្ទោស ឬ​ដក​តួនាទី​ស្អី​នោះ​អស់ហើយ ។​

​ពលរដ្ឋ​បាន​សំណូមពរ ដល់ ក្នុងនាម​ជា​អាជ្ញាធរ និង​សមត្ថកិច្ច​ដែនដី សូម​អស់លោក​មេត្តា​យកចិត្តទុកដាក់​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផង ក្នុងនាម​ជា​មន្ត្រី​រាជរដ្ឋាភិបាល ធ្វើការ​ជូន​រាជរដ្ឋាភិបាល បម្រើ​រាស្ត្រ ជៀសវាង​ដូច​ការសង្ស័យថា ឱ្យតែ បាន​ប្រាក់​ចំណូល​ច្រើន​ក្នុង​មួយ​ខែ​មួយខែ ដេក​ញញឹម សម្ងំ​ទទួល​ផល​ពី​ក្រុម​ល្បែងស៊ីសង​ទាំងអស់នេះ ទាន !​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល