ខ្ញុំបាទ ឃីម រដ្ឋា ចាងហ្វាងការផ្សាយសារព័ត៌មាន «រស្មីស្ទឹងត្រង់ – Rasmeistoengtrang» «http://rasmeistoengtrang.com» ព្រមទាំងសហការីទាំងអស់ សូមសូមគោរពជូនពរ និងអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម ថាំង ប៊ុនសុង ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលនីតិកាលទី 7 មានឋានៈស្មើអនុរដ្ឋលេខាធិការ ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា ឯកឧត្ដម និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារ ជាទីស្រឡាញ់ជួបតែសេចក្ដីសុខ សុភមង្គល ជោគជ័យសម្រាប់ភារកិច្ចថ្មី ។
យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ៕