ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​រដ្ឋបាល​ស្រុក​ស្ទោង ណែនាំ​ដល់​អ្នកម៉ៅការ​សំណង់ ត្រូវ​សាងសង់​សំណង់​ប្រកបដោយ​គុណភាព តាម​បទដ្ឋាន​បច្ចេកទេស និង កិច្ចសន្យា​

​រដ្ឋបាល​ស្រុក​ស្ទោង ណែនាំ​ដល់​អ្នកម៉ៅការ​សំណង់ ត្រូវ​សាងសង់​សំណង់​ប្រកបដោយ​គុណភាព តាម​បទដ្ឋាន​បច្ចេកទេស និង កិច្ចសន្យា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ធំ​)÷ លោក សួគ៌ ប៊ុន​ធ​ង អភិបាលរង​ស្រុក តំណាង​លោក​សាយ គឹម​ឡ​ម អភិបាល​ស្រុក​ស្ទោង និង សហការី​ព្រមទាំង​អ្នកទទួលការ​សាងសង់ បាន​អញ្ជើញ​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អគារសិក្សា​០១​ខ្នង មាន​៥​បន្ទប់ នៃ​សាលាបឋមសិក្សា​ខ្មាក់ ស្ថិតនៅក្នុង ភូមិ​ខ្មាក់ ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ជា​ថវិកា​មូលនិធិ​ឃុំ​សង្កាត់ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ។

​ថ្លែង​នៅក្នុង​ពិធី​នេះ​លោក សួគ៌ ប៊ុន​ធ​ង បាន​ណែនាំ ដល់​អ្នក​ទទួល​ម៉ៅការ​សាងសង់​ត្រូវ​ធ្វើ​អគារសិក្សា​នេះ ទៅតាម​បែបបទ​សំណង់​បច្ចេកទេស និង កិច្ចសន្យា ប្រកបដោយ​គុណភាព និង​ទាន់​ពេលវេលា​ដើម្បី​ធានា​នៃ​ការប្រើប្រាស់​បាន​យូរអង្វែង​ទុក​ជា​ស្នាដៃ​ជូន សិស្សា​​នុ​សិស្ស និង ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ នៅក្នុង​មូលដ្ឋាន​តទៅ ។

​ជាមួយ​នេះ​ផង​ដែរ​លោក សួគ៌ ប៊ុន​ធ​ង ក៏​បាន​ណែនាំ​ដល់ រដ្ឋបាល​ឃុំ​ចំណា​រលើ ដែល​ជា​គណៈកម្មកា​រ​លទ្ធកម្ម​ឃុំ ត្រូវ​ធ្វើ​ការតាមដាន​ត្រួតពិនិត្យ​រាល់​សកម្មភាព​សាងសង់​របស់​ក្រុមហ៊ុន​សាងសង់ ដើម្បី​ធានាបាន​នូវ​គុណភាព ប្រសិទ្ធភាព​នៃ​ការសាងសង់ កិច្ចសហប្រតិបត្តិការ​បានល្អ និង សំណង់​ប្រកបដោយ​គុណភាព ។​

​លើសពីនេះ​លោក​អភិបាលរង​ស្រុក​ស្ទោង បាន​ជំរុញ​និង លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ដោយ​ការយកចិត្តទុកដាក់​ទាំ​ង​ការសិក្សា​នៅ​ក្នុង​សាលារៀន​ទាំង​ការសិក្សា​នៅ​ផ្ទះ ត្រូវធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ជា​ទំពាំង​ស្នង​ឬ​ស្សី​ទៅ​អនាគត ត្រូវ​នៅ​ឆ្ងាយ​គ្រឿងញៀន នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ជា​ពិសេស​ឪពុកម្ដាយ ឬ អាណាព្យាបាល ត្រូវ​តាមដាន​រាល់​ការ​សិក្សា​របស់​កូន​ដើម្បី​ឱ្យ​កូនចៅ​របស់​ខ្លួន​ទទួលបាន​នូវ​ចំណេះដឹង​ពិតប្រាកដ ។​

​គួរបញ្ជាក់​ផងដែរ​ថា​សព្វថ្ងៃនេះ​សាលាបឋមសិក្សា​ខ្មាក់មាន​ស្ថិតិ​សិស្ស​÷ ថ្នាក់​ទី​១ សរុប​៤៤​នាក់ ។ សិស្ស​ថ្នាក់​ទី​២ សរុប​៤២​នាក់ ។ សិស្ស​ថ្នាក់​ទី​៣ សរុប​៤១​នាក់ ។ សិស្ស​ថ្នាក់​ទី​៤ សរុប​៣៨​នាក់ ។ សិស្ស​ថ្នាក់​ទី​៥ សរុប​៥៦​នាក់ ។​សិស្ស​ថ្នាក់​ទី​៦ សរុប​៤៥​នាក់ ។ សិស្ស​សរុប​ទាំងអស់​មាន​ចំនួន ២៦៦ ស្រី​១៣៩​នាក់ ។ អគារសិក្សា​ថ្មី​នេះ​ធ្វើ​អំពី​ថ្ម មាន​ទំហំ​បណ្តោយ​ប្រវែង​៤០​ម៉ែត្រ និង ទទឹង​០៩​ម៉ែត្រ មាន​០៥​បន្ទប់ អស់​ថវិកា​ប៉ាន់ស្មាន​សាងសង់​ចំនួន ៣០៩.០០០,០០០​រៀល (​បី​រយ ប្រាំបួន​លាន​រៀល​) ដែល​ជា​ថវិកា​របស់ មូលនិធិ​ឃុំ​សង្កាត់ ឆ្នាំ​២០២៣ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល