(កំពង់ធំ)÷ ថ្មីៗនេះ មានរឿងរ៉ាវដ៏ចំលែកមួយ ដោយ ប្តី-ប្រពន្ធ មួយគូរបានព្រមព្រៀងលែងលះគ្នាដោយស្ម័គ្រចិត្តរៀងៗខ្លួន ។ តែអ្វីគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ប្តី-ប្រពន្ឋ មួយគូរនេះ បានព្រមព្រៀងចែកទ្រព្យគ្មា ផ្សេងៗដូចជាដីចម្ការ លុយកាក់ មាស ប្រាក់ ។ល។ រួចរាល់អស់ហើយ តែដោយលែក ផ្ទះដែលពួកគាត់រស់នៅជាមួយគ្នាសព្វថ្ងៃនោះ ហាក់បីដូចជាចែកគ្នាមិនដាច់សោះ ដោយចង់ចាញ់ ឈ្នះគ្មារៀងៗខ្លួន ពួកគាត់ក៏បានសម្រេចចិត្តពុះផ្ទះចែកគ្នាជាពីរ ដើម្បីឱ្យស្មើរភាពគ្នា ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចជិតផ្សារសំអាងរីករាយ ស្ថិតនៅភូមិអូរកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ដោយគេស្គាល់ឈ្មោះថា៖ បុរសប្តី អាយុ ៤២ ឆ្នាំ និង ប្រពន្ធអាយុ ៣៨ ឆ្នាំ ពួកគាត់បានរូមរស់ជាមួយគ្នាអស់រយៈពេលជិត ២០ឆ្នាំ កន្លងមកហើយ ដោយមានចំណងអាពាហ៍ពិពាហ៍ គឺកូន ចំនួន
០២នាក់ ស្រី០១នាក់ ទៀតផង ដោយកូនស្រីច្បងមានអាយុ១៧ឆ្នាំ និង កូនប្រុសពៅ មានអាយុ ១៣ឆ្នាំ ។
ជុំវិញរឿងរ៉ាង ប្តី-ប្រពន្ធ មួយគូរខាងលើនេះ លោក កុល វុទ្ធី ជំទប់ទី២ ឃុំបឹងល្វា បានផ្តល់ព័ត៌មានតាមទូរស័ព្ទថា ៖ មូលហេតុដែលឈានដល់ការលែងលះគ្នានេះ គឺបណ្តាលមកពីពួកគាត់ រស់នៅមិនចុះសម្រុងគ្នា និង គ្មានសេចក្តីទុកចិត្តគ្នារវាង ប្តី-ប្រពន្ធ ។
លោកជំទប់ទី២ បានបន្តទៀតថា៖ ចំពោះរឿងរ៉ាវនេះ លោកបានពន្យល់ណែនាំអប់រំ និង ធ្វើការសម្របសម្រួលចំនួន ២ ទៅ ៣ លើករួចមកហើយ តែពួកគាត់នៅតែមិនព្រមត្រូវរ៉ូវគ្នាវិញសោះ ។
លោកបានបន្តទៀតថា រវាង ប្តី-ប្រពន្ធ មួយនេះ កាលពីកំឡុង ១០ ឆ្នាំមុន ក៏បានលែងលះដាច់ស្រេចគ្មាម្តងរូចមកហើយ តែក្រោយមកពួកគេក៏បានត្រូវរ៉ូវគ្នាវិញ រហូតមកដល់ពេលនេះ ក៏មានរឿងរ៉ាងលែងលះគ្នាជាលើកទី ២ ។
ចំពោះរឿងរ៉ាវលែងលះគ្នានេះ មានមតិជាច្រើនបានលើកឡើងថា៖ បើយើងបានជាលែងលះគ្នាទៅហើយ គួណាស់តែមានការយោគយល់គ្នា ទៅវិញ ទៅមក ព្រោះអាណិតដល់កូនៗទាំងពីរ ដែលគ្នាកំពុងថិតក្នុងវ័យសិក្សានៅឡើយ ធ្វើបែបនេះ វាប៉ះពាល់ដល់អារម្មណ៍ក្មេង ដែលគ្នាមិនបានដឹងអីនោះជាខ្លាំង ៕