ទាន់ហេតុការណ៍
ទោះ​ជា​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ជា​ច្រើនលើក​ច្រើនសារ​ក៏ដោយ​ក៏​មេ​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ព្រៃ​ឡង់​ឈ្មោះ​ធា នៅតែ​មាន​ឥទ្ធិពល​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បាន​យ៉ាង​រលូន​ដដែល​តើ​មកពី​កត្តា​អ្វី​? - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!!
0

​ព្រៃ​ឡង់​ក្នុង​ឃុំ​បឹងល្វា​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កំពុង​រលាយ​ហិនហោច ដោយសារ​ក្រុម​ឈ្មួញ​សម្រុក​ដឹកអុស​ចេញ ក្នុង​មួយ​ថ្ងៃៗ មិនតិច​ជាង​៣០​កាឡេ​ថង​

​ព្រៃ​ឡង់​ក្នុង​ឃុំ​បឹងល្វា​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កំពុង​រលាយ​ហិនហោច ដោយសារ​ក្រុម​ឈ្មួញ​សម្រុក​ដឹកអុស​ចេញ ក្នុង​មួយ​ថ្ងៃៗ មិនតិច​ជាង​៣០​កាឡេ​ថង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ថ្ងៃ​សុក្រ ៩​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៣
​កំពង់ធំ​៖ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​មិន​សប្បាយចិត្ត​ក្នុងកា​កាប់បំផ្លាញ​ព្រៃឈើ​បានអោយដឹងថា​៖​មាន​ក្រុម​ឈ្មួញ​សម្រុក​ដឹកអុស​ចេញពី​ព្រៃ​ឡង់​ក្នុង​ឃុំ​បឹងល្វា​ស្រុក​សន្ទុក ១​ថ្ងៃៗ​មិនតិច​ជាង​៣០​កាឡេ​ថង ក្រោម​ខ្សែ​ភ្នែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​។​ព្រៃ​អង់​តែ​ន កំពុង​រង​ការកាប់​រាន​ទន្ទ្រានព្រៃ​ដើម្បី​វាទ​យក​ដី​រាប់​ឆ្នាំ​មកហើយ រហូតមកដល់​ពេល​បច្ចុប្បន្ន​ក៏​នៅតែ​មាន​ការដឹកជញ្ជូន​ឈើ​ដូច​ហែរ​កឋិន មិន​ក្រោម​២០ កាឡេ​ថង​ទៅ ២៥​កាឡេ​ថង នោះ​ទេ​ក្នុង​១​ថ្ងៃៗ​។ រីឯ​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​,​ក៏ដូចជា​ស្ថាប័ន​ជំនាញ​,​កម្លាំង​សមត្ថកិច្ច​សំងំស្ងៀម​ពុំ​មាន​សកម្មភាព ទប់ស្កាត់​ការពារ ឬ​បង្ក្រាប​សោះឡើយ​។​

​ជាក់ស្ដែង​សកម្មភាព​ដឹកជញ្ជូន​ឈើ​អុស​ម៉ែត្រ​ស្រស់ៗ ឈើ​ស្រឡៅ​មុខកាត់​១២ និង​ឈើមូល​ធំៗ ចេញពី​ព្រៃ​អង់​តែ​ន តាម​ច្រក ៣៥ អូរ​អន្ទ្រោ​ក និង​តាម​ច្រករបៀង​ផ្សេងៗ​ទៀត ឆ្លងកាត់​ទឹកដី​ឃុំ​ត្រពាំង​ឬ​ស្សី ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច សង្កាត់​រដ្ន​បាល​ព្រៃឈើ​ក្រយា ឆ្លងកាត់​មុខ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​យ៉ាង​រលូន​រៀងរាល់ថ្ងៃ ក្រុម​ឈ្មួញ​យកទៅលក់​ចែកចាយ​និង​ស្តុប​នៅក្នុង​ភូមិ​ដំណាក់ ភូមិ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

​ប្រភព​រាយការណ៍​ដដែល​បាន​រិះគន់​នូវ​ភាព​អសកម្ម​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មួយចំនួន ដែល​មិន​អនុវត្ត​តួនាទី​របស់​ខ្លួន​ក្នុង​ការការពារ ថែរក្សា ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ផ្ទុយទៅវិញ​បែរជា​បើក ដៃ​ឲ្យ​ដឹកជញ្ជូន​ខួបប្រាំងខួបវស្សា មិនដែល​ឃើញ​ចុះបង្ក្រាប​យក​ស្មា​ដៃ​ម្ដងណា​ឡើយ​។​

​សូមបញ្ជាក់​ថា​(​លោក មុំ សុផល នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ពុំ​អាច​ទំនាក់ទំនង តាម​ទូរ​សព្ទ​ឬ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​បានទេ​ដោយសារ​តែ​ទូរ​សព្ទ​ជាប់​ប្រព័ន្ធ​រវល់​រហូត​។​(​នៅ​មាន​ត​)

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ផ្សព្វផ្សាយ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះ​គុន​ក្នុងន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹងរង​ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការពិត សុក្រឹត​និង​យុត្តិធម៌​តែ​ប៉ុណ្ណោះ សូម​អរគុណ​!!!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល